ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

Share This

កាលពីពេលថ្មីៗនេះ គេហទំព័រមួយឈ្មោះ Travel Off Path បានចេញផ្សាយអត្ថបទមួយនិយាយពីបណ្ដាប្រទេសចំនួន ៥ នៅលើពិភពលោក ដែលមានការឆបោកអ្នកទេសចរខ្លាំងក្លាជាងគេបំផុតលើពិភពលោក ដោយក្នុងចំណោមប្រទេសទាំង ៥ នោះក៏មានប្រទេសជិតខាងយើងមួយជាប់ផងដែរ ធ្វើឱ្យប្រទេសមួយនេះក្លាយជា Top កំពូលប្រចាំអាស៊ីអាគ្នេយ៍ដែលបោកប្រាស់អ្នកទេសចរក្នុងប្រទេសខ្លាំងក្លាជាងគេ។

ប្រទេស Top ទាំង ៥ ដែលជាប់ឈ្មោះជាប្រទេសឆបោកអ្នកទេសចរច្រើនជាងគេបំផុតលើពិភពលោករួមមាន លេខ ១ គឺប្រទេសអេហ្ស៊ីប លេខ ២ បារាំង លេខ ៣ ឥណ្ឌា លេខ ៤ តួកគី និង លេខ ៥ បានទៅលើប្រទេសថៃ។

តាមការរៀបរាប់ពី Travel Off Path បានពណ៌នាប្រទេសថៃថាជា «ដែនដីនៃស្នាមញញឹម» ប៉ុន្តែនៅភូកេត និង បាងកក ស្នាមញញឹមទាំងនោះគឺតែងលាក់បង្កប់កលល្បិចបោកប្រាស់។ ជនបោកប្រាស់ទាំងនោះគឺឆ្លៀតឱកាសផ្ដោតគោលដៅលើអ្នកទេសចរ ទាំងដែលអ្នកទេសចរទៅទីនោះដើម្បីតែសប្បាយ។

ការឆបោកទាំងនោះមានដូចជា ៖ ករណីមួយពេលអ្នកទេសចរជួលម៉ូតូទឹកជិះ ១ ម៉ោង ដល់ពេលយកមកសងវិញ ម្ចាស់ម៉ូតូក៏លេងល្បិចចង្អុលថាមានស្នាមឆ្កូតដែលមិនដឹងថាមានតាំងពីពេលណាមកទេ ហើយទាមទារឱ្យអ្នកទេសចររូបនោះសងសំណង ១ ពាន់ដុល្លារ។ ហួសហេតុជាងនេះទៀតនោះ ប៉ូលិសថៃក៏ចូលដៃជាមួយជនខិលខូចនោះទៀត ដោយគំរាមចាប់ខ្លួនបើសិនមិនសងសំណង។

ដោយឡែក ករណីមួយទៀត កើតឡើងចំពោះអ្នកទេសចរដែលចង់ទៅលេងវាំង ជួបអ្នករត់តុតុនៅក្បែរនោះ គេប្រាប់ថាវាំងបិទហើយ ដោយលើកហេតុផលថា ក្នុងវាំងគេរៀបចំពិធីសាសនា ឬ បោសលាងសម្អាតអ៊ីចឹងទៅ ដោយយកលេសសុំជូនទៅកន្លែងផ្សេងវិញ ដូចជាទៅហាងលក់ត្បូងជាដើម ដើម្បីពួកគេទទួលបានកុំមុយស្យុង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ