Connect with us

Pop Biz

លោកឧកញ៉ា អ៊ឹង ឃាង បង្ហើបពីគន្លឹះសំខាន់ ៣ ចំណុច ដើម្បីឱ្យក្លាយជាអ្នកមាន

on

Advertisement

ជីវិតរស់នៅរបស់មនុស្សម្នាក់ៗមិនមានអ្នកណាចង់ក្រ លំបាកវេទនា និង មិនជោគជ័យក្នុងជីវិតឬមុខជំនួញរបស់ខ្លួននោះទេ ប៉ុន្តែវាអាស្រ័យលើការគិត និង ការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ជាមួយគ្នានោះ វាក៏គួបផ្សំជាមួយនឹងព្រេងវាសនាផងដែរ ។ មានមនុស្សភាគច្រើនណាស់ ដែលចង់ក្លាយជាអ្នកមាន រស់នៅលើគំនរទ្រព្យសម្បត្តិ មានលុយកាកចាយវាយមិនអស់ ប៉ុន្តែមិនដឹងថា ដើរទៅដោយវិធីណាដើម្បីឱ្យក្លាយជាអ្នកមាន និង ជោគជ័យក្នុងជីវិតដូចបុគ្គលលេចធ្លោក្នុងសង្គមមួយចំនួន ។

អាយុទើបតែ ៣៨ឆ្នាំប៉ុណ្ណោះ លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Ung Kheang Group & T.O.I.C Group និង ជាសេដ្ឋីដេកលើគំនរទ្រព្យសម្បត្តិដ៏ស្តុកស្តម និង ជាបុគ្គលលេចធ្លោនៅក្នុងសង្គមម្នាក់ ។ នៅពេលនេះ លោកឧកញ៉ា បានបង្ហាញនូវចំណុចគន្លឹះចំនួន ៣ចំណុច ដើម្បីឱ្យក្លាយទៅជាអ្នកមាន ។ លោក ឧកញ៉ា អ៊ឹង ឃាង បានឱ្យដឹងថា វិធីសាស្ត្រដើម្បីក្លាយជាអ្នកមាន ខ្ញុំជឿងជាក់ថា បងប្អូនទាំងអស់គ្នាភាគច្រើនបានយល់ ប៉ុន្តែស៊ីជម្រៅយ៉ាងម៉េច ខ្ញុំអត់ទាន់ដឹងទេ ប៉ុន្តែខ្ញុំចង់ធ្វើបទបង្ហាញបន្ថែម ៖

-ចំណុចទី១ គឺចំណង់ ចំណង់នេះ បើយើងនិយាយជាភាសាខ្មែរគឺជាតណ្ហា នៃអាជីព និង ចំណង់អាជីព តើបងប្អូនចង់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ទេ ? ខ្ញុំជឿជាក់ថា ពេលខ្លះ ដូចជាបងប្អូនខ្លះចូលចិត្តញ៉ាំកាហ្វេ ញ៉ាំកាហ្វេតែមួយមុខ ឬ ២មុខនោះទេ ហើយគាត់មិនចង់សាកល្បងញ៉ាំកាហ្វេដទៃទៀត ខ្ញុំជឿជាក់ថា កាហ្វេមានច្រើនប្រភេទណាស់ មានរាប់រយ រាប់ពាន់មុខ មានអ្នកខ្លះគាត់ញ៉ាំតែកាហ្វេណាមួយគឺញ៉ាំតែកាហ្វេនោះហើយ គាត់អត់ដោះដូរនោះទេ ព្រោះគាត់គិតថាខ្លាចអត់ឆ្ងាញ់។ ឧទាហរណ៍ មួយទៀតដូចជាកីឡា ពេលខ្លះគាត់ចូលចិត្តបាល់ទះ គាត់លេងតែបាល់ទះនោះទេ, គាត់ចូលចិត្តហែលទឹក គាត់ហែលតែទឹកនោះទេ ។ ប៉ុន្តែដូចជាកីឡាវាយកូនហ្គោល កីឡាបែបប្រដាល់ តៃក្វាន់ដូ គាត់អត់សាកល្បងនោះទេ អ៊ីចឹងពេលខ្លះគាត់រកចំណុចល្អរបស់គាត់អត់ទាន់ឃើញ ជំនួញដែលជោគជ័យទៅបានគឺជាជំនួញ ដែលខ្លួនយើងចូលចិត្ត និង ធ្វើដោយការពេញចិត្ត កាលណាអ្វីដែលយើងពេញចិត្តគឺយើងធ្វើដោយមិនហត់ ។ ដូ​ច្នេះខ្ញុំចង់ឱ្យបងប្អូនទាំងអស់គ្នាធ្វើការសាកល្បង រកមើលអ្វី ដែលខ្លួនចូលចិត្ត ឧទាហរណ៍ បច្ចុប្បន្នបងប្អូនរកស៊ីអ្វីអត់សំខាន់នោះទេ ប៉ុន្តែមានរបរជាច្រើនទៀត ដែលបងប្អូនគួរសាកល្បងថា គួរតែធ្វើដែរ ឬ អត់ ?ពេលនេះខ្ញុំចង់ប្រាប់បងប្អូនបន្តិចដែរ ខ្ញុំមិនចង់និយាយពីរឿងអតីតកាលរបស់ខ្ញុំឡើយ កាលពីខ្ញុំអាយុ២៥ឆ្នាំ ខ្ញុំឆ្លងកាត់អាជីពចំនួន ២០មុខរបរ តែក្នុងចំណោម ២០មុខរបរនោះ ខ្ញុំស្វែងរកមុខរបរ ដែលខ្ញុំចូលចិត្តអត់ឃើញ ពីក្មេងដល់អាយុ ២៥ឆ្នាំ រកមុខរបរដែលខ្លួនចូលចិត្តមិនឃើញ ក្នុងចំណោម ២០ មុខរបរនោះ ។ តែខ្ញុំចាប់ផ្តើមរកឃើញពីអាយុ ២៥ឆ្នាំរហូតមកដល់ពេលឥឡូវនេះ អាយុ ៣៨ឆ្នាំ គឺមានរយៈពេល១៣ឆ្នាំ ខ្ញុំបានរកឃើញអ្វីដែលខ្លួនឯងចូលចិត្ត ។

រាល់ថ្ងៃនេះ មានបងប្អូនខ្លះសុញគំនិត គាត់មិនដឹងថា ត្រូវធ្វើអ្វី ខ្ញុំចង់ឱ្យគាត់ប្តូររបៀបគិត ព្រោះមានមុខរបរខ្លះ វាពាក់ព័ន្ធនឹងវាសនាដែរ ពេលខ្លះគាត់ធ្វើរបរ ដូចជាប៉ះកង់ម៉ូតូ ជួសជុលម៉ូតូ ហើយគាត់ចង់ជោគជ័យចង់ក្លាយជាអ្នកមាន សួរថាទៅរួចទេ ? អាចមានលក្ខណៈពិសេសមួយៗនោះទេ តែជាទូទៅមិនអាចនោះទេ ។ ខ្ញុំធ្លាប់មានបងប្អូនម្នាក់ ដែលខ្ញុំបានធ្វើការណែនាំទៅគេ ណែនាំថា ហេតុអីបែកគ្នាប៉ុន្មានឆ្នាំហើយ នៅតែអត់ទៅរួច រកតែបាយញ៉ាំមិនចង់បានផង រកបានព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក គាត់ថាទៅមិនរួច ដូចយើងទេ ពេលវេលាខុសគ្នា វាសនាខុសគ្នា តែខ្ញុំសួរគាត់ថា គាត់ចូលចិត្តអីក្នុងជីវិតរបស់គាត់ តែគាត់ថា គាត់ចូលចិត្តធ្វើជាងម៉ូតូ ឥឡូវបងប្អូនទាំងអស់គ្នាពិសោធន៍មើល គាត់ចូលចិត្តធ្វើជាងម៉ូតូ ហើយ គាត់ចង់មានលុយ គាត់ចង់ក្លាយជាអ្នកមាន ប៉ុន្តែសួរថា គាត់ចង់ធ្វើអី គាត់ថាគាត់ចង់ធ្វើជាងម៉ូតូ ដូច្នេះវាមិនអាចទៅរួចនោះទេ ។ នេះជាចំណុចទី១ ថារកមុខរបរអ្វី ដែលបងប្អូនចូលចិត្ត កុំគិតថា មានតែ១ឬ២មុខរបរ បងប្អូនអាចសាកពី ១ដល់១០ ក៏បានដែរ បងប្អូននឹងរកឃើញនូវអ្វី ដែលបងប្អូនចូលចិត្ត ។ កាលណាបងប្អូនរកអ្វីដែលបងប្អូនចូលចិត្តឃើញហើយ កម្លាំងរុញមួយទៀត វានឹងកើតចេញមកដោយឯកឯង គឺកម្លាំងរុញផ្លូវចិត្ត កម្លាំងរុញផ្លូវចិត្តនេះ វាសំខាន់ជាងកម្លាំងផ្លូវកាយទៅទៀត កម្លាំងរុញផ្លូវចិត្តនេះ ធ្វើឱ្យយើង ធ្វើការ២៤ម៉ោងអត់ហត់ ហើយក៏អត់ដេកដែរ បើសិនជាបងប្អូនរកអ្វីដែលបងប្អូនចូលចិត្តឃើញនោះ ។

ចំណុច ទី២ -គឺចំណូល បងប្អូនមានចំណង់ហើយ បងប្អូនត្រូវគិតរឿងចំណូលទៀត ដូចខ្ញុំឧទាហរណ៍ពីខាងដើមអ៊ីចឹង ដូចបងប្អូនខ្លះ គាត់មានចំណង់ចំណូលចិត្តរបស់គាត់ ចង់ធ្វើជាងម៉ូតូ ប៉ុន្តែជាងម៉ូតូអាចរកប្រាក់ចំណូលបានប៉ុន្មាន? វារកមិនបានច្រើននោះទេ ក្លាយជាអ្នកមានអត់បាននោះទេ បងប្អូនទាំងអស់គ្នាដឹងទេថា មនុស្សនៅលោកខាងលិច និង លោកខាងកើត គេណែនាំកូនយ៉ាងម៉េច ?មនុស្សនៅលោកខាងលិច គេណែនាំកូនធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់កូន ធ្វើអ្វីក៏បាន នៅអាមេរិក អឺរ៉ុប គេណែនាំកូនរបៀបនេះ។ សម្រាប់មនុស្សនៅលោកខាងកើត ខាងចិនវិញ គេណែនាំកូនយ៉ាងម៉េច គេណែនាំកូនដូចគ្នា តែគេមានរបៀបណែនាំមួយទៀត ធ្វើតាមចំណង់ហើយ ត្រូវមើលចំណូលទៀត ។ បើថា ចំណង់ចំណូលចិត្តបងប្អូនធ្វើហើយមិនមានចំណូល បោះបង់ចោល ធ្វើមួយណា ដែលមានចំណូល ធ្វើមួយណា ដែលបានលុយ ឧទាហរណ៍ បងប្អូនខ្លះ គាត់មានជំនួញរួចហើយ ដូចជាកុងស៊ីបញ្ចាំ កន្លែងលក់ឡាន ឬ ក៏សណ្ឋាគារ ប៉ុន្តែកូនរបស់គាត់មិនចូលចិត្ត ប៉ុន្តែគាត់គួរតែប្រាប់កូនថាម៉េច ទោះកូនមិនចូលចិត្តក៏កូនត្រូវតែធ្វើដែរ ព្រោះរបរនេះធ្វើឱ្យយើងមានលុយ អាចរកលុយបាន នេះខាងជនជាតិចិន ដែលគេបានណែនាំកូនបែបនេះ ។

អ៊ីចឹងខ្ញុំចង់បង្ហាញថា រកអ្វីដែលខ្លួនចូលចិត្ត ហើយត្រូវមានចំណូល បើយើងចូលចិត្តហើយគ្មានចំណូល បោះបង់ចោល សាកល្បងរករបរមួយណា ដែលយើងចូលចិត្ត និង មានការចូលចិត្តបណ្តើរៗ និង ចំណូល ទើបវាបានត្រឹមត្រូវ ។ បើសិនជាយើងរកអ្វី ដែលចូលចិត្តបានហើយ យើងចំណេញច្រើនទៀត វាពិសេសណាស់ ថ្ងៃក្រោយនឹងក្លាយជាអ្នកមានមិនយូរនោះទេ ។

-ចំណុចទី ៣ គោលបំណងប្រាថ្នា ខ្ញុំចង់ឱ្យបងប្អូនសាកសួរខ្លួនឯងថា ពេលណាដែលបងប្អូនមិននៅ​ តើអ្នកផ្សេងនិយាយអ្វីខ្លះពីបងប្អូន ខ្ញុំចង់ឱ្យបងប្អូនគិតជំនួញណាអាចឱ្យបងប្អូនមានកេរ្តិ៍ឈ្មោះបោះសំឡេង ល្បីល្បាញ ព្រោះកាលណាបងប្អូនធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីល្បាញបានគឺមានភាគរយច្រើនណាស់ ដែលធ្វើឱ្យអាជីពរបស់បងប្អូនទទួលបានជោគជ័យភាគច្រើន ។ ខ្ញុំចង់ឱ្យបងប្អូនសួរខ្លួនឯងយ៉ាងខ្លីថា ពេលបងប្អូនអត់នៅ តើអ្នកផ្សេងនិយាយអ្វីខ្លះពីបងប្អូន និយាយល្អ ឬ និយាយអាក្រក់ បើសិនជាបងប្អូនធ្វើទៅឱ្យអ្នកដទៃនិយាយល្អពីបងប្អូនបាន ការងារជាច្រើនរបស់បងប្អូននឹងជោគជ័យ ។ តែបើសិនជាបងប្អូនគិតថា ការងារដែលធ្វើបច្ចុប្បន្ននេះ គេនឹងបំបាត់ គេស្អប់ខ្ពើមខ្ញុំជឿថា បងប្អូនដើរទៅមិនឆ្ងាយ ឬ មិនយូរនោះទេ នឹងបិទមុខជំនួញនោះជាពុំខាន ចឹងបងប្អូនមិនក្លាយជាអ្នកមាននោះទេ អ៊ីចឹងបងប្អូនត្រូវប្រកាន់គោលការណ៍ថា ពេលបងប្អូនមិននៅ ត្រូវធ្វើឱ្យគេនិយាយល្អពីបងប្អូន ស្មើនឹងរក្សា ឬសាងកេរ្តី៍ឈ្មោះទុក ។ អ៊ីចឹងសរុបមកវិញ បើបងប្អូនចង់ក្លាយជាអ្នកមានបងប្អូនត្រូវរកឱ្យឃើញចំណុចទី១ មុខជំនួញអាជីពដែលបងប្អូនពេញចិត្ត និង ស្រឡាញ់ចូលចិត្តបំផុត ,ទី២ ចំណូល ដែលអាចជួយក្រុមគ្រួសារសារបងប្អូន និង ជួយសង្គមជាតិបាន និង ទី៣ គឺបំណងប្រាថ្នា ពេលអស់ពីបងប្អូនទៅត្រូវបន្សល់កេរ្ត៍ឈ្មោះឱ្យល្អ បើបងប្អូនធ្វើបែបនេះបាន ភាពមានបានរបស់បងប្អូនមិនពិបាកនោះទេ ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗថា ស្ត្រីផ្ទុកកូវីដ ១៩ នៅសិត្បូ មិនបានចេញទៅក្រៅផ្ទះជួបអ្នកណាឡើយ
មើលសម្រស់ តារាខ្មែរល្បីៗ កាលពីនៅក្មេងៗ ឃ្យូដៗណាស់
​ចាំបាច់ទៅដល់បាងកកអី ឥឡូវនេះសៀមរាបមានផ្សារបណ្ដែតទឹកដែរហើយ ស្អាតកប់សារី
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន6 days ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន1 week ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន1 week ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន1 week ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន1 week ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន2 weeks ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...