Connect with us

សង្គម

សត្វខ្វែកសមុទ្រ ជាប្រភេទសត្វជិតផុតពូជលើភពផែនដី តែមានកំណើននៅត្រពាំងព្រីង

on

Advertisement

តាម​ការពិនិត្យ​របស់​ក្រុមអ្នក​អង្កេត​ជីវចម្រុះ បាន​កត់ត្រា​​សត្វ​ខ្វែក​សមុទ្រ​ក​ន្ទុយ​ខ្មៅ​ មាន​ការកើនឡើង​គួ​យ​ឱ្យ​កត់សម្គាល់​​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ដែលមាន​រហូតដល់​ទៅ ២៦០០​ក្បាល នេះ​បើតាម​ការបង្ហាញ​ពីទំព័រហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​អង្គការ ​BirdLife នាពេល​ថ្មីៗ​នេះ​។

​ពពួកសត្វ​នេះជា​ប្រភេទ​សត្វទេ​សន្តរ​ប្រវេ​ស​ន៍ ​និង ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​រងគ្រោះ ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ នេះ ។​ ក្រុម​អ្នកអង្កេត​ជីវចម្រុះ​បានបង្ហាញ​ទៀតថា សត្វ​ខ្វែក​សមុទ្រ​ក​ន្ទុយខ្មៅ បាន​មករក​ចំណី​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​ជាមួយ​សត្វ​ក្រៀល​ក្នុង​ចំនួន​គួ​ឱ្យ​កត់សំគាល់​គឺ​ច្រើនជាង​១​ភាគរយ​នៃ​ចំនួន​វា​ទាំងអស់ ​ដែល​មាននៅ​អាស៊ី​។​

​អង្គការ​ខាងលើនេះ​បាន​បញ្ជាក់ថា​ តំបន់​អន្លង់​ព្រីង​ជា​តំបន់ ដ៏​សំខាន់​មួយ​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​អាស៊ី​ខាងកើត​ និង ​អូស្ត្រាលី​។ គួររំលឹកថា​ ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិតនៅក្នុង​ខេត្តកំពត មាន​ផ្ទៃក្រឡាទំហំ ២១៧​ ហិកតា ចេញ​ដោយ​អនុក្រឹត្យថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១១៕

​ដោយ​៖​ សុថា​ត់​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored