Connect with us

សង្គម

វ៉ាវ ! កំពង់ផែខេត្តព្រះសីហនុរកចំណូលប្រចាំឆ្នាំបានច្រើនដល់ម្ល៉ឹងផង !

on

Advertisement

ពីមួយឆ្នាំ ទៅមួយឆ្នាំចំណូលបានពីការដឹកជញ្ជូនទំនិញតាមកំពង់ផែអន្តរជាតិខេត្តព្រះសីហនុមានការកើនឡើងជាលំដាប់ ។ ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិបានធ្វើឱ្យកំពង់ផែមួយនេះមានការមមាញឹកយ៉ាងខ្លាំងក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា  វាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណជា៧២ លានដុល្លារអាមេរិក។ ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និង កំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និង លើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និង សាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និង ប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និង ប្រតិបត្តិការកំពង់ផែ និង កតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និង សកលលោក។

ឯកឧត្តមទេសរដ្ខមន្ត្រីមានប្រសាសន៍បន្តទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និង ធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និង កែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា (Shifting) ៕

ដោយ ៖ ចំណូល

 

 

អត្ថបទពេញនិយម

ផ្អើលទាំងយប់ ! អ្នកបើករថយន្តលោកសង្ឃ 4G ត្រូវអ្នកជិតខាងសម្លាប់យ៉ាងព្រៃផ្សៃ ដោយសាររឿងគំនុំ
នារីម្នាក់ថត Pre-wedding ជាមួយម្ដាយ ក្រោមហេតុផលដ៏រំជួលចិត្តមួយ
តារាជាច្រើនដួង នាំគ្នាបង្អួត​សម្រស់ ​ក្នុង​ពិធី​មង្គលការ​ប្រធាន​ក្រុម​ ​Pop​ ​Model​ ​ស៊ូ​ ​ហ្សា​រ៉ា​ ​ពីយប់មិញ​ !​ ​
១ សប្តាហ៍ សមត្ថកិច្ចប្រមូលនារីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំបានជិត ៥០ នាក់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន10 hours ago

តោះ ! ចូលរួមទស្សនាដោយផ្ទាល់ ជាមួយកំពូលព្រឹត្តិការណ៍ vivo S1 Concert ទាំងអស់គ្នា !

នៅសល់​រយៈពេល​តែ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹងធ្វើ​ការសម្ពោធ​ជា​ផ្លូវការនូវ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី​ត្រកូល​ S គឺ​vivo S1 នៅក្នុងកំពូល​ព្រឹត្តិការ​ណ៍​នៃ​ការប្រគំ​តន្ត្រី vivo S1 Concert ។ កម្មវិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី 20 ខែ កក្កដា ឆ្នាំ 2019 នេះហើយ​ ។...

អត្ថបទក្រុមហ៊ុន10 hours ago

Keith Thurman និយាយទៅកាន់ Manny Pacquiao ថា…

ជើងឯក​ក្របខ័ណ្ឌ WBA Super World Welterweight កីឡាករ Keith Thurman នឹង​ព្យាយាម​បង្រួបបង្រួម​ពានរង្វាន់ ១៤៧ ផោន ​របស់​ស្ថាប័ន​នេះ​នៅ​ថ្ងៃទី ២០ ខែកក្កដា ​នៅពេលដែល​គាត់​ជួបនឹង​និមិត្តរូប​របស់​ជនជាតិ​ហ្វីលីពីន​ និង​ ជា​ម្ចាស់​ជើងឯក​ប្រដាល់សកល WBA លោក ​Manny...

អត្ថបទក្រុមហ៊ុន1 day ago

Facebook, Google និង InMobi បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅលើទឹកដីកម្ពុជា

ទីផ្សារ​ឌីជីថល​កំពុងតែ​មានកា​រ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា នឹង​កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត​ល្បីៗ​ជាច្រើន​នៅ​ពាសពេញ​សកលលោក ​។ តាមរយៈ​តួលេខ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមាន​រហូត​ទៅដល់ 75% ហើយ​នាពេលនេះ​ប្រជាជន​កម្ពុ​ជាជាង​ពាក់កណ្តាល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម ដូចជា Facebook, Google និង InMobi​ ។​ ​ក្រុមហ៊ុន Havas Socialyse ​ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ក្រុមហ៊ុន​ឌីជីថល​ល្បីៗ​ចំនួន ៣ ​ក្រុមហ៊ុន​មកជួបជុំ​គ្នា​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។...

អត្ថបទក្រុមហ៊ុន1 day ago

លោក Step និង ស្រីឡាង បង្ហាញតំបន់ប្រវត្តិសាស្រ្តខ្មែរ ដែលពោរពេញទៅដោយ​អច្ឆរិយៈភាព !

សមាគម​ថតរូប​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ឈ្មោះថា OPPO Photography Academy​ បានចាប់ផ្តើម​បេសកម្ម​លើកដំបូង​របស់ខ្លួន ​ទៅកាន់​ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជា​ទឹកដី​ដ៏​អច្ឆរិយៈ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ និង ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ផូ​ផង់ ដោយមាន​ការចូលរួម​ដំណើរ​ពី​កំពូល​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​នោះ គឹលោក Step និង កញ្ញា សាឡា​ត់...

អត្ថបទក្រុមហ៊ុន1 day ago

អតិថិជនច្រើនកុះករតំរង់ជួរទិញ Huawei Y9 2019 នៅហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2 !

ភ្នំពេញ​ថ្ងៃទី ​15 ​កក្កដា​ ឆ្នាំ 2019 ៖ ​មនុស្ស​យ៉ាងច្រើន​កក់កុញ​បាន​ឈរ​តំរង់​ជួរ​បន្តកន្ទុយ​គ្នា​ឡើង​ផ្អើល​ម្តុំ​ផ្សារ​ដេប៉ូ ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន ​Huawei Y9 2019 ដែល​ពួកគេ​បានធ្វើការ​កុម្ម៉ង់​ទិញ​ទុក​មុន ​។ ការ​តំរង់​ជួរ​យ៉ាងច្រើន​កក់កុញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ស្ថិតនៅ​ហាង​ទូរ​សព្ទ​ចំរើន នាពេល​ព្រឹក​ថ្ងៃអាទិត្យ​ទី 14 កក្កដា និង ​នៅ​ហាង​អា​ម៉ី​ស៊ីវ​អេង...

អត្ថបទក្រុមហ៊ុន2 days ago

និស្សិតឆ្នើម ១០ នាក់ ត្រូវបានជ្រើសរើសចូលរួមទស្សនកិច្ចសិក្សានៅចិន តាមរយៈកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei

នៅ​ព្រឹក​ថ្ងៃទី​ 15 ខែកក្កដា​នេះ ក្រុមហ៊ុន ​Huawei កម្ពុជា​បាន​ប្រារព្ធ​ពិធី​បើក​កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត​ឆ្នាំ​២០១៩” ក្រោម​ប្រធានបទ “Digital Aspiration” ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ផ្តល់​បទពិសោធ និង ​ដំណោះស្រាយ​ដល់​អតិថិជន ​(CSIC) ​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​ក្រោម​អធិបតីភាព លោកជំទាវ គឹម សេដ្ឋា​នី...

អត្ថបទក្រុមហ៊ុន2 days ago

បុគ្គលិក សុវណ្ណាភូមិ ឡាយហ្វ៍ ជិះកង់ទៅបង្កើតស្នាមញញឹមដល់សិស្សានុសិស្ស ២៥០ នាក់ នៅខេត្តសៀមរាប

រូបភាព​មួយ​ព្រឹក​ពេញ​នៅ​សាលាបឋមសិក្សា ខ្វៀន ក្នុង​ខេត្តសៀមរាប ផ្តិត​ជាប់​សុទ្ធតែ​ស្នាមញញឹម និង​ សំណើច​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ តាមរយៈ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ។​ ​សៀមរាប ថ្ងៃទី ១៣ កក្កដា ២០១៩ ៖ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ថ្នាក់ដឹកនាំ...

អត្ថបទក្រុមហ៊ុន2 days ago

Manny Pacquiao «នៅសល់ពេលមួយសប្ដាហ៍ទៀត ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬ ខានស្អែកក៏បាន» (វីដេអូ)

កីឡាករ​ប្រដាល់សកល Manny Pacquiao​ ដែលមាន​ថាមពល​ដ៏​ខ្លាំង​បានបង្ហាញ​ពី​ភាព​រីក​រាយ​ជុំវិញ​ការ​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ Wild Card Gym កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ ។ ​នៅសល់​តែមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុនពេល​ប្រយុទ្ធ ​ប៉ុន្តែ ​Pacquiao​ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ ។​ Pacquiao​ បាន​និយាយថា​ «ខ្ញុំ​បានចាប់ផ្តើម​ហ្វឹកហាត់​ឱ្យបាន​លឿន​សម្រាប់​ការប្រកួត​នេះហើយ ​ខ្ញុំ​រីករាយ​នឹង​ពេលវេលា​របស់ខ្ញុំ​ជាមួយនឹង​ការលើកទឹកចិត្ត​គ្រប់បែបយ៉ាង​» ។​ គាត់​បាន​និយាយ​បន្ត​ទាំង​ញញឹម​ថា...

អត្ថបទក្រុមហ៊ុន5 days ago

ហាងកាហ្វេ Old Town White Coffee នឹងបើកសម្ពោធសាខាទី ២ ជាមួយប្រូម៉ូសិនពិសេស នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ជាន់​ទី ៤

ហាង​កាហ្វេ Old Town White Coffee ត្រូវបាន​ស្ថាបនា​ឡើង​ដំបូង​នៅ​ឆ្នាំ 1999​ ។ នៅ​អំឡុង​ឆ្នាំ 2005 ហាង​កាហ្វេ​នេះ​ត្រូវបាន​ស្គាល់​ និង ​បើកសម្ពោធ​ជា​ហាង​កាហ្វេ​ពេញលេញ​ដែលមាន​ចំនួន​ជាង 241 សាខា​នៅ​គ្រប់​បណ្តា​ប្រទេស​ដូចជា ​៖ ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី អូស្ត្រាលី...

អត្ថបទក្រុមហ៊ុន5 days ago

វ៉ាវ ! ម៉ូដែលថ្មីរបស់ Team OPPO Reno ស្រស់ស្អាត និង សង្ហាខ្លាំង មិនចាញ់តារាក្រៅស្រុក

ថ្មីៗ​នេះ​ស្រី​ស្អាត ប្រុស​ស្អាត ដែលជា​ម៉ូ​ដែល​ថ្មី​ថតរូប​ឱ្យ​ទូរស័ព្ទ OPPO Reno ទទួលបាន​ការកោតសរសើ​ច្រើន​ពី​ស្រទាប់​យុវវ័យ​ថា ​ពួកគេ​មាន​សម្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូ​ដែលប​រទេស​ឡើយ ​។ ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែល​ស្ថិតក្នុង​ដៃលោក...