
នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២ ០១៩នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការ ដ្ឋាននគរបាលជាតិបានបញ្ជូនខ្លួនឈ្មោះ សេក សុខជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរ និង ចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងដំណើររឿង ដែលបុគ្គលរូបនេះ បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនបានស្គាល់អ្នកធំនៅតាមបណ្តាក្រសួង-មន្ទីរ ហើយលួងលោម ឱ្យក្រុមជនរងគ្រោះជឿទុកចិត្ត ទើបពួកគាត់បានប្រគល់លុយជាបន្ដបន្ទាប់សរុបទាំងអស់ប្រមាណជា ៣៧៨.៥០០ ដុល្លារ ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេក សុខជា ដោយសាររូបគេបានយកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់ ប្រជាពលរដ្ឋ ហើយធានាថា អាចរត់ការឱ្យបានចូលបម្រើការនៅតាមក្រសួងមួយចំនួន ដោយយកអស់ប្រាក់ប្រមាណជាង ៣៧ ម៉ឺនដុល្លារអាមេរិក ។
បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែម ទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេស ៕
ដោយ ៖ដេវីត
អត្ថបទដោយ៖ ដេវីត