Connect with us

សង្គម

អ្នកបុរាណវិទ្យារកឃើញប្រាសាទ និង សិលាចារិកថ្មី នៅសម្ភុបុរៈ

on

Advertisement

ក្រុមអ្នកស្រាវជ្រាវអំពីទីក្រុងសម្ភុបុរៈ ដែលដឹកនាំដោយលោកសាស្រ្ដាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានធ្វើការស្រាវជ្រាវយ៉ាងសកម្មទៅលើក្រុងបុរាណ ប្រាសាទបុរាណ រម្មណីយដ្ឋានប្រវត្តិសាស្រ្ដ និង ទីតាំងបុរាណស្ថាន ដែលមានទំនាក់ទំនងនឹងអរិយធម៌ចេនឡា ចាប់តាំងពី ឆ្នាំ ២០១៥ រហូតដល់បច្ចប្បន្ននេះ ។

វិសាលភាពនៃការស្រាវជ្រាវគឺ​ខេត្តក្រចេះជាមជ្ឈមណ្ឌលនៃការស្រាវជ្រាវ ពាក់ព័ន្ធទៅនឹងតំបន់រណបមួយចំនួនទៀតដូចជា ភាគខាងត្បូងគឺខេត្តត្បូងឃ្មុំតំបន់ប្រាសាទជើងអង្គ ប្រសាទអណ្ដោត ប្រាសាទព្រៃនគរក្នុង ភាគខាងកើតអតីតខេត្តកំពង់ឈើទាល និង ស្រកាលិញ (ឡុកនិញ ខេត្តសុងប៊ែរ ឬបៀនហ្វឿក វៀតណាមបច្ចុប្បន្ន) ភាគឦសាននៃខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ភាគខាងជើងគឺខេត្តស្ទឹងត្រែងប្រាសាទបាដើម ប្រាសាទបាចុង ប្រាសាទព្រះគោ និង តំបន់អតីតភវបុរៈ (តំបន់ប្រាសាទវត្តភូចម្បាសាក់ ឡាវ) និង តំបន់ខាងលិចគឺខេត្តកំពង់ធំ ទល់នឹងឦសានបុរៈ ព្រៃឡង់ (ប្រាសាទសៀមកាត់សក់) និង តំបន់ភ្នំជី ឯតំបន់និរតីគឺទំនាក់ទំនងតំបន់ប្រាសាទភ្នំហាន់ជ័យក្នុងខេត្តកំពង់ចាម។

លោកសាស្រ្ដាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានបញ្ជាក់ថា ក្រុមស្រាវជ្រាវយើងខ្ញុំសន្និដ្ឋានថា អរិយធម៌សម្ភុបុរៈ គឺមាន​រាជវាំងនៅ តំបន់វត្តសសរ ១០០ និងតំបន់កំណប់ទួល ម៉ឺនឈឹម ឬឧកញ៉ាម៉ឺនឈឹម ដោយសំអាងលើបុរាណវត្ថុ និងទីតាំប្រាសាទបុរាណនានា។ អរិយធម៌សម្ភុបុរៈនេះ កើតមានតាំងប្រហែលជាក្នុងដើមនៃគ្រិស្ដសករាជឬក្រោយអរិយធម៌​នគរភ្នំបន្តិចបន្តួចប៉ុណ្ណោះ (ដោយអរិយធម៌រីកសាយភាយពីជាយសមុទ្រមកមុន) តែលោក ហ៊ុន ឈុនតេង បានបញ្ជាក់ថា គឺដោយសារសិលាចារឹកតាកឹងK.125 នា ឆ្នាំ ១០០១គ.ស.នេះឯង ទើបគេដឹងថា សម្ភុបុរៈ ត្រូវនឹងស្រុកសំបូរខេត្តក្រចេះ, ព្រះបាទ សូរ្យវម៌្មទី១ មានស្រុកកំណើតនៅក្នុងតំបន់នេះ មិនដូចលោកសឺដេសស្មានថា លោកមកពីជ្រោយម៉ាឡេនោះទេ។ ការអះអាងរបស់លោកសឺដេសដោយផ្អែកលើគម្ពីរជិនកាលមាលិនី ដែលព្រះថេរមួយអង្គតាក់តែងឡើងកាលពីសតវត្សរ៍ទី ១៦ នៅឆៀងម៉ៃអំពីស្តេចសុជិតរាជដែលបានវាតទីកម្ពុជាទេសមកពីជ្រោយម៉ាឡេនោះ មិនពិតទេ។ វាគ្រាន់តែជារឿងព្រេងនិទានមួយ សរសេរជាភាសាបាលី។ ចារឹកនេះឲ្យដឹងថែមទៀតថា ក្សត្រីមួយចំនួនដែលរស់នៅតាមខេត្តដូចជាបងប្អូនស្រីព្រះបាទជយវម៌្មទី២ ទាំងបួនរូបមានមួយរូបបានកសាង«កម្រតេងជគត តរាជ» នៅតំបន់សម្ភុបុរៈនេះ ។ ភស្ដុតាងដ៏សំខាន់មួយទៀតរបស់សម្ភុបុរៈគឺ សិលាចារិក K.127 ដែលបានយកមកពីប្រាសាទត្រពាំងព្រៃ (ជិតទួលកំណប់ម៉ឺនឈឹម ឬឧកញ៉ាម៉ឺនឈឹម) ជាសិលាចារិកបញ្ជាក់អំពីលេខសូន្យ ដំបូងក្នុងពិភពលោកដែលត្រូវបានប្រើក្នុង ឆ្នាំ ៦០៥ ស.ឝ ។

កាលពី ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ លោកគ្រូ ហេ សុខសាយ ដែលជាក្រុមអ្នកស្រាវជ្រាវដែរនោះ បានរកឃើញទីតាំងគ្រឹះប្រសាទថ្មីមួយនៅខាងកើតឃុំសំបុក មានសិលាចារិកមួយផ្ទាំងថ្មី ដែលមិនទាន់មានការសិក្សានៅឡើយ ជាមេទ្វារនៃប្រាសាទនោះត្រូវបានរកឃើញ ។ គ្រឹះប្រាសាទនេះមិន​ទាន់មាន​ចុះផ្សាយក្នុង​សៀវភៅកំណត់ត្រារបស់បារាំង ក្នុងសៀវភៅបញ្ជីប្រាសាទខ្មែរ ដោយលោកលុយណេដឺឡាហ្សុងគ្យែ បោះពុម្ពក្នុងឆ្នាំ១៩០២/១៩០៧ និង​ ១៩១១ ។ ជាមួយគ្នានេះដែរគ្រឹះប្រាសាទនេះ មិនទាន់មានចុះបញ្ជីដោយក្រុមស្រាវជ្រាវ អំពីប្រាសាទដែលដឹកនាំដោយលោក ផាន់ ណាឌី និង សហការីនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ា ចុះសិក្សាទីតាំងប្រាសាទខ្មែរ ដោយកំណត់និយាមការភូមិសាស្រ្ដ (GPS) និង បានផលិតជាផែនទីប្រាប់ពីទីតាំងប្រាសាទខ្មែរ និងបុរាណស្ថានមួយចំនួននៅឡើយ។ ប្រាសាទនោះមានឈ្មោះថា ប្រាសាទត្រពាំងព្រៃ (ស្ថិតនៅក្នុងព្រៃ) ចម្ងាយ ១២.គ.ម. ខាងកើតភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី នៃខេត្តក្រចេះ ។ បន្ទាប់ពីការរាយការណ៍ទៅខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ហើយក៏បានទៅទទួលយកសិលាចារិក១ផ្ទាំងមករក្សាទុកក្នុងសារមន្ទីរខេត្ត កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ។

ទំហំសិលាចារិកនោះមានបណ្ដោយ១.៧៦.ម. ទទឺង០.៤៦.ម. កម្រាស់០.១.ម. មានអក្សរចំនួន ២២ ជួរ ។​ លោកសាស្រ្ដាចារ្យបណ្ឌិត វង់ សុធារ៉ា អ្នកសិលាចារិកវិទ្យានៃមហាវិទ្យាល័យប្រវត្តិសាស្រ្ដ បានវាយតម្លៃសិលាចារិកនេះថា ប្រហែល​បានចារនៅក្នុងកំឡុងសតវត្សទី៧នៃគ្រិស្ដសករាជ ដោយយោងលើតួអក្សរបុរាណ។ លោកសាស្រ្ដាចារ្យ ហ៊ុន ឈុនតេង ដែលបានបកប្រែសិលាចារឹកនេះបានអះអាងដូចគ្នានឹងសាស្រ្ដាចារ្យបណ្ឌិត  វង់ សុធារ៉ា ថាសិលាចារិកនេះគឺចារក្នុងកំឡុងសតវត្សទី៧ នៃគ្រិស្ដសករាជ ជាភាសាខ្មែរសុទ្ធ ។ លោកសាស្រ្ដាចារ្យ ហ៊ុន ឈុនតេង ក៏បាន​បញ្ជាក់បន្ថែមថា កាសិក្សាសិលាចារិកនៅតំបន់សម្ភុបុរៈ មានភាព​ចម្លែក ជាងតំបន់នានា ដោយអក្សរសង្កេតឃើញមាន​ទម្រង់អក្សរខ្មែរបុរាណតំបន់នោះមាន​ការវិវឌ្ឍតិចតួច ក្នុងកំឡុងសតវត្សទី ៦ ដល់ទី ៨ នៃគ្រិស្ដសករាជ មានន័យថាតួអក្សរសម័យនោះ​មានសភាពស្រដៀងៗគ្នា ។ កាលណាសិលាចារិកមិនមានកាលបរិច្ឆេទ ចារនៅក្នុងផ្ទាំងនោះពិបាកនឹងវាយតម្លៃថា នៅក្នុងសតវត្សណាឱ្យពិតប្រាកដណាស់ យើងត្រូវសិក្សាប្រៀបធៀបទៅរចនាបទបែបបុរាណវត្ថុវិទ្យាថែមទៀត ។​ សាស្រ្ដាចារ្យ យៀង វីរបុត្រ បានរៀបរៀងសិលាចារឹកកម្ពុជា សម័យមុនអង្គរ ក្នុងឆ្នាំ ២០១៨ (ជាឯកសារប្រើប្រាស់ផ្ទៃក្នុងសម្រាប់ការបង្រៀនថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ ឆ្នាំទី ២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) បានបញ្ជាក់ដូចគ្នាទៅនឹងការអះអាងរបស់បណ្ឌិត  វង់ សុធារ៉ា និង ហ៊ុន ឈុនតេង ផងដែរ។​ ការបកប្រែរបស់មិត្តអ្នកជំនាញសិលាចារិក បានបញ្ជាក់ថា៖ សិលាចារិកនេះចារឡើងក្នុងគោលដៅ ថ្វាយជាតង្វាយដល់អាទិទេពព្រហ្មញ្ញសាសនា ព្រះគម្ដែងអញស្រីព្រឹទ្ធេសូរ(/ស្រីព្រឹទ្ធេស្វរៈ) ជានិកាយព្រះឥសូរ ដែលមានរណ្ដាប់ជាច្រើនសម្រាប់ថ្វាយ សម្រាប់ថ្ងៃសីល ថ្ងៃថ្វាយផ្កាមាន អង្ករ២លិះ ប្រេងចន្ទន៍១ចន្អូរ ស្លា២ដំបរ កន្លែងគ្របយជ្ញ១ គឺសម្រាប់ចតុមាស(បួនខែ)ប៉ុណ្ណោះ។ ខ្ញុំបម្រើ ស្រែ ច្បារដំណាំ គោ គឺថ្វាយជាចតុជាតកដល់អាស្រម។ រណ្ដាប់បូជាដល់អាស្រមមាន​ស្រូវ១កញ្ជើ សម្ល២ផ្នែក(មុខ) ស្លា២ដំបរ សម្លៀក១យៅ ។

ចុងបញ្ចប់នៃសិលាចារិកនេះ បញ្ញាក់ពីបុណ និងបាបនៃអ្នកកសាង ថែរក្សា ឬអ្នកបំផ្លាញ ដូចមានចែងថា៖ (ក្នងជួរទី១១-១៥) អ្នកណាដែលយក(ទ្រព្យទាំងនេះ) អ្នកណាដែលរារាំង អ្នកណាដែលបំផ្លាញ​ គឺអ្នកនោះលន្លឹងក្នុងនរក២៧ជាន់ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។ (ហើយជួរទី១៥-២១) អ្នកសិងកំឡុង(ទីនោះ) គឺម្រតាញជាបំនួសរស់នៅអាស្រម ម្រតាញជាផ្ជុះអ្នកជាប្រធានស្រុក ដែលពុំពោលប្រាប់ដល់អ្នកដែលដកយក(ទ្រព្យទាំងនោះ)ចេញពីព្រះ ចេញពីប្រាសាទ​ (និង)អ្នកដែលមករារាំង ក៏ធ្លាក់ទៅនរកដែរ (ប្រែសម្រួលដោយលោកសាស្រ្ដាចារ្យ ហ៊ុន ឈុនតេង, ខែមេសា ឆ្នាំ២០១៩)។

សូមបញ្ជាក់ផងដែរថា សិលាចារិកនៃប្រាសាទត្រពាំងព្រៃ ជាសិលាចារិកទើបនឹងរកឃើញថ្មី ដែលក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈ ដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន ទើបរកឃើញគ្រឹះប្រាសាទនេះ នៅក្នុងដំណើររុករុកបិតិកភណ្ឌសម្ភុបុរៈ ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩ ថ្មីៗនេះ ។ ការស្រាវជ្រាវនេះធ្វើឡើងតាមជំនាញ និង ចំណេះរបស់ក្រុមយើង ហើយមិនទាន់មានមូលនិធិណាគាំទ្រនៅឡើយ។ យើងខ្ញុំសូមអំពាវនាវ ដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងជនរួមជាតិ មេត្តាចូលរួមសិក្សា អភិរក្ស និងអភិវឌ្ឍន៍ កេរ្ដិ៍ដំណែលដូនតារបស់យើងទាំងអស់គ្នា។ សម្ភុបុរៈជាអរិយធម៌មុនអង្គរ នៅជាប់ដងទន្លេមេគង្គក្នុងខេត្តក្រចេះ អរិយធម៌នេះមិនទាន់មានការសិក្សាច្រើននៅឡើយ។ ប្រាសាទថ្មីៗទើបនឹងរកឃើញជាច្រើនទៀត យើងខ្ញុំនឹងបង្ហាញជាបន្តបន្ទាប់! សូមជនរួមជាតិជ្រាបថា ពូជខ្មែរជាពូជអ្នកខ្លាំង ជាពូជអ្នកកសាង ជាពូជអ្នកបង្កើត មិនមែនជាពូជអ្នកលួច អ្នកបោក និង ជាអ្នកប្លន់នោះទេ ៕

ដោយ៖សុថាត់  (ប្រភព សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អ្នស្រាវជ្រាវរាជបណ្ឌិតសភាកម្ពុជា)

អត្ថបទដោយ​៖ សុថាត់

អត្ថបទពេញនិយម

អ្នកណា​ថា​ ​សុគន្ធ​ ​និសា​ ​មិន​ចង់បាន​កូន​ តាមពិត​ដោយសារ​មូលហេតុ​បែបនេះ​​ ​
រៀបចំមង្គលការ បើចាយលើ ៥ យ៉ាងនេះខ្លាំងពេក ការហើយដឹងតែបះជើង ជំពាក់គេវ័នក
លែងមែនទែន! កែវ ចាន់និមល យករឿងគ្រួសារឯកជន មកប្រកាសជាសាធារណៈ
សូមបងប្អូនថែសុខភាពផង! កម្ពុជាបន្តចុះត្រជាក់ខ្លាំងបំផុត ច្រើនថ្ងៃទៀត នៅទូទាំងប្រទេស

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ផ្ទុះ​ពេញ​ហ៊្វេ​សបុ​ក​ ​នរ​ណាៗ​ក៏​និយាយ​តែ​ពី​ ​X​ ​Challenge​ ​ឡើង​ផ្អើល​

​កៀក​ដាច់ឆ្នាំ​អីចឹង​ ​Challenge​ ​ខ្លួនឯង​មានអី​មិនល្អ​ ​តោះ​!​ ​ ​ កំពុង​ក្តៅ​ហើយ​ ​[​X​ ​Challenge​]​ ​របស់​វ៉ា​សឺ​លីន​ ​អ៊ី​ន​ស្តែ​ន​ហ្វែ​រ​ ​ដែល​ទើបតែ​ប្រកាស​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ ​ខែ​ ​វិ​ច្ឆ​កា​ ​កន្លងទៅ​នេះ​ ​បាន​ទាក់ទាញ​អ្នក​ដែល​និយម​លេង​ ​Challenge​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជា​ច្រើន​ ​ឲ្យ​នាំគ្នា​ធ្វើតាម​ ​និង​បង្ហោះ​ពេញ​គណនី​របស់​ខ្លួន​។​...

អត្ថបទក្រុមហ៊ុន1 day ago

​អស្ចារ្យ​ម៉េ​ស​!​ ​តែ​ ​1​ ​នាទី​ក៏អាច​មានឱកាស​ឈ្នះ​ទៅលេង​ទីក្រុង​ប៉ារីស​ និង ​តៃ​បុិ​ដោយ​ឥតគិតថ្លៃ​ដែរ ​!​ ​

​ដេីម្បី​ចូល​រួមការ​លេង​ហ្គេម​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ ​Eva​ ​Air​ ​នេះ ​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​គេហទំព័រ​ខាងក្រោម​នេះ​:​ ​https​:​/​/​bit.ly​/​2OX8FUO​ ​រួច​ហេីយ​ធ្វេី​តាម​ការណែនាំ​តាម​ខាងក្រោម​នេះ​ ៖ ​1​.​​រេី​សទី​តាំង​ដំ​ណេី​រកម្សាន្តរ​វាង​ទីក្រុង​ប៉ារីស​ ​និង​ ​ទីក្រុង​តៃ​បុិ​ ​​2​.​ ​រេីស​ភេទ​ហេីយ​បញ្ចូលរូប​ថត​របស់​អ្នក​ ​3​.​ ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ ​រួច​ចុច​ ​I​ ​Agree​ ​ឬ​ ​យល់ព្រម​...

អត្ថបទក្រុមហ៊ុន1 day ago

មិន​នឹកស្មាន​បេក្ខជន​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​រូប​នេះ​ ​ធ្លាប់​មានរឿង​ដិត​ដាម​ជាមួយ​ ​ពេជ្រ​ ​សោភា​ ​យ៉ាងហ្នឹង​សោះ​

​មាន​បេក្ខជន​ជាច្រើន​រូប​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​សម័យ​ឌីជីថល​ប្លែក​ពី​គេ​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ម្នា​ក់ៗ​សុទ្ធតែ​ពាក់​របាំងមុខ​និង​គ្រង​ឈុត​ប្លែក​ៗ​ស្អា​តៗ​ ​គួរឲ្យ​ចង់​ទស្សនា​។ ​​នៅក្នុង​សប្តាហ៍​ទី4ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃសៅរ៍​ ​ម៉ោង​ ​8​ ​យប់​លើ​ប៉ុស្តិ៍​ហង្ស​មាស​កន្លងមក​នេះ​ ​បេក្ខជន​ចុងក្រោយ​គេ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កញ្ញា​ ​ឡៅ​ ​មុនី​វណ្ណ​ ​នោះ​បាន​បញ្ចេញ​អារម្មណ៍​ ​បរិយាយ​នូវ​រឿងរ៉ាវ​ដែល​ជាប់​ដឹត​ដាម​ក្នុង​ទ្រូង​ជាយូរមកហើយ​ជាមួយ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​ដែល​ជា​ ​គណៈកម្មការ​ក្នុង​កម្មវិធី​...

អត្ថបទក្រុមហ៊ុន1 day ago

អបអរ ​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​​លើកទី១ ​ដើម្បី​សហគ្រិន​ស្ត្រី​ ​និង​ ភាពជា​អ្នកដឹកនាំ​ស្ត្រី​ ​ទូទាំង​ពិភពលោក

​កាលពី​ថ្ងៃទី​ ​០៦​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៩ នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​សែនសុខ​ស៊ី​ធី​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោកជំទាវ​វេជ្ជ​.​ ​អ៊ឹ​ង ​កន្ថា​ផា​វី រ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងកិច្ចការនារី ​និង ​លោក​ជំ​ទា​វទន្តប​ណ្ឌិ​ត ​អេង​ លី​គង់ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 days ago

ភី​អិន​អិន​បន្ថែម​ម៉ោង​ចាក់​ផ្សាយ​រឿង​ភាគ​ខ្មែរ​ ​លើកកម្ពស់​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ (វីដេអូ)

​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​ស្ថានីយ៍​ទូរទស្សន៍ PNN បាន​បន្ថែម​ម៉ោង​ផ្សាយ​ភាពយន្ត​ភាគ​ខ្មែរ​របស់​ខ្លួន​ក្នុង​ម៉ោង​មាស​រួចជាស្រេច​ហើយ​ ​ដែល​ចាក់​ផ្សាយ​ក្នុងរយៈពេល ១ ម៉ោង ​និង ៣០ នាទី​ ​ចាប់ពី​ម៉ោង ៧ និង ៣០ នាទី​ ​ដល់ ៩ យប់​ ​មាន​ដូចជា​រឿង ​«​តួ​គេ​...

អត្ថបទក្រុមហ៊ុន2 days ago

វ៉ា​វ​…​ពិតជា​ពិសេស​អស្ចារ្យ​ណាស់​!​ ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​យក្ស​ ​ថែម​ជូន​ដ៏​ធំ​សម្បើម​ចុងឆ្នាំ​ពី​សាម​សុង​ ​បាន​មកដល់​ហើយ​!

​ភ្នំពេញ​ថ្ងៃទី០៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៩ ​៖​ ​នេះ​ជា​កាដូ​ដ៏​រំភើប​អស្ចារ្យ​បំផុត​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ពី​ ​ក្រុមហ៊ុន​ ​សាម​សុង​!​ ​ពិតជា​រំភើប​ខ្លាំង​ណាស់​…​ហើយ​សឹងតែ​មិន​ជឿ​សោះតែ​ម្តង​ថា​ក្រុមហ៊ុន​សាម​សុង​ ​ ​ផ្តល់​ជូន​នូវ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ ​និង​ការ​បញ្ចុះ​តម្លៃ​ភ្លាម​ៗ​នៅ​ចុងឆ្នាំ​នេះ​ ។​ ​ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​ត្រូវការ​ផលិតផល​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​រួសរាន់​ឡើង​ ។ ​ ​ចាប់ពី​ថ្ងៃទី​ ​០៨​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​...

អត្ថបទក្រុមហ៊ុន2 days ago

តម្លៃ​ត្រឹម​ជាង​ ​២០០ដុល្លារ​ទេ​ ​តែបើ​ដឹង ៦ ចំណុច​នេះ​ហើយ​ ពេញចិត្ត Huawei​ ​Y9s​ ​ស្ដូក​ហ្មង​

ថ្មី​ៗ​នេះ ​ក្រុមហ៊ុន Huawei​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មួ​យម៉ូ​ឌែល​ទៀត​ដើម្បី​វាយលុក​ទីផ្សារ​ ​ជាពិសេស​គឺ​យុវវ័យ​ដែល​និយម​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង២០០ដុល្លារ​ ​ដោយ​អម​មក​ជាមួយ​ការរចនា​រូបរាង​ឥត​ខ្ចោះ​ថែមទាំង​សមត្ថភាព​មិនធម្មតា​។​ ​ខាងក្រោម​នេះ​គឺជា៦ចំណុចខ្លាំង​របស់​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹម​ ​២៥៩ដុល្លារ​ ​ប៉ុណ្ណោះ​៖​ ​ ​១​.​ ​ការរចនា​តួខ្លួន​៖​តួ​ខ្នង​ក្រាល​ដោយ​កញ្ចក់​កោង​ ​3Dការពារ​សឹក​ឆ្កូត​ ​ពណ៌​គ្រីស្តាល់​ភ្លឺ​ចែងចាំង​ ​ធ្វើអោយ​ស្មា​ត​ហ្វូ​នកាន់​តែ​ប្រណិត​។​ ​មួយវិញទៀត​ ​គឺ​បន្ទះ​ស្កេន​ក្រយៅដៃ​ចំហៀង​...

អត្ថបទក្រុមហ៊ុន4 days ago

តោះ​ទស្សន៍ទាយ​គ្រាប់​បាល់​ ​ក្នុង​ការប្រកួត​យប់​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហើយ​អាច​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នដ៏​កា​លី​ប​ស្រស់​ស្អាត​ ​ ​

​កាលពី​ថ្ងៃទី​ ​០៤​ ​ធ្នូ​ ​កន្លងទៅ​ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដំបូងបង្អស់​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកជ័យ​ជំនះ​លើ​ក្រុមបាល់ទាត់​ម៉ា​ឡេ​សុី​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅលេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​ជា​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹ​ត​ប្រែង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មានការ​តាំងចិត្ត​យ៉ាង​មោះមុត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក​ ​Realme​ ​ចូលរួម​អបអរ​ក្នុង​ឱកាស​ដ៏​សែន​មានន័យ​នេះ​។ ​​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទស្សនា​ ​លើកទឹកចិត្ត​ ​ដើម្បី​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ​30​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​តតាំង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​ ​០៧​ ​ធ្នូ​...

អត្ថបទក្រុមហ៊ុន4 days ago

​មក​ដល់​ហើយ​ៗ​!​!​!​ ​ទិញ​ផលិតផល​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​បាន​ឆ្ងាញ់មាត់​ ​លេង​ហ្គេម​សប្បាយ​ៗ​ ​បាន​កា​ដូ​ខប់ៗ​

ដូចដែល​បងប្អូន​អ​តិ​ថិន​ជន​បានដឹង​រួចមក​ហើយ​ថា​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មាន​លក់​ផលិតផល​អាហារ​ជាច្រើន​ ​មាន​ទាំង​ជា​ប្រភេទ​សាច់​ស្រស់​ ​និង​អាហារ​ចម្អិន​ញ៉ាំ​ភ្លាម​ៗ​ ​ព្រមទាំង​អាហារសម្រន់​ជាដើម​ ​។​ ​ពេលនេះ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស​ចុះ​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អតិថិជន​ដែល​តែងតែ​និយម​ទិញ​រាល់​ផលិតផល​ពី​ស៊ុប​ភើ​ឆេ​ហ្វ​ ​។​ ​ក្នុង​នោះ​បងប្អូន​អាច​ទិញ​អាហារ​ជាច្រើន​ប្រភេទ​ដូចជា​ ​ប្រហិត​ ​សាច់ក្រក​ ​ហតដ​ត​ ​និង​ ​ប៉ាត់​តេ​ក្នុង​តម្លៃ​សមរម្យ​ ​គុណភាព​ល្អ​ ​និង​អាច​ភ្លក់​អាហារ​ដែល​ចំអិន​ដោយ​ផលិត​របស់​យើង​ខ្មុំ​ផង​ដែរ​ ​។​ ​លើស​ពីនេះ​...

អត្ថបទក្រុមហ៊ុន5 days ago

Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​ជា​នាឡិកា​សុខភាព​បែប​ ​Sport​ ​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា​ ​​អ្នក​ស្រឡាញ់​សុខភាព​

​ភ្នំពេញ​ថ្ងៃទី​ ​០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ៖​ ​“​កីឡា​នាំមក​នូវ​សុខភាព​”​ ​ជា​ការពិត​ណាស់​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ហាត់​កីឡា​គឺ​បញ្ជាក់​ថា​លោកអ្នក​ស្រឡាញ់​ ​និង ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំង​សុខភាព​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​ជាមួយនឹង​នាឡិកា​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​គឺ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​អ្នក​ជាង​អ្វី​ដែល​អ្នក​គិតទៅ​ទៀត​ ។ ​Samsung​ ​Galaxy​ ​Watch​...