ពីបុគ្គលិកតូចតាចម្នាក់ ខំធ្វើការរហូតដល់ថៅកែទុកចិត្ត ប្រគល់ក្រុមហ៊ុនឱ្យគ្រប់គ្រង
ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលកាលពីមុន លោក ជ័យ សុភ័ណ្ឌ គ្រាន់តែជាបុគ្គលិករបស់ក្រុមហ៊ុន TEAMS Co.,Ltd. ដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ដោយសារតែលោកបានតស៊ូក្នុងគ្រាកម្សត់កម្រ ចាប់តាំងពីបើកក្រុមហ៊ុនដំបូង ជាមួយម្ចាស់ក្រុមហ៊ុន ដែលជាជនជាតិអូស្ត្រាលី រហូតដល់ម្ចាស់ក្រុមហ៊ុនមានការស្រលាញ់ និង ពេញចិត្ត ហើយក៏បានបរិច្ចាគក្រុមហ៊ុនទាំងមូល ដែលមានតម្លៃរហូតដល់ទៅខ្ទង់លានដុល្លារ ឱ្យមកលោកកាន់កាប់ទាំងស្រុងតែម្ដង ។
បច្ចុប្បន្ន លោក ជ័យ សុភ័ណ្ឌ ជានាយកក្រុមហ៊ុន TEAMS Co.,Ltd. នេះ ពេលជួបជាមួយ «ប្រជាប្រិយ»លោកបានឱ្យដឹងថា TEAMS Co.,Ltd. បង្កើតដំបូងឈ្មោះ RJ.Servise នៅក្នុងឆ្នាំ ២០០៣ និង ប្តូរជា TEAMS Co.,Ltd. នៅឆ្នាំ ២០០៧ ដែលមានបុគ្គលិក ៨ នាក់រហូតដល់ បច្ចុប្បន្ន មានបុគ្គលិក ១៨២ នាក់ មានអ្នកគ្រប់គ្រងជាន់ខ្ពស់ ចំនួណ ៨ នាក់ កាលពីបង្កើតដំបូងមានដើមទុនតែ ៤០០០- ៥០០០ ដុល្លារ តែប៉ុណ្ណោះ ។ ការចាប់អារម្មណ៍ដំបូងចំពោះការងារនេះ ដោយសារលោកធ្លាប់រៀនជំនាញផ្នែកបរិក្ខាអគ្គិសនី និង ម៉ាស៊ីនត្រជាក់ នៅសាលាបណ្តុះបណ្តាលមិត្តភាពកម្ពុជា សូវៀត កាលពីឆ្នាំ១៩៨៨ -១៩៩០ ហើយលោកបានបន្តសិក្សារហូតបានសញ្ញាបត្រវិស្វករ ។ លោក ក៏បានចាប់ដើមការងារនេះ តាំងពីឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃនេះ ។ ក្រុមហ៊ុន TEAMS Co.,Ltd. មាន សេវាកម្ម គូរប្លង់ សេវាកម្មជំនួយបច្ចេកទេស តម្លើង ទឹក ភ្លើង ម៉ាស៊ីនត្រជាក់ និង សេវាថែទាំ ទឹក ភ្លើង ម៉ាស៊ីនត្រជាក់ ។
លោក ជ័យ សុភ័ណ្ឌ បានបន្តទៀតថា ដំបូងខ្ញុំជាបុគ្គលិកតូចតាច ម្នាក់ ប៉ុន្តែដោយសារតែខ្ញុំអនុវត្តនូវគោលការណ៍ផ្ទាល់ខ្លួនចំនួន៤ទើបមានថ្ងៃនេះ ។ ដោយគោលការណ៍ទាំង៤នោះគឺ ទី១ ខ្ញុំជាមនុស្សធ្វើការខ្លាចគេស្តីឱ្យ ,ទី២ ជាមនុស្សចង់ចេះចង់ដឹង ,ទី៣ ខ្ញុំជាមនុស្សស្មោះត្រង់ និង ទី៤ ខ្ញុំជាមនុស្សលះបង់ពេលវេខ្ពស់ សម្រាប់ក្រុមហ៊ុន ។ ដោយសារតែខ្ញុំអនុវត្តការងារទាំង៤ចំណុចនេះហើលយ ទើបធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើន និង ម្ចាស់ក្រុមហ៊ុនមានការជឿជាក់លើសមតភាពរបស់ខ្ញុំ រហូតដល់ម្ចាស់ក្រុមហ៊ុនស្រឡាញ់ទុកចិត្ត ប្រគល់ក្រុមហ៊ុនឱ្យខ្ញុំគ្រប់គ្រងនៅឆ្នាំ២០១៧ ដោយម្ចាស់ក្រុមហ៊ុនជនជាតិអូស្ត្រី គាត់គិតថា ទោះបីគាត់មិនគ្រប់គ្រង ក៏ខ្ញុំនៅតែធ្វើឱ្យក្រុមហ៊ុននេះរីកចម្រើនបានដែរ ។
បច្ចុប្បន្ន អតិថិជន ដែលកំពុងទទួលបានសេវាកម្មរបស់ TEAMS Co.,Ltd. គឺមាន ធនាគារ រីស្សត សណ្ឋាគារ រោងចក្រ ខុដូ ស្ថានទូត អគារការិយាល័យ អាផាតមិន ភោជណីយដ្ឋាន និង លំនៅដ្ឋានធម្មតា ។ល។ ចំណុចដែលធ្វើឱ្យអតិថិជនមានការជឿជាក់លើក្រុមហ៊ុនរបស់លោកគឺដោយសារក្រុមហ៊ុនរបស់លោកមានសេវាកម្មរហ័សទាន់ចិត្ត ហើយស្មោះត្រង់ចំពោះអតិថិជាន គុណភាពខ្ពស់ ។
លោក ផាន សីហា អ្នកចាត់ការទូទៅ របស់ ក្រុហ៊ុន K.A.DD Decoration Co,LTd បានលើកឡើងថា មូលហេតុដែក្រុមហ៊ុនរបស់លោក ជ្រើសរើសយក សេវសកម្ម របស់ TEAMS Co.,Ltd. មកបម្រើសេវាកម្មរបស់ក្រុមហ៊ុនលោក ដោយនេះ ជាក្រុមហ៊ុនមួយ ដែលធ្វើការលឿន មានគុណភាព និង ការទទួលខុសត្រូវខ្ពស់ ។
លោក ជ័យ សុភ័ណ្ឌ បានបញ្ចេញទស្សនផ្ទាល់ខ្លួនថា អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មថ្មី (SME)គួរតែអនុវត្តន៍តាមគោលការណ៍ ៧ចំណុចគឺចំណុចទី១ ត្រូវធ្វើឱ្យមានផ្នត់គំនិតចង់រកស៊ីជាមុនសិន កុំធ្វើដោយចិត្តមិនចង់នោះ វាបរាជ័យ ,ទី២ មុននិងរកស៊ីគួរណាស់ទៅធ្វើការឱ្យគេយ៉ាងតិចឱ្យបាន៣ឆ្នាំសិនដើម្បីយកបទពិសោធន៍ ,ទី៣ ត្រូវរៀបចំចក្ខុវិស័យឱ្យបានច្បាស់លាស់ថា យើងចង់រកស៊ីអី? ,ទី៤ យើងត្រូវមានបេសកកម្ម១ថា យើងត្រូវនាំអ្នកនៅជុំវិញខ្លួនយើងទៅណា? , ទី៥ យើងត្រូវមានចំណេះជំនាញយ៉ាងច្បាស់លាស់ ,ទី៦ ត្រូវមានដើមទុនខ្លះ និង ទី៧ អ្នករកស៊ីថ្មី SME ត្រូវតែមានគុណធម៌ និង វប្បធម៌ចែករំលែក ដល់អ្នកនៅជុំវិញខ្លួន និង សង្គមផង ទើបទទួលបានជោគជ័យ ៕