Connect with us

សង្គម

ដឹងទេ គេធ្វើពិធីពូនភ្នំខ្សាច់ក្នុងរដូវចូលឆ្នាំខ្មែរ ដើម្បីអ្វី?

on

Advertisement

ចំពោះ​ប្រជាជន​ខ្មែរ​ដែល​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា ​គេ​មិនដែល​ភ្លេច​ឡើយ​ក្នុងការ​ទៅ​ទីវ​ត្ត​អារាម​ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ​ព្រោះ​គេ​មានជំនឿថា​ អ្នក​ដែល​បាន​ពូន​ភ្នំខ្សាច់​នឹង​ទទួលបាន​ផល្លានិសង្ស​យ៉ាង​វិសេសវិសាល ។​

​តើ​អ្វី​ទៅជា​ពិធី​ពូន​ភ្នំខ្សាច់ ?
​ពិធី «​ពូន​ភ្នំខ្សាច់​»​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មកចាក់ នៅ​កណ្ដាល​ទីធ្លា ដែល​គេ​បានកំណត់ រួច​ពូន​ឱ្យចេញ​ជា រាង​ចេតិយ​បែរមុខ ទៅ​ទិស​ខាងកើត ហើយ​គេ​សន្មត់ ហៅថា «​វាលុកចេតិយ​»​គឺ​តំណាងឱ្យ ព្រះ​ចូឡាមនី​ចេតិយ ដែល​សាង​សម្រាប់ បញ្ចុះ​ព្រះកេសា និង ​ព្រះ​ចង្កូម​កែវ នៃ​ព្រះពុទ្ធ​បរមគ្រូ ។​

​លោកតា ជុន ផាន ជាអាចរ្យនៅវត្តកែវមុន្នីអង្គរបានហៅវត្តថ្មី នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាមបានមានប្រសាសន៍យោងតាមឯកសារនានាថា ការ​ពូន​ភ្នំខ្សាច់ បច្ចុប្បន្ន​តំបន់​ខ្លះ​ គេនិយម​ពូន​ភ្នំ​អង្ករ នៅ​សាលាឆាន់ ឬ ​ក្នុង​ព្រះវិហារ ។ ភ្នំខ្សាច់​ដែល​គេ ពូន​មិន​កំណត់ថា ត្រូវមាន​ខ្នាតតូច ខ្ពស់ ទាប​ប៉ុនណា​នោះទេ គឺ​ប្រព្រឹត្ត​ទៅតាម ការពេញចិត្ត របស់​អ្នក​សាង ប៉ុន្តែ​ចាំបាច់​ត្រូវ មាន​ភ្នំ​មួយ នៅ​កណ្ដាល ហើយ​ត្រូវមាន​ភ្នំ តូចៗ ៤​ព័ទ្ធជុំវិញ គ្រប់​ទិស​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជវ័តិ តុបតែង​លំអ ស្លឹក​ដូង ស្លឹក​ទន្សែ ជា​បួន​ជ្រុង​មាន​ទ្វារ ចេញចូល តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញ​រាជវ័តិ គេ​មាន​រៀប​រាន ទេវតា​គ្រប់​ទិស​ទាំង​៨​។ នៅលើ​រាន​ទេវតា នីមួយៗ​គេ​រៀប ស្លាធម៌​មួយគូ បាយសី​មួយ​ថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី និង​អុជ​ទៀន ធូប​ថ្វាយ ។ នៅ​ពីមុខ​ភ្នំខ្សាច់ ក្រៅពី​រាជវ័តិ គេ​រៀប​រាន ធំៗ​បី​ទៀត សម្រាប់​ថ្វាយ ព្រះ​យមរាជ ស្ថិតនៅ កណ្ដាល​ខាងឆ្វេង រាន​ព្រះ​យមរាជ គឺ​រាន​ព្រះពុទ្ធ​គុណ​និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិស្ណុការ ។ រាន​ធំ​ទាំងបី​នេះ​គឺ​គេ​រៀប​គ្រឿង​សក្ការបូជា​ដូច​រាន ទេវតា​ដែរ តែ​បាយសី​ខ្ពស់ រហូតដល់​៩​ថ្នាក់ និង​មាន​ដាក់​សម្លៀកបំពាក់​ឆ្វេង​ស្តាំ​ហើយ​មាន​ដាក់ ក្រយា​ថ្វាយ​សោយ ទៀតផង ។ ការ​សាង វាលុកចេតិយ​នេះ​ដោយ​គេ​សម្គាល់ថា​នឹង​បានជា​ផលានិសង្ស​វិសេសវិសាល​ណាស់​។

**​​អានិសង្ស​វាលុកចេតិយ
​«​អានិសង្ស វាលុកចេតិយ​»​ជា​រឿង​ដែល​គេ​តែងតែ​ជា​ភាសា​ខ្មែរ​មក​យូរហើយ​ចំនួន​១​ខ្សែ សម្តែង​អំពី​ការ សាង​វាលុកចេតិយ​ថា មាន​ផល្លានិ​ស​ង្ស ជា​អនេកប្បការ ។ វេលា​ឆ្លង វាលុកចេតិយ គេ​ច្រើន​យក រឿងនេះ​ទេសន៍ ។​

​**ក្នុង​រឿង​អានិសង្ស វាលុកចេតិយ​មានរឿង​និទាន​៣ ៖

-​និទាន​ទី​១ តំណាល​ពី​ព្រះ​ពោធិសត្វ នាម​បា​រិ​កៈ​ជា​ឈ្មួញ​សំពៅ ។ នា​សម័យមួយ បា​រិ​កៈ​បើក​សំពៅ ទៅ​ជួញ​បាន ប្រទះឃើញ​ផ្នូ​ក ខ្សាច់​ស ល្អ​នៅ តាម​ឆ្នេរសមុទ្រ ក៏​បបួល​ពួក ពាណិជ​ដែល​ទៅ ជួញ​ជាមួយគ្នា​បើក​សំពៅ ឆៀង​ចូល​ចត​នៅ​ទៀប ផ្នូកខ្សាច់​នោះ ហើយ​នាំគ្នា កសាង ជា​វាលុកចេតិយ ឧទ្ទិស​ជា​តំណាង ឡា​មណី​ចេតិយ​ដែល បញ្ចុះ​ព្រះ​ចង្កូម​កែវ របស់​ព្រះពុទ្ធ នៅ​ឋាន​ត្រៃ​ត្រឹ​ង្ស ។ ស្រេច​ហើយ​ពួក ពាណិជ្ជ ករ ទាំងនោះ​ក៏ បេះយក​ផ្កាឈើ មក​បូជា ដើរ​ប្រទក្សិណ​៣​ជុំ ហើយ​នាំគ្នា​ចុះ​សំពៅ បើក​ចេញទៅ​ជួញ តទៅទៀត ។​

​បា​រិ​ក​ពោធិសត្វ និង ​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ ទៅហើយ​បាន​ទៅ​កើត ជា​ទេវបុត្រ​នៅ ឋានសួគ៌​ជាច្រើន​ជាតិ លុះ​ច្យុត ពី​ឋានសួគ៌ កកើត​ក្នុង ឋានមនុស្ស​លោក បានជា​ស្តេច​ឯករាជ្យ​ជា ច្រើន​ជាតិ​រាប់​ពុំ​បានឡើយ ។ ក្នុង​ទីបំផុត​បា​រិ​ក ពោធិសត្វ ក៏បាន​ត្រាស់ ជា ព្រះពុទ្ធ​ដោយ អំណាច​ផលានិសង្ស ដែល​បាន​សាង វាលុកចេតិយ ។​

-​និទាន​ទី​២ តំណាល​ពី​នាយ​នេសាទ​ម្នាក់ ធ្វើ​តែ​បាប សម្លាប់សត្វ​បរិភោគ​តាំងពី​តូច​រហូតដល់​ចាស់ មិន ដែល​បានធ្វើ​បុណ្យ ដល់​ម្តង​សោះ​។ នា​ថ្ងៃមួយ​មាន ភិក្ខុសង្ឃ​១​រូប នឹក​អាណិត​នាយ​នេសាទ ខ្លាំងណាស់ ក៏​គិត​រក​ឧបាយ អោយបាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះ​គិត​ដូច្នេះ ហើយ លោក​ក៏​ឃ្លុំ ចីវរ​កាន់​បាត្រ​និមន្ត ទៅ​រង់ចាំ​ផ្លូវ​នាយ​នេសាទ ។ ថ្ងៃនោះ​វេលា​ព្រឹក នាយ​នេសាទ លី​លំពែង​១ និង​ពុន​បាយ​១ កញ្ចប់ ចេញ ទៅ​ព្រៃ​ដើម្បី ស្វែងរក​សត្វ​មក ចិញ្ចឹមជីវិត​ដូច កាល​សព្វដង​។ ដំបូង​នាយ​នេសាទ ប្រកែក​ដាច់​ណាត់​ថា មិន​ព្រម​ប្រគេន​ចង្ហាន់ តែ​ភិក្ខុ នោះ​ចេះតែ ទទូច​សុំ អត់​មិនបាន​ក៏ រំលែក​បាយ​១ ពំនូត​ប្រគេន ។ ក្រោយមក កាល​នាយ​នេសាទ រំលាយ​ខន្ធ​ស្លាប់ទៅ ត្រូវ​ពួក​យមបាល ឬ​យម​ភូបាល នាំខ្លួន​ទៅ​សួរ​យក ចម្លើយ​អំពី​រឿង​កាល នៅ​ជា​មនុស្សលោក បាន ធ្វើបុណ្យ​ខ្លះ​ដែរ ឬទេ ? នាយ​នេសាទ តប​ថា មិនបាន​ធ្វើ បុណ្យ​អ្វី​ទេ ធ្វើ​តែ​បាប តាំងពី​តូច​មក ។ ពួក​យមបាល​ក៏​នាំគ្នា ចាប់​បោះ​ទៅក្នុង រណ្តៅ​ភ្លើង​នរក តែ​មិន​ឆេះ​ត្រលប់ ជា​ខ្ទាត​ចេញមក​វិញ ។ យមបាល នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែមទៀត ទទួល​នាយ នេសាទ​ក្រឡេក​ទៅ ឃើញ​អណ្តាតភ្លើង មាន​សំ​ម្បុ​រ​ដូច ចីវរ​លោកសង្ឃ ក៏​នឹក ឃើញ ដល់​ទាន​ដែល ខ្លួន​បានធ្វើ ទើប​ឆ្លើយថា កាល​នៅ​ជាម​នុស្ស លោក​បានធ្វើ​ទាន បាយ​មួយ​ពំនូត​ដល់ ភិក្ខុ ១​រូប​ដែរ ។

ពួក​យម ភូបាលបានប្រាប់ថា បើ​ដូច្នេះ អ្នកឯង​ត្រូវ​ទៅ កើត​ឯ​ឋានសួគ៌​មួយ អាទិត្យ លុះដល់​ថ្ងៃទី​៨ យើង​នឹង​យក​ខ្លួន មក​ឱ្យទទួល ទោស​នៅ​ឋាននរក នេះ វិញ ។ ក្នុង​មួយ​រំពេច នោះ​វិញ្ញាណ​របស់ នាយ​នេសាទ ក៏បាន​ទៅ​កើត​ឯ ឋានសួគ៌​ឈ្មោះថា «​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​»​មាន​ទំហំ ១២ យោជន៍ បរិបូរណ៍​ទៅ ដោយ​សម្បត្តិ និង​ស្រី​ទេពកញ្ញា បម្រើ​ត្រៀបត្រា មាន​នាង​សុវណ្ណ ឱរ៉ៃ​ជា​ទេពី ។ អ​ន្នំ លោក​ង្សិ​ន៍ ទេវបុត្រ​សោយ សម្បត្តិ​មក បាន​៦​ថ្ងៃ នឹកឃើញ​ដល់ បណ្តាំ​យមបាល ក៏​កើត​សេចក្តី​ទុក្ខ ទោមនស្ស​ពន់ប្រមាណ ហើយ​ចូលទៅ​ដេក ។ នាង​សុវណ្ណ ឱរ៉ៃ ឃើញ ដូច្នេះ ក៏​ចូលទៅ​សួរ ហើយ​អ​ន្នំ លោក​ង្សិ​ន៍​ទេវបុត្រ​រ៉ាយរ៉ាប់ ប្រាប់​តាំង​អំពី​ដើម​រហូត ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ លួងលោម​ថា បើដូច្នោះ​សូម​ព្រះអង្គ កុំ​ជា​ទុក្ខទោមនស្ស ឡើយ ដ្បិត​ព្រះពុទ្ធ​សម្តែង​ថា «​ទោះ​អ្នកណា​ធ្វើបាប អម្បាលម៉ាន​ក្តី បើ​ចង់អោយ​រួច​អំពី កម្ម​ពៀរ ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វា​លុក ចេតិយ​ធ្វើបុណ្យ​ឆ្លង ហើយនឹង​រួច​អំពី កម្ម​ពៀរ​នោះ​ហោង​»​។ ហេតុនេះ​សូម ព្រះអង្គ​ធ្វើតាម ព្រះពុទ្ធ បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច ចាក​កម្ម​ពៀរ ជាមិនខាន ។​

​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​លឺ​ដូច្នោះ ក៏​សោមនស្ស​ទើប ចាត់ការ​សាង​វាលុកចេតិយ និង​ធ្វើបុណ្យ​ឆ្លង​ហើយ ស្រេច​ក្នុង​រវាង​៧​ថ្ងៃ​នោះឯង ។ លុះដល់​ថ្ងៃទី​៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល ក៏​ទៅដល់​ស្រែកហៅ រក​អ​ន្នំ​លោក​ង្សិ​ន៍ ទេវបុត្រ ឱ្យ​ចេញមក ។ គ្រានោះ​អ​ន្នំ លោក​ង្សិ​ន៍ ទេវបុត្រ គេច​មុខ​ចេញ នាង​សុវណ្ណ​ឱរ៉ៃ ចេញមក​ទទួល ។ និយាយ​ជា​សំនួរ តប​យមបាល​ថា «​យើង​មិន​ព្រម​បើក ឱ្យ​ស្វាមី​យើង​ទៅ​ទេ ព្រោះ​ស្វាមី​យើង បាន​សាង វាលុកចេតិយ និង​ធ្វើបុណ្យ​ឆ្លង​រួចហើយ បាបកម្ម​ទាំងពួង ក៏​ជ្រះ​អស់ អំពី​ខ្លួន​ហើយ តែបើ​នៅតែ ត្រូវ​ការយក​ខ្លួន ទៅធ្វើ​ទោស ក៏​ចូរ​រាប់​ខ្សាច់ ១​ពែង​នេះ បើ​រាប់​អស់​ទើប យកទៅ​បាន​»​។ យមបាល​តប​ថា មិន​ទាស់​អ្វី ទេ​ការរាប់​ខ្សាច់​១ ពែង​ប៉ុណ្ណោះ​»​។ រួច​ហើយក៏​នាំគ្នា រាប់​តាំងពីព្រឹក រហូតដល់​ថ្ងៃត្រង់ គ្រាប់​ខ្សាច់​ដែល យកចេញ​អំពី​ពែង រាប់​ដាក់​ទៅ ខាងក្រៅ​ទៅជា​គំនរ​យ៉ាង ធំ​កម្ពស់​ស្មើ ចុង​ត្នោត តែ​គ្រាប់​ខ្សាច់ ក្នុង​ពែង​គង់នៅ ដដែល​គ្មាន​ស្រកស្រុត ទៅណា​សោះ ។ ពួក​យមបាល​ទាល់ ចំណេះ​នឹង​រាប់ ហើយក៏​នាំគ្នា​ត្រលប់ ទៅ​យមលោក​វិញ ។​

​ចំណែក​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវលោក អស់កាល​អង្វែង​តម​កទៀត មិនបាន ទៅ​សោយទុក្ខ​ក្នុង​នរក ដូចដែល យមបាល កំណត់ទុក​នោះទេ ។ ទាំងនេះ​ក៏ដោយ​អំណាច ផលានិសង្ស​ដែល បាន​សាង​វាលុកចេតិយ និង​ធ្វើបុណ្យ​ឆ្លង ។​

-​និទាន​ទី​៣ តំណាល​ពី​រឿង​ចៅ​កំជិល​ខ្សាច់​។ មាន​ក្មេង ១​នាក់​ចេះតែ​ទៅ​ពូន​ភ្នំខ្សាច់​រាល់ៗ​ថ្ងៃ ប្រលាក់ ទៅដោយ​ដី ខ្សាច់​ពេញ​ខ្លួន ទាល់តែ គេ​ហៅថា «​ចៅ​កំជិល​ខ្សាច់​»​។ នា​ថ្ងៃមួយ ព្រះឥន្ទ្រ​បើក​ទិព្វ ចក្ខុ​មើលឃើញ ចៅ​កំជិល​ខ្សាច់ ពូន​ភ្នំ​ដូច្នោះ ក៏​ចាត់​ឱ្យ នាង​ទេពធីតា ១​អង្គ ចុះមក​ធ្វើ ជា​ប្រពន្ធ ។ ដំបូង​ចៅ​កំជិល ខ្សាច់​ប្រកែក មិន​ព្រមយក ដោយ​ថ្លែងថា ខ្លួន​នៅ​ក្មេង​ណាស់ មិនទាន់​ចេះ រកស៊ី​ចិញ្ចឹម​ទេ ។ ដូច្នេះ ហើយ​នាង​ទេពធីតា ទៅរក​ម្តាយ ឪពុក​ចៅ​កំជិល​ខ្សាច់ ថ្លែង​ប្រាប់ថា ខ្លួន​ជា​ទេពធីតា ព្រះឥន្ទ្រ​ប្រើ ឱ្យ​ចុះមក​ធ្វើ ជា​ប្រពន្ធ​ចៅ​កំជិល​ខ្សាច់ ។ មាតា បិតា​ចៅ​កំជិល ខ្សាច់​ឃើញ​នាង ទេពធីតា ក៏​ពេញចិត្ត ដោយ​នាង មាន​រូបឆោម​ល្អ ទើប​សំណេះសំណាល លួងលោម​ចៅ កំជិល​ខ្សាច់ ទាល់តែ​ព្រមយក ។​

ចៅ​កំជិល​ខ្សាច់​តាំងពី បាន​នាង​ទេពធីតា​ជា​ប្រពន្ធ​ហើយ ខ្លួនប្រាណ​ក៏​ស្អាតបាត ផូរផង់ ល្អ​ជាង​ពីមុន មក​ឆ្ងាយ​ណាស់ ដោយ​នាង​ទេពធីតា ជួយ​ថែ​សំអាត នាំឱ្យ​សមរម្យ​គ្នា នឹង​ប្រពន្ធ​នោះ​ណាស់ ទាល់តែ​ល្បី កេរ្តិ៍​ឈ្មោះថា ចៅ​កំជិល​ខ្សាច់ បាន​នាង​ទេពធីតា ជា​ភរិយា​ល្អ​សម​គ្នា ណាស់ ។​

​គ្រានោះ​ពួក​មន្ត្រី សេនាបតី​ជាដើម ក៏បាន​ទៅពិនិត្យ មើលឃើញ​ដូច ពាក្យ​គេ​ថា​មែន ។ ទទួល​វេលា នោះ ស្តេច​ម្ចាស់ផែនដី សុគត​គ្មាន អ្នកទទួល​រាជសម្បត្តិ គ្រប់គ្រង​ផែនដី ។ គេ​គិត​ឃើញថា ចៅ​កំជិល​ខ្សាច់ សមគួរ​ជា ព្រះរាជា​ម្ចាស់ផែនដី ក្រោយ​នោះគេ​ក៏ ធ្វើការ​ផ្សង បុស្បុក រក​អ្នកមាន បុណ្យ​ធ្វើជា ម្ចាស់ផែនដី ។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ ចៅ​កំជិល​ខ្សាច់ ទើប​គេ​នាំគ្នា​អញ្ជើញ ទៅឱ្យ​សោយរាជ្យ ព្រមទាំង នាង​ទេពធីតា ។​

​ផល​ដែលជា ទិដ្ឋធម្ម​វេទ​នី​យ​ដូច្នេះ លោ​កថា​បាន ដោយហេតុ​ពូន ភ្នំខ្សាច់​នោះឯង ។ កាល​កើតមាន រឿង សម្តែង​អំពី​អានិសង្ស នៃ​ការ​ស្អាង វាលុកចេតិយ ដូច្នេះហើយ ខ្មែរ​យើង​បានដឹង​រឿង ទាំងនេះហើយ ក៏​កើត​សេចក្តី​ជឿ និង​ជ្រះថ្លា ទើប​នាំគ្នា​ស្អាង វាលុកចេតិយ​ជាប់ ជា ប្រវេណី​ដរាប​មកដល់​បច្ចុប្បន្ន​កាល ។​

**​បំបួស​ភ្នំ
​លោក​អាចារ្យ​សូត្រធម៌ អធិដ្ឋាន វាលុកចេតិយ​ឱ្យ​តំណាង ព្រះ​ចូឡាមណី​ចេតិយ រួច​យក​កំណាត់​ស ប្រវែង​ប្រមាណ មួយ​ម៉ែត្រ​កន្លះ ទៅ ពានា​ពាក់ឆៀង ព្រះ​ចេតិយ ដែល​តាម​សម្តី អ្នកស្រុក​ហៅថា «​បំបួស​ភ្នំ​»​។ ក្នុងឱកាស​នោះ ព្រះសង្ឃ​សូត្រធម៌ ចម្រើន​ព្រះ​បរិត្ត នៅ​សាលា ធម្ម​ដោយ​បន្ត អំបោះ​មកដល់​ភ្នំ​ទាំង អស់ ។ ភ្នំ​ដែល​បាន​ឡើងជា អង្គ​ចេតិយ​ហើយ អ្នក​ណាមួយ​ទៅជា​ន់ រំលង ឬ​រំលាយ​មុនគេ​ផ្សឹក ទុក​ត្រូវ ទទួល​បាប ។​

​**ផ្សឹក​វាលុកចេតិយ​
​ក្រោយពី​ធ្វើ​កិច្ច សព្វគ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួងសួង និង ​ថ្វាយ​គ្រឿង សក្ការៈ​ដល់​អស់​ទេវតា ព្រះ យមរាជ ដែល​តែងតែ ត្រួតត្រា មើល​ការខុសត្រូវ ដល់​មនុស្សលោក ដើម្បី​សុំ​ខ​មាល​ទោស ចំពោះ​អំពើ​ខុសឆ្គង ទាំងឡាយ​កន្លងមក ដោយ​ការអនុគ្រោះ សុំឱ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តីសុខ ចម្រើន​តរៀង​ទៅ ។ បន្ទាប់មក​លោក​អាចារ្យ ឧទ្ទិស​កុសល​ជូន​ដល់ អ្នក​ដែល​ចែក​ឋាន ទៅ​មាន មាតាបិតា ជីដូន ជីតា ព្រមទាំង​ញាតិ មិត្ត​ទាំងអស់​ផង ។​
​ថ្ងៃ​បន្ទាប់ ពុទ្ធបរិស័ទ​ជួបជុំគ្នា លោក​អាចារ្យ​ចាប់ដំណើរការ​ថ្វាយបង្គំ​ព្រះ សមាទានសីល​នៅ​ធម្មសាលា ។ បន្ទាប់មក​គេ​នាំ គ្នា​រាប់បាត្រ​បន្ត ហូរហែ ទាល់តែ​អស់អ្នក ដែលមាន​សទ្ធា ។ នៅ ពេល​បញ្ចប់​ការ រាប់បាត្រ​គេ​កាន់​ទៀន ធូប ផ្កា​គ្រប់ ដៃ​ទៅកាន់​ភ្នំខ្សាច់ ។ អាចារ្យ​ចាប់ផ្តើម ពិធី​នៅ​ចំពោះ ភ្នំខ្សាច់ ដូច​កាលពី ល្ងាច​ម្តងទៀត ។ ជាមួយគ្នានេះដែរ ព្រះសង្ឃ​សូត្រ​ពុទ្ធ មន្ត​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល​នៅ ធម្មសាលា​។ អាចារ្យ​បាន​បន្ត ពិធី​នៅ​ខាងក្រៅ មុខ​ភ្នំ គឺ​ឆ្លងបុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក ភ្នំ​វិញ ដោយ​ពោលថា ៖ ឥ​មំ វា​លុក​ចេ​តិ​យំ ប​ច្ច​ក្ខា​មិ​»​ប្រែ​ថា «​ខ្ញុំ​ផ្សឹក ឥលូវ​នេះ​នូវ វាលុកចេតិយ នេះ​ចេញ​»​គឺ​លែង​ប្រកាន់​ថា ជា​ចេតិយ​ទៀតហើយ អ្នកណា​រំលាយ ក៏​គ្មាន​បាប​ដែរ ។​

បន្ទាប់មក​គេ​នាំគ្នា​ចូល​ធម្មសាលា​ដើម្បី​វេរភត្ត​ប្រគេន​ព្រះសង្ឃ ឆាន់​ត្រង់ ។ ពេល​រសៀល​គេ​ជួបជុំគ្នា ដើម្បី​នមស្ការ​ថ្វាយបង្គំ​ព្រះ និង ​អ​រតនា ព្រះសង្ឃ​សម្តែង​ធម្មទេសនា ៕

ដោយ៖ ដេវីត​

អត្ថបទពេញនិយម

កម្រឃើញ ! Simon បង្អាក់បេក្ខនារីកណ្តាលទី រួចឱ្យច្រៀងទាំងអត់ភ្លេង ឯលទ្ធផលពិតជាភ្ញាក់ផ្អើល (វីដេអូ)
មុននេះ បុគ្គលិកទូកទេសចរណ៍ លិចនៅកំពង់សោម ចេញមុខបកស្រាយការពិតយ៉ាងបន្ទាន់បំផុត
អ្នកល្បីគេស្រឡាញ់អ្នកល្បីគ្នាគេ ! តារាថៃ ៨ គូ បានជួបស្នេហ៍ពិតក្នុងពេលថតកុន
បន្ទាន់បំផុត! ក្រសួងព្រមានបិទ បន្ទប់ពិគ្រោះជំងឺ ហម ឡុង ព្រោះធ្វើខុសច្បាប់ទាំងស្រុង ឱ្យអ្នកជំងឺដេកដល់ទៅ ៩ ថ្ងៃ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

រថយន្ត Isuzu ស៊េរីថ្មី ២០២០ បំពាក់បច្ចេកវិទ្យាគ្រឿងម៉ាស៊ីនចុងក្រោយបង្អស់ ឯសមត្ថភាពល្អឥតខ្ចោះ

Isuzu កំពុង​ឈានមុខ​គេ​តាមរយៈ​ការទទួលបាន​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ប្រភព​ថាមពល​ថ្មី​របស់ខ្លួន​ ។ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​បានមក​ដល់ទី​ផ្សា​រ​រថយន្ត​នៃ​ប្រទេស​កម្ពុជា​ហើយ​ ។ ការបង្ហាញ​ជូន​នៃ​ម៉ាស៊ីនរថយន្ត​ភី​ប​អាប់​ស៊េរី​ថ្មី “Isuzu D-MAX” ដែលជា​ម៉ាស៊ីន​ស្តង់ដារ​ដ៏​ល្អ​បំផុត​នៅក្នុង​គ្រប់​ស្ថានភាព​ផ្លូវ ជាមួយនឹង​សមត្ថភាព​ដ៏​ល្អឥតខ្ចោះ ការ​សន្សំសំចៃ​ម៉ា​ស៊ូ​ត​ដ៏​ល្អ​បំផុត និង​ ភាព​ធន់​រឹងមាំ​ដែល​គ្មាន​គូរ​ប្រៀប ដោយមាន​មុខងារ​ដ៏​ល្អ​ដាច់ដោយឡែក​ពី Isuzu 3.0 Ddi Blue Power​ ។...

អត្ថបទក្រុមហ៊ុន2 days ago

ញាក់សាច់ ! ជាមួយការបង្ហាញវីដេអូ Review បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno

ធ្លាប់តែ​ឃើញតាមរយៈ​ព័ត៌មាន​ទូទៅ​នៃ​បច្ចេកវិទ្យា​ថ្មី​របស់ OPPO Reno 10X Zoom ដែលមាន​បង្កប់​បច្ចេក​វិទ្យា​មហា Zoom គឺ 60X Digital Zoom ឥលូវ​បានឮ និង ឃើញច្បាស់​ភ្នែក​ហើយ ពិតជា​មិនធម្មតា​របស់គេ​មែន ។ វីដេអូ Review ដែល​ធ្វើឡើង​ដោយ​គេហទំព័រ John...

អត្ថបទក្រុមហ៊ុន2 days ago

តើក្រុមយុវជនឈ្នះហ្គេម Online Rule of Survival រដូវកាលទី ១ នេះទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ?

វា​ជា​ព្រឹត្តិការណ៍​ដ៏​កក្រើក និង ធំ​សម្បើម​នៃ​ការប្រកួត​ហ្គេម​អន​ឡាញ Rule of Survival អស់​ជាច្រើន​សប្តាហ៍​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ក្រុមយុវជន​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​នេះ នៅ​ផ្សារ​ទំនើប AEON SENSOK ដែលមាន​ការសហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Cellcard​ និង ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ តាំងពីដើម​កម្មវិធីរ​ហូត​ដល់​ចប់​ ជាមួយនឹង​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ជាតិ​កម្ពុជា ​។ តោះ​!!​មក​មើល​ស្នាមញញឹម​របស់​ក្រុមយុវជន​ដែលជា​ជ័យ​លា​ភី...

អត្ថបទក្រុមហ៊ុន2 days ago

កប់ ! Samsung Galaxy A50 និង A30 ជាប់ជាស្មាតហ្វូនមានការស្រឡាញ់គាំទ្រច្រើនបំផុត !

ភ្នំពេញ​ថ្ងៃទី ១៧ ខែមិថុនា ២០១៩ ៖ តាំងពី​ការបង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមក ​ក្រុមហ៊ុន សាម​សុង ទទួលបាន​របាយការណ៍ និង​ ការឆ្លើយតប​ដ៏​គួរឱ្យ​រំភើប​រីករាយ​ក្រៃលែង​ត្រឡប់មកវិញ​ពី​សំណាក់​អ្នក​ដែលប្រើប្រាស់​ស្មា​ត​ហ្វូ​ត​ទាំងពី​រម៉ូ​ដែល​នេះ ​ដែល​បង្ហាញពីលក្ខណៈសម្បត្តិ​ដ៏​ទាក់ទាញ​បំផុត...

អត្ថបទក្រុមហ៊ុន5 days ago

Wow ! ឱកាសឈ្នះរង្វាន់ទឹកប្រាក់ $1,400 ភ្លាមៗនៅផ្សារទំនើបអូឡាំព្យ៉ា ថ្ងៃទី ២២ មិថុនានេះ !

អស្ចារ្យ​មែនទែន​! គ្រាន់តែ​ជិត​ដល់​ថ្ងៃ​បើក​សាកល្បង​ភ្លាម​ផ្សារ​ទំនើប​អូ​ូ​ឡាំ​ព្យ៉ា​បានរៀបចំ​កម្មវិធី​ពិសេសៗ​ជូន​ភ្ញៀវ​ជាច្រើន​ដែល​គ្រាន់តែ​ឮ​ហើយ​រំភើប​ចង់ឱ្យ​ថ្ងៃទី ២២ មិថុនា ​មកដល់​ឆាប់ៗ​នេះ ។ ​ដើម្បី​អបអរសាទរ​ការបើក​សាកល្បង​នេះ​ ប្រិយមិត្ត​នឹង​បាន​រីករាយ​ជា​មួ​ួ​យ​នឹង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​រហូតដល់ 50% ពី​ហាង​ទំនិញ​ប្រ៊េ​ន​ល្បីៗ​អន្តរជាតិ​យ៉ាង​សម្បូរបែប ​រួមទាំង​សម្លៀកបំពាក់​គ្រឿងសម្អាង ​ចំនីអាហារ​សព្វ​មុខ​ទាំងអស់​ ។​ ​រឹតតែ​ពិសេស​នោះ​គឺ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប selfie ក៏​អាច​នឹង​មានឱកាស​ឈ្នះ​ជា​ប័ណ្ណ​ទឹកប្រាក់ $200 ដុល្លារ​ចំនួន ៥ រង្វាន់​ទៀតផង...

អត្ថបទក្រុមហ៊ុន5 days ago

Samsung Galaxy A10 ខ្លឹមជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃអេមជាងមុន !

ភ្នំពេញ​ថ្ងៃទី ១៤ ខែមិថុនា ២០១៩ ៖ ធានាថា​ខ្លឹម ​និង ​ខ្លាំង​ជាមុន ជាមួយ Samsung Galaxy A10 ក្នុងការ​កម្សាន្ត​, ​កីឡា ​និង ​លេង ​Facebook ដោយ​ភ្ជាប់​មកជា​មួយ អេក្រង់​ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដំណើរការ​លឿន...

អត្ថបទក្រុមហ៊ុន6 days ago

រកណាមានលេងហ្គេមឈ្នះទូរស័ព្ទ ! OPPO ឧបត្ថម្ភរង្វាន់ពិសេស វគ្គផ្តាច់ព្រ័ត្រហ្គេម Rule of Survival

ទីបំផុត​សមរភូមិ​គ្រាប់កាំភ្លើង​តាម​អ៊ី​ធើ​ណែ​តនៃ​ការប្រកួត​លេង​ហ្គេម​អន​ឡាញ Rule of Survival បាន​ឈានចូល​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០១៩ នេះ ដែល​នឹង​ប្រ​ពឹ​ត្តិ​ធ្វើទៅ​នៅ​ផ្សារ​ទំនើប AEON Mall SEN SOK (Hall ជាន់​ទី​បី​) ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់...

អត្ថបទក្រុមហ៊ុន1 week ago

តើអ្នកដឹងអត់ថា Smart Phone ណាដែលមានកាមេរ៉ាបង្កប់ខ្លួន ? (វីដេអូ)

កាមេរ៉ា​បង្កប់ខ្លួន​ក្នុង Smart Phone បានក្លាយ​ទៅជា​ចំណុច​ប្រកួតប្រជែង​គ្នា​មួយ​ទៅហើយ សម្រាប់​ទីផ្សារ​ទូ​ស័ព្ទ​នៅ​ទូទាំង​សកលលោក ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង និង ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ ។ លោកអ្នក​មាន​ដឹង​អត់ថា Brand ទូរស័ព្ទ​ណាខ្លះ ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន និង Unique ជាងគេ​ ? យើងខ្ញុំ​ជឿជាក់ថា​សម័យនេះ​ទៅហើយ​ន​ណាៗ​ក៏​ចង់​ប្រើ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន​ដែរ ព្រោះ​វា​ទាន់សម័យ និង​...

អត្ថបទក្រុមហ៊ុន1 week ago

សន្សំរាប់ពាន់ដុល្លារគ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

ម៉ូដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង ​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញនិយម និង ​សុទ្ធ​ ១០០% នាំចូល​ពី​អឺរ៉ុប សហរដ្ឋអាមេរិក បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះថា ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថភាពខ្លាំង ពណ៌ក៏ទាក់ទាញ ! តោះមកដឹងការរចនាពណ៌ដ៏ប្រណីតនៃ OPPO F11 Pro ទាំងបីស៊េរីនេះ !

បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ត្រកូល F របស់ OPPO ទាំងបី​គ្រឿង​នេះ​ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទូទៅ​ថា​ជា​ទូរស័ព្ទ​ដែលមាន​ពណ៌​សម្បុរ​ទាក់ទាញ និង ស៊ីវីល័យ​ ។ អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ OPPO F11 Pro ម៉ូ​ដែល​ចុង​ក្រោយ ដែលមាន​ពណ៌ Thunder Black ,...