Connect with us

សង្គម

ពលរដ្ឋភ្ញាក់ផ្អើល ជនជាតិវៀតណាមនាំគ្នាមកទិញសត្វជន្លេនវះងៀតដើម្បីនាំចេញ !

on

Advertisement

ប្រជាពលរដ្ឋ នៅក្នុងភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានការភ្ញាក់ផ្អើលខ្លាំង ដោយជនជាតិវៀតណាមបាននាំគ្នាមកដើរប្រមូលទិញសត្វជន្លេនពីប្រជាពលរដ្ឋនៅតំបន់នោះ ។ បន្ទាប់ពីទិញជន្លេនបានហើយ គេបានជួលប្រជាពលរដ្ឋឱ្យវះពោះសត្វជន្លេនទាំងនោះហាលថ្ងៃ ដូចជាងៀតត្រីដូ​ច្នោះដែរ ។

ទោះជាយ៉ាងណាគេមិនបានដឹងថា គេវះងៀតសត្វជន្លេនទាំងនោះ យកទៅធ្វើអ្វីដែរ ។ ប៉ុន្តែបើតាមប្រជាពលរដ្ឋ ដែលស៊ីឈ្នួលជនជាតិវៀតណាមវះពោះសត្វជន្លេនទាំងនោះបានឱ្យដឹងថា ជនជាតិវៀតណាមដើរប្រមូលទិញ និង វះពោះជន្លេនហាលថ្ងៃនោះគឺគេយកទៅធ្វើកាពិ ដោយដាក់លាយជាមួយកំពឹសក្រៀម ។ តែអ្នកខ្លះបាននិយាយថា​ ជនជាតិវៀតណាមយកងៀតសត្វជន្លេនក្រៀមទាំងនោះទៅធ្វើម្ហូបពិសេសនៅតាមហាងរបស់ពួកគេ ។ ហើយពួកគាត់អាចរកចំណូលពីការវះពោះសត្វជន្លេនហាលថ្ងៃនេះបានចន្លោះពី ២០ ០០០រៀល ទៅ ៣០ ០០០រៀលក្នុងមួយថ្ងៃ  ៕

ដោយ ៖ ចំណូល

 

 

 

 

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored