Connect with us

សង្គម

សូមជួយគាត់ផង! លោកយាយម្នាក់រស់នៅទាំងត្រដរ ពឹងបាយអ្នកជិតខាង

on

Advertisement

ពិតជា​គួរឱ្យ​អាណិតអាសូរ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​អាយុ​ជាង​ ៧០ ​ឆ្នាំ​ទៅហើយ​គួរ​ណាស់​តែ​បានរស់នៅ​ក្រោម​ការ​បីបាច់​ពី​កូនចៅ ប៉ុន្តែ​ផ្ទុយទៅវិញ​លោកយាយ​ម្នាក់នេះ​បែរជា​រស់នៅ​ឯកោ​គ្មាន​កូនគ្មានញាតិសណ្តាន រស់​យ៉ាង​វេ​រទនា​ក្រៃលែង ។​

​លោកយាយ​កម្សត់​ទុ​រ​គត់​ឯកោ​នោះ​មានឈ្មោះ ម៉ៃ អាយុ ៧២ ឆ្នាំ គ្មាន​កូន​គ្មាន​ចៅ​គ្មាន​ប្តី ឡើយ រស់នៅក្នុង​ខ្ទម​ដ៏​តូច​មួយ​ធ្លុះធ្លាយ ត្រូវ​ខ្យល់​បក់បោក​ស្ទើរតែ​រលំ ហើយ​រិត​តែ​លំបាក​ទៀត​នោះ​គឺ​លោកយាយ​រស់នៅក្នុង​ភាពស្រេកឃ្លាន គ្មាន​អង្ករ​ច្រក​ឆ្នាំងឡើយ​រង​ចាំតែ​អ្នកជិតខាង​ឱ្យតែ​ប៉ុណ្ណោះ ជួនកាល​គាត់​អត់បាយ​មួយ​យប់​មួយថ្ងៃ​អង្គុយ​បង្ហូរទឹកភ្នែក​ទន្ទេញ​តែ​ពាក្យ​ «ខ្ញុំ​ថា​កំសត់់​ណាស់​ម៉េច​មិន​ងាប់​ឱ្យ​យ​ឆាប់ៗ​ទៅ​» (​នេះ​សំដី​លោកយាយ​)​ ។​

លោកយាយ​មិន​អា​រក​ធ្វើការ​អី​ក៌​មិនកើត​ឡើយ​ព្រោះ​ជើង​គាត់​ដើរ​មិនបាន​ឆ្ងាយ​ហើយ​ខ្នង​កោង​ដៃ​កាន់​ឈើច្រត់​រំកិល​បានតែ​ជិតៗ​ប៉ុណ្ណោះ​ ។ សព្វថ្ងៃ​លោកយាយ​នៅ​បណ្តោះ​អាន្ន​លើដី​គេ​នៅ ភូមិ​ចាក់​ជ្រុំ ឃុំ​ត្រ​បូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​ក​ពត  ។​បើ​បង ប្អូន និង​សប្បុរសជន​មានចិត្ត​អាណិត​ចង់​ជួយ​គាត់​សូម​ទាក់ទង​មកកាន់ លេខ ០១២ ៥៤០ ៤០១ /០៩៦ ៧០៨ ០០០៧ ដើម្បី​សួរនាំ ​និង ​ជួយ​លោកយាយ សូម​អរគុណ ​៕

ដោយ​៖​ សុថា​ត់​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored