
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ គេបានដឹងថា លោកសាស្ត្រាចារ្យ ពន់ ឆាយ ដែលជាសាកលវិទ្យាធិការរង និង ជាទីប្រឹក្សាយុវជនកាកបាតក្រហមកម្ពុជា (ក.ក្រ.ក) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរអិលដួលប៉ះពាល់ផ្នែកក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរជប៉ុនសាន់រ៉ាយភ្នំពេញ ។
បើតាមការបញ្ជាក់របស់គ្រូពេទ្យថា លោកសាស្ត្រាចារ្យ ពន់ ឆាយ បានប៉ះពាល់ផ្នែកក្បាលខ្លាំង ដោយមានឈាមកកក្នុងខួរក្បាល និង ស្រាំលលាដ៍ផ្នែកខាងមុខជាទម្ងន់ ។ ដោយសារតែស្ថានភាពមើលទៅស្ថិតក្នុងក្តីបារម្ភខ្លាំងនោះ ពេលនេះដែរ លោកគ្រូ ពន់ ឆាយ ត្រូវបានក្រុមគ្រួសារសម្រេចដឹកបញ្ជូនតាមរថយន្តទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែសីហា នេះ ៕
អត្ថបទដោយ៖ សាកល