Connect with us

ចរាចរណ៍ថ្ងៃនេះ

សួរ​ថា​ខ្មាស​ជប៉ុន​ទេ​ ​?​ ​ដាំ​បង្គោល​ម្សិលមិញ​ជិះ​បុក​រេល​ ​ថ្ងៃនេះ​ពួកគាត់​ប្ដូរ​លាប​ពណ៌​វិញ​

on

Advertisement

​នៅ​ព្រឹក​ថ្ងៃទី​ ​១០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​អ្នកជំនាញ​ជនជាតិ​ខ្មែរ​ ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន​ ​បាន​ចាប់ផ្ដើម​យក​ថ្នាំ​ពណ៌​មក​លាប​សម្គាល់​សម្រាប់​គន្លង​ម៉ូតូ​បន្ថែម​ទៀត​បន្ទាប់ពី​ការ​ដាំ​បង្គោល​ម្សិលមិញ​ហាក់​ ​មិន​ទទួល​បានផល​ ​ពោល​គឺ​មាន​អ្នកបើកបរ​ម៉ូតូ​មួយ​ចំ​នួន​ជិះ​បំ​បុក​រាប​ដល់​ដី​ ​។​ ​

​អ្នកជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ ​«​ប្រជាប្រិយ​»​ ​ថា​ ​លោក​មានការ​អាក់អន់​ស្រពន់ចិត្ត​ជា​ខ្លាំង​បន្ទាប់ពី​បានឃើញ​រូបភាព​បែបនេះ​ ​មិនដឹង​ថា​គួរ​និយាយ​បែប​ណា​ឲ្យ​ត្រូវ​ ​។​ ​កម្មករ​ជំនាញ​នោះ​ ​បន្ថែម​ថា​ ​ពួក​លោក​ខំធ្វើ​គ្រប់បែបយ៉ាង​ហើយ​ដើម្បីឲ្យ​បងប្អូន​អ្នកបើកបរ​ជិះ​ឲ្យ​ត្រូវ​គន្លង​ ​តែ​នៅតែ​មិន​ទទួល​បាន​ជោគជ័យ​ដដែល​ ​។​ ​លោក​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ឲ្យ​ត្រូវ​គន្លង​ដើម្បី​សុវត្ថិភាព​ផ្ដល់​ខ្លួន​ ​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ​៕​ ​

អត្ថបទ ៖ រាជ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored