Connect with us

ចរាចរណ៍ថ្ងៃនេះ

សួរ​ថា​កប់​សារី​ទេ​ ​?​ ​ចាប់ពី​ចុងខែ​នេះ​ ​ពលរដ្ឋខ្មែរ​អាច​ធ្វើដំណើរ​តាម​រថភ្លើង​ ​ដល់​សិង្ហបុរី​

on

Advertisement

​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​បាន​លើកឡើង​កាលពី​ថា​ ​ថ្ងៃទី​ ​២២​ ​ខែមេសា​ ​ខាងមុខនេះ​ ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើតាម​រថភ្លើង​ ​តាំងពី​ខេត្ត​ព្រះសីហនុ​ ​រហូតដល់​ក្រុង​បាងកក​ប្រទេស​ថៃ​ ​ហើយ​អាច​បន្ត​ពី​បាំង​កក​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​បន្ត​ទៅកាន់​ប្រទេស​សិង្ហបុរី​ ​។​


​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​ថ្លែង​បែបនេះ​កាល​នៅ​ថ្ងៃទី៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ក្នុង​ដំ​រណើ​ចុះ​ពិ​និ​ត្យ​សា្ថ​នីយ៍​រថភ្លើង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​។​ ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​ឲ្យដឹង​ថា​ ​ផ្លូវដែក​កម្ពុជា​-​ថៃ​ ​បាន​តភ្ជាប់​រួចរាល់​ហើយ​ ​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ ​។​ ​

​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ ​កម្មករ​កម្មការិនី​ ​អាច​ធ្វើដំណើរ​ពី​បាងកក​មកដល់​កម្ពុជា​ ​ចំណែក​អ្នកធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ខេត្ត​ព្រះសីហនុ​ ​និង​ ​ពី​រាជធានី​ភ្នំពេញ​ដល់​ប៉ោយប៉ែត​អាច​បន្តដំណើរ​តាម​រថភ្លើង​ដល់​បាំង​កក​ ​ហើយ​បន្ត​ ​រហូតដល់​ម៉ាឡេស៊ី​ ​ឬ​ ​សិង្ហបុរី​ក៏បាន​ ​៕​ ​

អត្ថបទ ៖ រាជ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored