Connect with us

ម៉ាក់​ម៉ាក់

ហេតុផលដែលស្រ្តីមានផ្ទៃពោះគួរញ៉ាំទឹកក្រូចច្របាច់ !

on

Advertisement

ចាប់តាំងពី​ការ​មាន​ផ្ទៃពោះបានផ្តល់​នូវ​ច្បាប់​ជាច្រើន​សម្រាប់​របប​អាហារ​រួចមក ក៏មាន​អាហារ​ជាច្រើន​ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​តម និង អាហារ​ខ្លះទៀត​ត្រូវតែ​ចៀសវាង ដោយសារតែ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ និង ​បញ្ហា​លើ​ស្ត្រី​ជា​ម្តាយ​ផ្ទាល់​ ។ យ៉ាងណា​ក្រូច​គឺជា​ផ្លែឈើ​ជូរៗ ហើយ​វា​ប្រហែលជា​អាច​បង្ក​ការ​ក្រហាយ​ដើមទ្រូង​បានដែរ ដូច្នេះ​ទើប​មាន​ស្ត្រី​ជាច្រើន​សួរថា តើ​ញ៉ាំ​ទឹកក្រូច​ច្របាច់​ក្នុងពេល​មាន​ផ្ទៃពោះ​ជា​រឿង​មាន​សុវត្ថិភាព​ឬ​អត់ ?  ចំពោះ​ចម្លើយ​នោះ​គឺមាន​សុវត្ថិភាពសម្រាប់​ការ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​ ។ ចំពោះ​ហេតុផល​វិញ គឺមាន​ដូចខាងក្រោម​នេះ​ ៖

​ផ្តល់​វីតាមីន C ច្រើន​
​ទឹកក្រូច​ច្របាច់​ត្រូវបាន​គេ​ដឹងថា ផ្ទុក​ទៅដោយ​វីតាមីន C ដោយចំណុះ ២៣៦.៥ ​មី​លី​លីត្រ មាន​វីតាមីន C ១២៤​ មី​លី​ក្រាម​ទៅហើយ ដែល​វា​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ​សម្រាប់​ការ​មាន​ផ្ទៃពោះ រហូតដល់ ១.៤៥​ ដង​ឯណោះ​ ។ វីតាមីន C គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង និង​ប្រឆាំង​រាល់​ការបង្ក​ជំងឺ​នានា​ជុំវិញខ្លួន ព្រមទាំង​អាចជួយ​កំចាត់​រ៉ាឌីកាល់​សេរី​ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ថែមទៀត​ ។

ជំរុញ​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​
​ការ​មាន​ផ្ទៃពោះ​ត្រូវការ​ការបង្កើន​ការទទួលបាន​ជាតិ​ដែក​ក្នុង​ខ្លួន​ ។ សម្រាប់​តម្រូវការ​ជាតិ​ដែក​ក្នុង​ខ្លួន​អាចមាន​ចាប់ពី ១៨ ទៅ ២៧ ​មី​លី​ក្រាម ហើយ​អ្នក​ក៏​ត្រូវតែ​ទទួលបាន​ជាតិ​ដែក​នេះ​ដោយ​ប្រុងប្រយ័ត្ន​ដែរ​សម្រាប់​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ​។ ការ​កង្វះ​ជាតិ​ដែក​ក្នុង​របប​អាហារអាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ដូចជា ជំងឺ​ស្លេកស្លាំង សម្រាលកូន​មិន​គ្រប់​ខែ និង​ ការលូតលាស់​កូន​ក្នុង​ផ្ទៃ​មិន​បានល្អ​ ។ ខណៈពេលដែល​ថ្នាំ​បំប៉ន​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ជាតិ​ដែក​ស្រាប់ យក​ល្អ​គួរតែ​ទទួលបាន​ជីវជាតិ​ពី​ចំណីអាហារ​ផង​ ។ ដើម្បី​ឲ្យ​ជាតិ​ដែក​ក្នុង​អាហារ​ចូលក្នុង​ចរន្តឈាម​ល្អ ទាល់​តែមាន​វត្តមានរ​បស់​វីតាមីន C​ ។

​ផ្តល់​ជា Folate ឬ ​វីតាមីន B9
​ទឹកក្រូច​ច្របាច់​ក៏​អាច​ផ្តល់​ជាវីតាមីន B9 ដល់​រាងកាយ​ដែរ​ ។ ត្រឹមតែទឹកក្រូច​ច្របាច់ ២៣៦ ​មី​លី​លីត្រ អាចមាន​វីតាមីន B9 ៧២ ​ម៉ៃ​ក្រូ​ក្រាម​ទៅហើយ ខណៈពេលដែល​ក្រូច​ស្រស់​មួយ​ផ្លែ​ក៏មាន​វីតាមីន​នេះ ២៦ ​ម៉ៃ​ក្រូ​ក្រាម​ដែរ ​។ តម្រូវការ​វីតាមីន B9​ ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​ចាប់ពី ៤០០ ទៅ ៦០០ ​ម៉ៃ​ក្រូ​ក្រាម​ ។ វីតាមីន B9​ សំខាន់​ណាស់​សម្រាប់​ការ​មាន​ផ្ទៃពោះ​ដំណាក់កាល​ដំបូង ដើម្បី​ឲ្យ​ទារក​មានការ​លូតលាស់​ពេញលក្ខណៈ​ ។ ការ​កង្វះ​វីតាមីន​នេះ នាំ​ឲ្យ​មានការ​ខូច​បំពង់​សរសៃប្រសាទ រហូតដល់​ខូច​ខួរក្បាល និង ​ខួរឆ្អឹងខ្នង​បាន ​។

​បញ្ចុះ​សម្ពាធ​ឈាម​
​ទឹកក្រូច​ច្របាច់​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម ដោយ​ទឹកក្រូច​ច្របាច់ ២៣៦.៥​មី​លី​លីត្រ​មាន​ប៉ូ​តា​ស្យូ​ម​ប្រហែល ៤៩៦​មី​លី​ក្រាម​ទៅហើយ ដែល​វា​ប្រហែល​ស្មើនឹង ១០​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ ប៉ូ​តា​ស្យូ​ម​សំខាន់​ណាស់​សម្រាប់​សុខភាព​បេះដូង តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ការរំលាយ​អាហារ​។ វា​ក៏​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម និង​បង្ការ​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន ដូច្នេះ​អ្នក​អាច​នឹងមិន​ងាយ​កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង កូន​កើត​មិន​គ្រប់​ទម្ងន់ និង​កើត​មិន​គ្រប់​ខែ​ដែរ​។

​ផ្តល់​ជា​អង់​ទី​អុកស៊ីដ​ង់​
​ក្រៅពី​វីតាមីន C ក្រូច​មាន​សារធាតុ Carotenoids ច្រើន​ដូចជា Alpha-carotene, Beta-caroten, Lutein និង Zeaxanthin ព្រមទាំង Beta-cryptoxanthin​ ។ Beta-carotene ត្រូវបាន​គេ​រកឃើញថាជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​ក្នុងការ​ការពារ​រាងកាយ​ពី​ការធ្វើ​អុកស៊ីតកម្ម និង​ ការ​រលាក​ ។ Lutein និង Zeazanthin ជួយ​ដល់​ភ្នែក ​។ Beta-carotene ត្រូវបាន​បំ​លែង​ទៅជាវីតាមីន A នៅពេល​បឺត​ស្រូប​ចូលទៅក្នុង​ចរន្តឈាម ​ហើយវា​ក៏​ត្រូវបាន​គេ​ដឹងថាជួយ​បង្កើន​សុខភាព​ឆ្អឹង និង​ ពន្យារ​ពេល​ការកើត​ជំងឺ​ពុក​ឆ្អឹង ​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ឧបត្ថម្ភដោយ ៖ UniDry

www.winsuncambodia.com

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

ផ្ទះថ្មីចំនួន ៥២ ខ្នង ត្រូវប្រគល់ជូនប្រជាពលរដ្ឋ ត្រូវភ្លើងឆេះនៅក្បែរគំនរសំរាមស្ទឹងមានជ័យ
មិនដែលដឹងសោះថា ជែម ជីរ៉ាយុ និង ជែម ម៉ា មានខ្សែជីវិតស្រដៀងគ្នាបែបនេះ
ឆ្លាតណាស់! ប្អូនស្រី​ ​Boy​ ​Pakorn​ ​ចង់ឱ្យបងប្រុសស្រឡាញ់ Chippy​ ព្រោះហេតុផលទាំងនេះសោះ
សាហាវណាស់! ចោរបើកឡានទំនើប កាន់ដាវ ពាក់ស្រោមមុខ ប្លន់កាបូបលុយ យប់មិញ

មតិរបស់អ្នក