Connect with us

សង្គម

ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

on

Advertisement

កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីណែនាំឱ្យសិស្សយកទឹកស្អាត ពីផ្ទះទៅបរិភោគនៅសាលារៀន និង ចេះការពារខ្លួន ព្រោះកម្តៅថ្ងៃកើនឡើងខ្លាំង នាពេលបច្ចុប្បន្ននេះ ។

តាមសេចក្តីណែនាំស្តីពីការថែរក្សាសុខភាព និង ការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា បានឱ្យដឹងថា អាកាសធាតុមានកម្តៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និង អាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺកង្វះអាហារូបត្តម្ភ ឬ ក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម ។

ដើម្បីថែរក្សាសុខភាព និង ការបង្ការជំងឺនានា ក្រសួងអប់រំយុវជន និង កីឡា សូមណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន បុគ្គលិកអប់រំ និង អ្នកសិក្សា ឱ្យអនុវត្តនូវវិធានការដូចខាងក្រោម ៖

-ត្រូវទទួលទានទឹក (ទឹកពុះ ទឹកបរិសុទ្ធ ទឹកចម្រោះ ទឹកស្អាត) ឱ្យបានញឹកញាប់ច្រើនជាងមុន និង កុំរង់ចាំដល់ពេលស្រេកទឹក ។
-ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ (ទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្រុះ ទឹកស្អាត) ។
-រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង គ្របឱ្យបានជិត ដើម្បីបង្ការមូសខ្លាពងដាក់ ដែលអាចបង្កជំងឺគ្រុនឈាម ។
-តាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពត្រឹមត្រូវ ។ ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត  រស់នៅស្អាត ។
-ត្រូវប្រើប្រាស់សម្លៀកបំពាក់សមរម្យ រលុង ស្តើង ស្រាល នឹង មានពណ៌ភ្លឺ ស, លឿង បៃតងខ្ចី ។ល។
-ចៀសវាងធ្វើលំហាត់ប្រាណនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំង ។
-ត្រូវពាក់មួកការពារ ឬប្រើប្រាស់ឆ័ត្រ ក្នុងអំឡុងពេលធ្វើដំណើរ ។
-ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ ។
-ត្រូវចៀសវាង ពិសារកាហ្វេ និង គ្រឿងស្រវឹង ។
-ត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង ។
-ត្រូវបន្តដាំ និង ថែរក្សាដើមឈើ ដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថាន ដើម្បីយកម្លប់ និង កាត់បន្ថយកម្តៅ ។
-ត្រូវមានទំនាក់ទំនង ជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ផឹក និង ទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សា ។
-ត្រូវអប់រំផ្សព្វផ្សាយវិធានការនេះ ដល់បុគ្គលិកអប់រំ និង អ្នកសិក្សាទាំងអស់បន្ទាន់ ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ក្នុងករណីមានជំងឺរាតត្បាត ឬ ហានិភ័យសុខភាព ដែលបណ្តាលមកពីការឡើងកម្តៅ សូមរាយការណ៍ និង ស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅលេខ ១១៥ ដើម្បីជួយដោះស្រាយជាបន្ទាន់៕

ដោយ៖សុថាត់

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored