បើអ្នកជាស្រ្តីមានផ្ទៃពោះគួរតែអានអត្ថបទនេះ មុនពេលប្រើថ្នាំប្រឆាំងអាឡែកហ្ស៊ី !
បច្ចុប្បន្ននេះ បើយោងទៅតាមការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងសារព័ត៌មាន European Journal of Obstetrics and Gynecology and Reproductive Biology ដែលបានប្រមូលទិន្នន័យនៅឯ UCLA ជាមួយនឹងស្ត្រីដែលមានបញ្ហាចាញ់កូនខ្លាំង បានបង្ហាញឲ្យដឹងថា អ្នកដែលប្រើថ្នាំប្រឆាំងនឹងអាឡែកហ្ស៊ី (ដែលវាផ្ទុកទៅដោយថ្នាំកែរោគផ្តាសាយ បំបាត់ការតឹងច្រមុះ ងងុយគេ និង ថ្នាំដែលត្រូវបានបង្កើតឡើងដើម្បីបំបាត់ការចាញ់កូនដែរ) ទំនងជាមានឥទ្ធិពលធ្វើឲ្យកូនកើតមិនគ្រប់ខែ និង ទារកកើតមកពិបាកដកដង្ហើម ពិបាកបៅ ទម្ងន់មិនគ្រប់ មានការបង្ករោគ ឬ មានបញ្ហាច្រើនទាក់ទងនឹងការធំធាត់គួរឲ្យកត់សម្គាល់ ។ ក្នុងការសិក្សានេះ អ្នកជំងឺចាញ់កូនខ្លាំងប្រមាណច្រើនជាង ៥០ ភាគរយ ដែលមានបញ្ហាខាងលើនេះ គឺបានប្រើថ្នាំប្រឆាំងអាឡែកហ្ស៊ីមួយចំនួនដែរ ។
ខណៈពេលដែលការសិក្សានេះបានត្រឹមតែអះអាងពីទំនាក់ទំនងរវាងផលរំខាននៃការសម្រាលកូនលើស្ត្រីដែលចាញ់កូន ទើបវាបានបង្កើតជាសំណួរសួរថា តើថ្នាំប្រឆាំងអាឡែហ្ស៊ីមានសុវត្ថិភាពទេ បើប្រើក្នុងពេលមានផ្ទៃពោះ ទាំងចាញ់កូន និង មិនចាញ់កូនឬអត់ ? តើវាមានតម្លៃទេដែលអាចបំបាត់បញ្ហាជំងឺផ្តាសាយរយៈពេលខ្លី ឬ បញ្ហាអាឡែកហ្ស៊ី តែធ្វើឲ្យកូនប្រឈមមុខ ? ការស្វែងយល់អំពីរឿងនេះដោយខ្លួនឯងកាន់តែច្រើន អាចធ្វើឲ្យឈឺក្បាលវិលមុខកាន់តែខ្លាំងដែរ ។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុនពេលអ្នកលេបថ្នាំគ្រប់ប្រភទ រួមទាំងថ្នាំគ្មានវេជ្ជបញ្ជា និង ថ្នាំបំប៉នដែរ ហើយកុំបាច់ព្យាយាមស្វែងយល់ពីវាក្នុងបណ្តាញអ៊ីនធើណេតអី ព្រោះវាអាចផ្តល់នូវព័ត៌មានមិនពិត ឬ មិនគ្រប់លក្ខណៈ ។ ត្រូវចងចាំថា សុខភាពកូនអ្នកគឺត្រូវការអ្នកយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងថែទាំងបន្ថែមជានិច្ច ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com