Connect with us

ចរាចរណ៍ថ្ងៃនេះ

ប៉ូលិស​ឈរ​កៀង​រោយជើង​ពេក​ ​ពេលនេះ​អ្នកជំនាញ​ជប៉ុន​ ​ដាំ​បង្គោល​ចែកផ្លូវ​ម៉ូតូ​ឱ្យដាច់​​

on

Advertisement

​ស្ពាន​ជ្រោយចង្វា​ចាស់​បាន​ដាក់​សម្ពោធ​ឲ្យ​ចរាចរណ៍​វិញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ​០៣​ ​ខែមេសា​ ​កន្លងទៅ​នេះ​ ​តែ​រឿង​ដ៏​គួរឲ្យ​សោកស្ដាយ​មួយ​ ​គឺ​អ្នកបើកបរ​រហាក់​មិនបាន​យល់​អំពី​ស្នាមគំនូស​ ​សម្រាប់​ធ្វើដំណើរ​ឡើយ​ ​រហូត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាបន្តបន្ទាប់​ ​។​ ​ក្រោយមក​អ្នកជំនាញ​ជប៉ុន​ ​ដែល​ជា​អ្នក​សិក្សា​ជួសជុល​ស្ពាន​នេះ​ ​បាន​ចុះ​ត្រួតពិនិត្យ​មើល​អំពី​លក្ខណៈ​បច្ចេកទេស​មួយចំនួន​ ​ថា​ហេតុ​បាន​ជា​ប្រជាពលរដ្ឋ​ចេះតែ​ជិះ​ដួល​ ​។​ ​ការសិក្សា​ ​គឺ​រក​ឃើញថា​ ​អ្នកបើកបរ​ម៉ូតូ​ទាំងនោះ​ ​គឺ​បើក​មិន​ត្រូវ​គន្លង​របស់​ខ្លួន​ ​ដោយ​បើកបរ​ក្នុង​គន្លង​រថយន្ត​ ​ពេល​គេច​ពីរ​ថ​យន្ត​ ​ឡើង​មក​គន្លង​ម៉ូតូ​វិញ​ ​គឺ​បណ្ដាល​ឲ្យ​ដួ​ក​តែម្ដង​ ​ព្រោះ​គន្លង​ម៉ូតូ​ជា​ខឿន​ដែល​ខ្ពស់​ជាង​គន្លង​រថយន្ត​ ​។​ ​

​ជា​ការកាត់បន្ថយ​ ​ការ​ឈរ​ចាំ​ស្រែក​ប្រាប់​អ្នកបើកបរ​ទាំងនោះ​ ​ពេលនេះ​អ្នកជំនាញ​ ​បាន​ចាប់ផ្ដើម​ ​ដាំ​បង្គោល​ ​ខណ្ឌ​ចែក​ឲ្យ​ច្បាស់​រវាង​គន្លង​រថយន្ត​ ​និង​ ​គន្លង​ម៉ូតូ​កុំ​ឲ្យ​បងប្អូន​បើកបរ​ខុស​គន្លង​តទៅទៀត​ ​៕​ ​

​អត្ថបទ ៖ រាជ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored