តើញ៉ាំ «ទឹកតែបៃតង» ក្នុងពេលមានផ្ទៃពោះ មានសុវត្ថិភាពដែរទេ?
ខ្ញុំអាចនិយាយបានថា អ្នកដែលធ្លាប់ញ៉ាំតែបៃតងក៏នៅតែចង់ញ៉ាំវាម្តងម្កាលទៀតដែរទោះបីជាមានផ្ទៃពោះហើយក៏ដោយ។ ប៉ុន្តែតើអ្នកបារម្ភដែរទេថា វាអាចរំខានដល់សុខភាព ឬការលូតលាស់របស់កូនក្នុងផ្ទៃដែរទេ? វាមិនគួរណារំខានអ្វីឡើយ។ ដូចអ្នកធ្លាប់ដឹងហើយថា តែបៃតងមានផលល្អច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ អ្នកគ្រាន់តែចាំថា ជាតិកាហ្វេអ៊ីន និងសារធាតុ Catechin របស់វាអាចមានផលវិបាកខ្លះដែរចំពោះការមានផ្ទៃពោះបើសិនជាញ៉ាំច្រើនពេក។
គ្រូពេទ្យបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន ពីប្រភពគ្រប់យ៉ាងទាំងតែបៃតង សូកូឡា កាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀត ឲ្យស្ថិតនៅក្រោម ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ឧទាហរណ៍ អជ្ញាធរសុវត្ថិភាពចំណីអាហារ (Food Safety Authority) បានណែនាំជាពិសេសថា ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំតែបៃតងកុំឲ្យច្រើនជាង ៤ពែងក្នុងមួយថ្ងៃ។ ប៉ុន្តែចូរចាំថា ចំនួនជាតិកាហ្វេអ៊ីនពិតប្រាកដទេទើបជាអ្វីដែលគិតថាមានសុវត្ថិភាពឬអត់។ កម្រិតជាតិកាហ្វេអ៊ីនក្នុងតែបៃតងមួយពែងគឺអាស្រ័យទៅតាមទំហំនៃការញ៉ាំម្តងៗ និងចំនួនស្លឹកតែដែលអ្នកប្រើ ពេលវេលាដែលអ្នកញ៉ាំ និងការប្រែប្រួលពិសេសៗរបស់តែដែលអ្នកកំពុងតែញ៉ាំទៀត។ និយាយរួមទៅ ម៉ូដែលផលិតផលខុសៗគ្នា គឺមានកម្រិតជាតិកាហ្វេអ៊ីនក៏ខុសគ្នាដែរ។ ជាមធ្យមអ្នកគួរតែរំពឹងថាញ៉ាំត្រឹម ៣០ ទៅ ៥០មីលីក្រាមបានហើយ ថ្វីបើតែបៃតងមួយចំនួនមានជាតិកាហ្វេអ៊ីនច្រើនដល់ ៧០មីលីក្រាមក្នុងមួយពែងក៏ដោយ។ ដូច្នេះអ្នកអាចបន្ថយការញ៉ាំកុំឲ្យច្រើនដល់ថ្នាក់នេះគឺមានសុវត្ថិភាពហើយ។
កុំបារម្ភអីអំពីការបាត់បង់ជីវជាតិដែលទាក់ទងនឹងការមានផ្ទៃពោះ ឬអត្ថប្រយោជន៍របស់តែបៃតង។ វាមិនដូចគ្នានឹងតែឫសឈើផ្សេងៗទៀតឡើយ ដូចជា មឺមខ្ញីអាចប្រើដើម្បីបំបាត់ការចង្អោ ប៉ុន្តែតែបៃតងមិនមានអត្ថប្រយោជន៍អ្វីច្រើនជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ឬទារកក្នុងផ្ទៃឡើយ។ យ៉ាងណាមិញ អ្នកក៏អាចទទួលបានប្រយោជន៍បន្ថែមផ្សេងៗចំពោះសុខភាពដែរដូចជា៖
• ញ៉ាំតែបៃតងពីរបីពែងក្នុងមួយថ្ងៃ អាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូង តាមរយៈការបញ្ចុះចំនួនជាតិខ្លាញ់ Triglycerides និង កូឡេស្តេរ៉ូលក្នុងរាងកាយបាន
• សារធាតុ Polyphenols ក្នុងតែបៃតងប្រហែលជាជួយប្រឆាំងនឹងការខូចខាតដោយសារតែរ៉ាឌីកាលសេរី និងការចាស់ទៅតាមអាយុបាន ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ វាអាចការពារមិនឲ្យកើតជំងឺមហារីក
• វាអាចបន្ថយការរលាកដែលទាក់ទងនឹងជំងឺរលាកពោះវៀន ជាពិសេសអ្នកមានជំងឺរលាកពោះវៀនធំ និងជំងឺ Crohn’s Disease តែម្តង
• ជំងឺទឹកនោមផ្អែមប្រហែលជាមានប្រយោជន៍ដោយសារតែជួយសម្រួលជាតិស្ករក្នុងឈាមបាន
• តែបៃតងជួយការពារថ្លើមពីការពុលដោយសារគ្រឿងស្រវឹង និងខូចខាតថ្លើមតែម្តង
• សារធាតុដែលចម្រាញ់ចេញពីតែបៃតងក៏ជួយបង្កើនការរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់ដែរ។
ចូរចាំថា បើសិនជាអ្នកមានបញ្ហាចុកពោះ ឬក្អួត ហើយដឹងថា អ្នកបានញ៉ាំតែបៃតងច្រើនៗនោះ ចូរទាក់ទងទៅគ្រូពេទ្យភ្លាមៗ។ រឿងនេះអាចជាសញ្ញាមួយនៃការពុលជាតិកាហ្វេអ៊ីនបាន។ សម្រាប់អាការៈតិចតួច ចូរប្រាកដថា អ្នកបានកាត់បន្ថយការញ៉ាំតែបៃតងហើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry