ឪពុកជាមហាសេដ្ឋីពិភពលោក តែកូនស្រី Elon Musk គ្មានភាពកក់ក្ដៅពីគ្រួសារ ប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង

Share This

ក្នុងនាមជាកូនស្រីមហាសេដ្ឋីពិភពលោកម្នាក់ Vivian Wilson អាយុ ២១ ឆ្នាំ រាល់ថ្ងៃនៅខ្វល់ខ្វាយរឿងអាហារហូបចុក បង់ថ្លៃឈ្នួលផ្ទះ និង រកវិធីរស់នៅជីវិតធម្មតាដូចជនសាមញ្ញទូទៅ ខណៈទំនាក់ទំនងនាង ជាមួយ Elon Musk ជាឪពុក គឺកាន់តែតានតឹងទៅ។

នៅយប់មួយកាលពីចុងឆ្នាំ ២០២៤ ក្នុងភោជនីយដ្ឋានលក់គ្រឿងសមុទ្រតូចមួយនៅ California នាង Vivian បានជ្រួញចិញ្ចើមដាក់ចានអយស្ទ័រនៅពីមុខនាង រួចនិយាយថា៖ «ក្លិនវាដូចទឹកអំបិល ហើយញ៉ាំវារបៀបមិចទៅ?»។ នាងក្រេបស្រាក្រឡុកមួយចឹបរួចទម្លាយថា នាងខានបានញ៉ាំអាហារថ្លៃបែបនេះយូរណាស់មកហើយ។ ការទម្លាយរបស់ Vivian នេះដែរ បានបង្ហាញឱ្យឃើញច្បាស់ពីខ្សែជីវិតជាកូនមហាសេដ្ឋីរបស់នាង ខុសពីអ្វីដែលមនុស្សគ្រប់គ្នានឹកភ្នកស្រមៃឃើញ។ ឪពុកម្ដាយរបស់នាងបានលែងលះគ្នា តាំងពីនាងអាយុ ៤ ឆ្នាំ។ នាងបានចូលរៀនៅសាលា Mirman នៅ Bel Air ដោយក្រោយមកក៏ផ្លាស់ទៅ Ad Astra ដែលជាសាលាឪពុកនាងបង្កើតឡើងសម្រាប់ក្មេងៗ និង បុគ្គលិករបស់ SpaceX។ នៅសាលានោះគឺគ្មានលំដាប់ថ្នាក់ឡើយ ដោយផ្ដោតសំខាន់តែលើផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

ឡើងដល់ថ្នាក់វិទ្យាល័យ Vivian បានផ្លាស់ទៅរៀននៅ Crossroads នៅ Santa Monica ដែលទីនោះនាងបានសិក្សាជាមួយកូនៗតារាលំដាប់ A ជាច្រើន តែនាងបាននិយាយថា៖ «ខ្ញុំអត់ល្បីផង ហើយខ្ញុំក៏អត់ទៅនិយាយរកពីណានោះដែរ»។ កើនវ័យបាន ១៦ ឆ្នាំ Vivian រកឃើញខ្លួនឯងថាជា transgender ហើយមួយឆ្នាំក្រោយមកទៀត នាងក៏បានដាក់ពាក្យទៅតុលាការដើម្បីប្ដូរឈ្មោះ និង ភេទរបស់ខ្លួន ដោយនាងដាក់ត្រកូលម្ដាយជំនួសត្រកូលឪពុកវិញ។ ក្នុងពាក្យដែលដាក់ស្នើទៅតុលាការ Vivian បានសរសេរថា នាងចង់ផ្ដាច់ការទាក់ទងគ្រប់យ៉ាងជាមួយឪពុកបង្កើតរបស់នាង។

Vivian ទទូចថា នាងគ្មានបានកេរ្តិ៍មរតកអ្វីនោះឡើយ ដោយរៀបរាប់ថា៖ «ខ្ញុំគ្មានលុយរាប់រយរាប់ពាន់ដុល្លារត្រូវចំណាយឡើយ។ ខ្ញុំមានលុយសមល្មមគ្រប់គ្រាន់សម្រាប់តែការហូបចុក ថ្លៃកន្លែងស្នាក់នៅ និង ចំណូលតិចតួចប៉ុណ្ណោះ»

គួរឱ្យដឹងថា បច្ចុប្បន្ន Vivian រស់នៅជាមួយមិត្តភក្តិ រ៉ាប់រងលុយកាក់ចំណាយចាយវាយដោយខ្លួនឯង ដោយពេលខ្លះក៏បារម្ភខ្លាចរកមិនព្រមបង់ថ្លៃសាលាផង ថ្លៃជួលផ្ទះផង និង ដ្លៃចំណាយប្រចាំថ្ងៃផង។ ទោះជាយ៉ាងណា Vivian គឺមិនដែលមានចិត្តលោភលន់ ខ្វល់ខ្វាយរឿងទ្រព្យសម្បត្តិឡើយ។ នាងបានពោលពាក្យដ៏ចាក់ដោតថា៖ «ខ្ញុំមិនដែលមានបំណងចង់ក្លាយជាអ្នកមានឡើយ។ ខ្ញុំគ្រាន់តែចង់មានជីវិតនឹងនរ និង រស់នៅយ៉ាងសាមញ្ញធម្មតាប៉ុណ្ណោះ»

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ