មានករណីមួយនៅប្រទេសថៃ ដោយមានកូនសិស្សស្រីម្នាក់បានទិញនំកញ្ចប់របស់ចិនមកពីសាលារៀនមកញ៉ាំនៅផ្ទះ អ្វីដែលចាប់អារម្មណ៍បន្ទាប់ពីនាងញ៉ាំហើយបានត្រឹមតែ ១០ នាទី បែរទៅជាហើមមុខហើមមាត់ ដល់ថ្នាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។
តាមម្តាយរបស់ក្មេងស្រីរងគ្រោះជាកូនសិស្សនោះ បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុកូនស្រីរបស់ខ្លួនមកពីរៀនដូចធម្មតា ដោយនាងបានទិញនំកញ្ចប់របស់ចិនយកមកញ៉ាំនៅផ្ទះ។ ក្រោយពីនាងញ៉ាំហើយតែមួយស្របក់ ភ្នែករបស់នាងមួយចំហៀងក៏ចាប់ផ្តើមហើម ខណៈនោះនាងគិតថាគ្រាន់តែជាស្រមោចខាំ ប៉ុន្តែ ១០ នាទីក្រោយមក មាត់របស់នាងក៏ចាប់ផ្តើមហើមទៀត ធ្វើឱ្យម្តាយសម្រេចចិត្តបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់តែម្តង។
យ៉ាងណាមិញ លទ្ធផលបានឱ្យដឹងថា ការហើមដ៏ចម្លែកនោះទំនងជាអាល់ឡែកស៊ីទៅនឹងសារធាតុអ្វីម្យ៉ាងនៅក្នុងនំកញ្ចប់ខាងលើនោះ តែជាសំណាងល្អបំពង់ខ្យល់របស់គេមិនបានរួមតូច គ្រាន់តែចេញអាការនៅលើមុខមាត់។ ចុងក្រោយគ្រូពេទ្យក៏បានដាក់ថ្នាំអាល់ឡែកស៊ីឱ្យ និង បានឱ្យនាងសម្រាករហូតដល់អាការធូរស្រាលឡើងវិញ ទើបឱ្យត្រឡប់ទៅផ្ទះ៕
ប្រភព៖ Khaosod