បើមិនចង់ឱ្យខួរក្បាលទារកលូតលាស់មានបញ្ហា ស្រ្តីមានផ្ទៃពោះគួរកុំមើលរំលងអាហារទាំងនេះ !
មនុស្សជាច្រើននឹងនិយាយថា ភាពវ័យឆ្លាតគឺជាហ្សែនដែលឪពុកម្តាយផ្តល់ឲ្យ ហើយអ្នកមិនអាចធ្វើអ្វីចំពោះរឿងនេះច្រើនបានឡើយ។ រឿងនេះខ្ញុំមិនមែននិយាយអំពីការបែងចែកភាពឆ្លាតវៃរបស់ក្មេងម្នាក់ឡើយ តែជាការនិយាយអំពីការលូតលាស់ធម្មតារបស់ខួរក្បាលប៉ុណ្ណោះ
ហើយវាក៏អាស្រ័យទៅលើជីវជាតិដែលម្តាយញ៉ាំច្រើនប៉ុណ្ណាដែរ។ អ្វីដែលម្តាយញ៉ាំ ជាពិសេសក្នុងដំណាក់កាលដំបូង និងចុងក្រោយនៃការមានផ្ទៃពោះគឺមានឥទ្ធិពលទៅលើការលូតលាស់ខួរក្បាល និងសរសៃប្រសាទរបស់ក្មេង។
របបអាហាររបស់ម្តាយពិតណាស់គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ការបញ្ចូលជាអាហារសម្បូរប្រូតេអ៊ីន និង អូមេហ្គាបីអាចជួយដល់ការលូតលាស់របស់ក្មេងបាន។
តាមពិត មានការសិក្សាច្រើនក៏បញ្ជាក់អំពីរឿងដូចគ្នានេះដែរ។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Obstetrics and Gynaecology បានបញ្ជាក់ថា ការញ៉ាំប្រូតេអ៊ីន និង អាស៊ីតខ្លាញ់អូមេហ្គាបីក្នុងពេលមានផ្ទៃពោះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតប្លុកជាច្រើនសម្រាប់ខួរក្បាល និង បាតភ្នែករបស់ទារកក្នុងផ្ទៃ។
ការលូតលាស់ខួរក្បាលទារកនឹងធ្វើឡើងខ្លាំងក្នុងពាក់កណ្តាលចុងក្រោយនៃត្រីមាសដំបូង ហើយការលូតលាស់នេះនៅតែខ្ពស់ក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត ព្រមទាំងបន្តទៅថ្ងៃអនាគតច្រើនឆ្នាំទៀត។ ក្នុងពេលមានផ្ទៃពោះ របបអាហាររបស់ម្តាយគួរតែមានប្រូតេអ៊ីន និងអូមេហ្គាបីកាន់តែច្រើន ដោយគ្រាន់តែញ៉ាំត្រីសម្បូរខ្លាញ់ ២ដងក្នុងមួយថ្ងៃអាចគ្រប់គ្រាន់ទៅហើយ។ យ៉ាងណាមិញ បើសិនជាអ្នកមិនចូលចិត្តញ៉ាំត្រីទេ អ្នកគួរតែប្រើថ្នាំបំប៉នដែលមានជាតិខ្លាញ់អូមេហ្គាបីនេះទៅ។\
ទោះបីជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍នៃការញ៉ាំអាហារមានប្រូតេអ៊ីន និងអូមេហ្គាបីខ្ពស់គឺមិនមានការហាមឃាត់លើការមានផ្ទៃពោះនៅដំណាក់កាលណាមួយឡើយ។ តាមពិត តម្រូវការជីវជាតិទាំងនេះនៅតែខ្ពស់ទៀតក្នុងពេលបំបៅដោះកូន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite
ឧបត្ថម្ភដោយ ៖ UniDry