កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ តារាប្រុស Sam Yuranunt និង តារាស្រី Min Pechaya ត្រូវបានតុលាការសម្រេចលើកលែងបណ្តឹងចោទប្រកាន់ និង ដោះលែងឱ្យចេញពីការឃុំឃាំងហើយ ក្រោយពីបានជាប់ពន្ធនាគារអស់ចំនួន ៣ ខែ ទាក់ទងនឹងករណីរឿងក្តីឆបោករបស់ក្រុមហ៊ុន The Icon ។
ក្នុងនោះដែរ តារាស្រី Min Pechaya ត្រូវបានក្រុមគ្រួសារមកទទួលយ៉ាងកក់ក្តៅ រីឯតារាប្រុស Sam Yuranunt វិញក៏មានគ្រួសារមកទទួលដូចគ្នា ដោយលោកបានដើរចេញមកពីក្នុងពន្ធនាគារ មកស្រវាឱបកូនប្រុសកូនស្រី និង ភរិយាដោយទឹកមុខរីករាយ ហើយក្រោយពីនោះលោកក៏បានកាន់ព្រះពុទ្ធរូបមួយអង្គដើរចេញមកជួបអ្នកកាសែត ព្រមទាំងអរគុណពួកគេដែលមកទទួលទៀតផង។
យ៉ាងណាមិញ Sam ក៏បានឱ្យដឹងថាលោកពិតជាអរគុណទៅដល់ភាពយុត្តិធម៌ខ្លាំងណាស់ ហើយសម្រាប់ការថ្លែងសន្និសីទកាសែតវិញ លោកក៏សុំគិតមើលសិន រួចក៏បានលាអ្នកកាសែត និង ឡើងរថយន្តត្រឡប់ទៅផ្ទះជាមួយក្រុមគ្រួសារបាត់ទៅ៕
ប្រភព៖ AMARINTV