Connect with us

សង្គម

ហួសថ្លែង ស្ត្រីសង្ស័យជាឃាតកឆ្លើយសារភាព និង ធ្វើត្រាប់នៅចំពោះមុខសមត្ថកិច្ច ដូចនិស្សិតឡើងការពារសារណា !

on

Advertisement

រឿងរ៉ាវនៃអំពើឃាតកម្មសម្លាប់ស្រ្តីម្នាក់ ដោយកាត់សាកសពជាបំណែកៗ ជាកង់ៗរួចយកទៅបោះចោលក្នុងទឹកទន្លេនោះ កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចង់ដឹងជាខ្លាំងនាពេលនេះ ។ ហើយជនសង្ស័យជាឃាតកបានឆ្លើយសារភាព និង បង្ហាញពីសកម្មភាពរបស់ខ្លួន ដែលសម្លាប់ជនរងគ្រោះ នៅចំពោះមុខសមត្ថកិច្ចដោយពុំមានការតក់ស្លុតអ្វីបន្តិចឡើយ ។ មហាជនទូទៅបានប្រតិកម្ម និង លើកឡើងថា ខ្លួនជាស្រីសោះ ហេតុអ្វីក៏មានភាពសាហាវព្រៃផ្សៃបែបនេះ ? ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាឃាតក មានឈ្មោះស៊ិន សុផល ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត នៅភូមិ តាព្រហ្ម ឃុំ ព្រែកឯង ស្រុក គៀនស្វាយ ខេត្ត កណ្តាល បានសម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះ ជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិ ចាថ្មី ឃុំ គំរូ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ (អតីតខេត្ត បាត់ដំបង) និង បានកាត់សាកសពជាបំណែកៗបោះចូលក្នុងទឹកទន្លេដើម្បីបំបាត់ដាន តែឈាមស្រែកស្បែកហៅជនសង្ស័យត្រូវសមត្ថកិច្ចវែកមុខចាប់បានព្រមទាំងឆ្លើយសារភាពខ្ទេចអស់ ។

ជនសង្ស័យមិនត្រឹមតែជាមនុស្សសាហាវព្រៃផ្សៃប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនរបស់នាង ក៏ខុសគេដែរគឺមានប្តីដល់ទៅ ៦នាក់ (ប្តីទី ១ មានកូន ១ , ប្តីទី ២ មានកូន ២ , ប្តីទី ៣ មានកូន ១ , ប្តីទាំង ៣ នាក់ដំបូងនេះជាជនជាតិខ្មែរ ឯប្តីទី ៤ មានកូន ១ , ប្តីទី ៥ គ្មានកូន និង ប្តីទី ៦ គ្មានកូន ដោយប្តីទាំង ៣ នាក់ក្រោយនេះគឺជាប្តីជនជាតិបរទេសទាំងអស់ ) ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យជាឃាតកបានឱ្យដឹងជាហូរហែថា៖កាលពីថ្ងៃទី ២ ខែមិថុនា  ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង ៣០ នាទីយប់ ជនរងគ្រោះ និង ជនសង្ស័យត្រូវជាមិត្តភ័ក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ ។ ក្រោយពីចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យភេទស្រីអាយុ ៨ ឆ្នាំ ទៅដេកជាមួយនៅផ្ទះឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក ។ ដល់ព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅវេលាម៉ោងប្រមាណជា ១០ ព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឱ្យដល់ផ្ទះវិញហើយ ជនរងគ្រោះ ក៏បានទារលុយ ជនសង្ស័យ ដែលបានជំពាក់ចំនួន ៧០០ ដុល្លារ តែជនសង្ស័យប្រកែក សុំសងតែ ៣៥០ ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសង លុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឱ្យស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់ លុយគេច្រើន) ។

និយាយចប់ជនរងគ្រោះ ក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់ក ជនរងគ្រោះហើយយកម្រាមដៃឆ្វេងរុកច្រមុះឱ្យថប់ដង្ហើមរហូតដល់ជនរងគ្រោះ សន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹតមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឱ្យកក រហូតដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ ។ ពេលកូនៗ មិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកតែ ឱ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តី ទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យ យកកាំបិតមក កាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និង នៅក្នុងទឹកទន្លេ ។ រីឯគ្រឿងអលង្ការ និង ទូរស័ព្ទបោះចោលក្នុងទន្លេ និង ក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយ របស់ជនរងគ្រោះ (លុយខ្មែរ ២០ ម៉ឺនរៀល លុយដុល្លារ៥០ ដុល្លារ ) ។

ជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសតែម្នាក់ឯង ដោយនិយាយថា ប្តី និង កូនមិនបានពាក់ព័ន្ធដឹងរឿងឃាតកម្មនេះឡើយ ពោលគឺមានតែខ្លួននាងតែម្នាក់ឯងគត់ ដែលសម្លាប់ជនរងគ្រោះ ៕

ដោយ ៖​ដេវីត

អត្ថបទពេញនិយម

ដល់តែរកឃើញពងទាំងសំបុកបែបនេះ ទើបដឹងថា ខេត្តមួយនៅកម្ពុជា ជាជម្រកក្រពើព្រៃទាំងហ្វូង
ប្រយ័ត្នបំផុត ! ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងខ្លាំង ទូទាំងប្រទេស សូមមកដឹងវិធានការ ៨ ចំណុចនេះ
គ្មានទាស់ ! យ៉ាយ៉ា លេងមួយឈុតដើរតួ ៣ ផ្សេងគ្នា ចែកដាច់ទាំងចរិត និង ទឹកមុខ (វីដេអូ)
រង់ចាំ​ទាំងអស់គ្នា​ ​សុខ​ ​ពិសី​ ​ត្រៀម​បង្ហាញ​ស្នាដៃ​ធំ​មួយ​មិនធ្លាប់​មាន ​!​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

Wow ! ឱកាសឈ្នះរង្វាន់ទឹកប្រាក់ $1,400 ភ្លាមៗនៅផ្សារទំនើបអូឡាំព្យ៉ា ថ្ងៃទី ២២ មិថុនានេះ !

អស្ចារ្យ​មែនទែន​! គ្រាន់តែ​ជិត​ដល់​ថ្ងៃ​បើក​សាកល្បង​ភ្លាម​ផ្សារ​ទំនើប​អូ​ូ​ឡាំ​ព្យ៉ា​បានរៀបចំ​កម្មវិធី​ពិសេសៗ​ជូន​ភ្ញៀវ​ជាច្រើន​ដែល​គ្រាន់តែ​ឮ​ហើយ​រំភើប​ចង់ឱ្យ​ថ្ងៃទី ២២ មិថុនា ​មកដល់​ឆាប់ៗ​នេះ ។ ​ដើម្បី​អបអរសាទរ​ការបើក​សាកល្បង​នេះ​ ប្រិយមិត្ត​នឹង​បាន​រីករាយ​ជា​មួ​ួ​យ​នឹង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​រហូតដល់ 50% ពី​ហាង​ទំនិញ​ប្រ៊េ​ន​ល្បីៗ​អន្តរជាតិ​យ៉ាង​សម្បូរបែប ​រួមទាំង​សម្លៀកបំពាក់​គ្រឿងសម្អាង ​ចំនីអាហារ​សព្វ​មុខ​ទាំងអស់​ ។​ ​រឹតតែ​ពិសេស​នោះ​គឺ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប selfie ក៏​អាច​នឹង​មានឱកាស​ឈ្នះ​ជា​ប័ណ្ណ​ទឹកប្រាក់ $200 ដុល្លារ​ចំនួន ៥ រង្វាន់​ទៀតផង...

អត្ថបទក្រុមហ៊ុន3 days ago

Samsung Galaxy A10 ខ្លឹមជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃអេមជាងមុន !

ភ្នំពេញ​ថ្ងៃទី ១៤ ខែមិថុនា ២០១៩ ៖ ធានាថា​ខ្លឹម ​និង ​ខ្លាំង​ជាមុន ជាមួយ Samsung Galaxy A10 ក្នុងការ​កម្សាន្ត​, ​កីឡា ​និង ​លេង ​Facebook ដោយ​ភ្ជាប់​មកជា​មួយ អេក្រង់​ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដំណើរការ​លឿន...

អត្ថបទក្រុមហ៊ុន4 days ago

រកណាមានលេងហ្គេមឈ្នះទូរស័ព្ទ ! OPPO ឧបត្ថម្ភរង្វាន់ពិសេស វគ្គផ្តាច់ព្រ័ត្រហ្គេម Rule of Survival

ទីបំផុត​សមរភូមិ​គ្រាប់កាំភ្លើង​តាម​អ៊ី​ធើ​ណែ​តនៃ​ការប្រកួត​លេង​ហ្គេម​អន​ឡាញ Rule of Survival បាន​ឈានចូល​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០១៩ នេះ ដែល​នឹង​ប្រ​ពឹ​ត្តិ​ធ្វើទៅ​នៅ​ផ្សារ​ទំនើប AEON Mall SEN SOK (Hall ជាន់​ទី​បី​) ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់...

អត្ថបទក្រុមហ៊ុន5 days ago

តើអ្នកដឹងអត់ថា Smart Phone ណាដែលមានកាមេរ៉ាបង្កប់ខ្លួន ? (វីដេអូ)

កាមេរ៉ា​បង្កប់ខ្លួន​ក្នុង Smart Phone បានក្លាយ​ទៅជា​ចំណុច​ប្រកួតប្រជែង​គ្នា​មួយ​ទៅហើយ សម្រាប់​ទីផ្សារ​ទូ​ស័ព្ទ​នៅ​ទូទាំង​សកលលោក ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង និង ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ ។ លោកអ្នក​មាន​ដឹង​អត់ថា Brand ទូរស័ព្ទ​ណាខ្លះ ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន និង Unique ជាងគេ​ ? យើងខ្ញុំ​ជឿជាក់ថា​សម័យនេះ​ទៅហើយ​ន​ណាៗ​ក៏​ចង់​ប្រើ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន​ដែរ ព្រោះ​វា​ទាន់សម័យ និង​...

អត្ថបទក្រុមហ៊ុន6 days ago

សន្សំរាប់ពាន់ដុល្លារគ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

ម៉ូដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង ​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញនិយម និង ​សុទ្ធ​ ១០០% នាំចូល​ពី​អឺរ៉ុប សហរដ្ឋអាមេរិក បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះថា ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The...

អត្ថបទក្រុមហ៊ុន6 days ago

សមត្ថភាពខ្លាំង ពណ៌ក៏ទាក់ទាញ ! តោះមកដឹងការរចនាពណ៌ដ៏ប្រណីតនៃ OPPO F11 Pro ទាំងបីស៊េរីនេះ !

បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ត្រកូល F របស់ OPPO ទាំងបី​គ្រឿង​នេះ​ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទូទៅ​ថា​ជា​ទូរស័ព្ទ​ដែលមាន​ពណ៌​សម្បុរ​ទាក់ទាញ និង ស៊ីវីល័យ​ ។ អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ OPPO F11 Pro ម៉ូ​ដែល​ចុង​ក្រោយ ដែលមាន​ពណ៌ Thunder Black ,...

អត្ថបទក្រុមហ៊ុន7 days ago

​ល្បី​ថា Huawei ​ប្រើ Android លែង​បាន​អី បើ​ម៉ូ​ដែល​ថ្មី​ Y5 2019 ទើបតែ​សម្ពោធ​ប្រើ​បាន​ធម្មតា​ហ្នឹង​!

​ភ្នំពេញ ​ថ្ងៃទី ​10 ​មិថុនា​ឆ្នាំ 2019 ៖ ​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ 2 លើ​ពិភពលោក បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​មួយ​ម៉ូ​ដែល​ទៀត គឺ Huawei Y5 2019 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie...

អត្ថបទក្រុមហ៊ុន7 days ago

ទិញទំនិញហើយឈ្នះរង្វាន់ទៀត ! នៅឯណា ? នៅ «គ្លូប៊លហៅស៍» កម្មវិធីពិសេសរបស់ «គ្លូប៊លហៅស៍» ជិតដល់ទីបញ្ចប់ហើយណា៎ !

«​គ្លូ​ប៊​លហៅស៍​»​ ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​សម្ភារ​តុបតែង​គេហដ្ឋាន​ និង គ្រឿងសំណង់​ដ៏​សម្បូរបែប ធំជាងគេ​នៅ​កម្ពុជា​ កំពុងដំណើរកា​រណ៍កម្ម​វិធី ​Shop & Win​ ដើម្បី​ប្រគល់​រង្វាន់​ដែលមាន​ទឹកប្រាក់​សរុប​ជាង ១០​ ម៉ឺន​ដុល្លារ​ ជូន​អតិថិជន​របស់ខ្លួន​ ។ ​ការផ្តល់ជូន​នេះ​បានចាប់ផ្តើម​តាំងពី​អំឡុង​ខែមករា​រហូត​បច្ចុប្បន្ន​ ជិត​ដល់ពេល​បញ្ចប់​កម្មវិធី​ហើយ​ ។​ កម្មវិធី​ពិសេស​ជូន​គូ​ប៉ុង​ផ្សងសំណាង​សម្រាប់​អតិថិជន​ដែល​ទិញ​ទំនិញ​ចាប់ពី ​៣០ ​ដុល្លារ​ឡើងទៅ...

អត្ថបទក្រុមហ៊ុន7 days ago

មុខងារ Kids Home បំពាក់ជាមួយ Samsung Galaxy Tab A 2019 ធ្វើឱ្យកូនលោកអ្នកកាន់តែវៃឆ្លាត និង មានសុវត្ថិភាព

ភ្នំពេញ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ៖ ដូច​យើង​ដឹង​ហើយ​ថា​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង ​ខណៈពេលដែល​គ្រឿង​ឧបករណ៍​អេឡិចត្រូនិក​កំពុង​ក្លាយជា​ឧបករណ៍​ដែល​ពេញនិយម​បំផុត និង ​មាន​ស្ទើរតែ​គ្រប់​ផ្ទះ ​ជាពិសេស​សម្រាប់​កូនៗ​ជាទី​ស្រឡាញ់​ទាំងអស់​តែម្តង​ ។ ​យ៉ាងណាមិញ​ឳ​ពុក​ម្តាយ ឬ ​អាណាព្យាបាល​ស្ទើរតែ​ទាំងអស់​ក៏​កំពុងតែ​មានការ​ព្រួយបារម្ភ​ផងដែរ​ជាមួយនឹង​បច្ចេកវិទ្យា និង ​គ្រឿង​អេឡិចត្រូនិក​ទាំងអស់នោះ​ ព្រោះ​ពួកគាត់​មិនអាច​គ្រប់គ្រង និង​ ដឹងថា​តើ​កូនៗ​របស់​ពួកគាត់​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ​ក្នុង​ផ្លូ​វ​ល្អ​បាន​កម្រិតណា​នោះទេ...

អត្ថបទក្រុមហ៊ុន7 days ago

ម្ចាស់ទឹកអប់ម៉ាក «លង្គង៍» ធ្វើឱ្យខួបកំណើតកំពូលតារាចម្រៀង ពេជ្រ សោភា ឆ្នាំនេះ ពិសេសជាងរាល់ឆ្នាំ !

នៅ​ថ្ងៃទី ០៩ ខែមិថុនា ម្សិលមិញនេះ គឺជា​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ពេជ្រ សោភា ។ ក្នុងថ្ងៃនេះ​ដែរ តារាចម្រៀង​ស្រី​រូបនេះ​ទទួលបាន​ការ​ពញ្ញាក់​អារម្មណ៍ និង ការ​ជូនពរ​ជាច្រើន​ពី​សំណាក់​ក្រុមគ្រួសារ មិត្តភក្ដិ​ជិតស្និទ្ធ និង អ្នកគាំទ្រ​ ដោយក្នុងនោះគេក៏ឃើញមានក្រុមហ៊ុនដែលនាងធ្វើជាអ្នកតំណាងបង្ហោះពាក្យពេជន៍ជូនពរនាងផងដែរ លើកលែងតែប្រេនទឹកអប់ម៉ាក «Longue ល​ង្គ​ង៍​» ។​ដោយឡែកនៅយប់ថ្ងៃដដែលនោះ ស្រាប់តែកំពូល​តារាចម្រៀង ពេជ្រ...