ហាលថ្ងៃពេលកំពុងពពោះ អាចផ្តល់ប្រយោជន៍ដល់កូនក្នុងផ្ទៃដ៏អស្ចារ្យ
តាមការសិក្សាស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ពន្លឺព្រះអាទិត្យអាចបន្ថយការកើតជំងឺហឺតលើកុមារបាន នៅពេលដែលម្តាយបានប៉ះពាល់នឹងពន្លឺនេះគ្រប់គ្រាន់តាំងពីពេលពពោះ។ ពន្លឺព្រះអាទិត្យអាចផ្តល់ជាប្រយោជន៍ដល់សុខភាពច្រើនណាស់។ ខណៈពេលដែលវាអាចមានហេតុផលខ្លះថា អាចបង្កជាជំងឺមហារីកស្បែក តែគ្រាន់តែប៉ះពាល់តិចតួចសោះមិនបង្កជាមហារីកដែរនោះទេ។ តាមពិតទៅ ជំងឺមហារីកស្បែកមិនមែនកើតឡើងដោយសារតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យធម្មតាៗនោះឡើយ។ មានអត្ថប្រយោជន៍ច្រើនណាស់ដែលព្រះអាទិត្យអាចផ្តល់ឲ្យបាន ហើយមួយក្នុងចំណោមនោះក៏អាចបន្ថយការកើតជំងឺហឺតលើកុមារដែរ។
អ្នកស្រាវជ្រាវមកពីសាកវិទ្យាល័យ Harvard University and University of Kansas, Massachusetts Institute of Technology បានរកឃើញថា ម្តាយដែលពពោះនៅត្រីមាសទីពីរ ហើយស្ថិតក្នុងកន្លែងដែលមានអាកាសធាតុក្តៅ ឃើញថា កូនដែលកើតមកមិនសូវមានជំងឺហឺតដូចក្មេងដែលកើតពីម្តាយដែលរស់នៅតំបន់ផ្សេងដែលមិនសូវប៉ះពាល់ពន្លឺព្រះអាទិត្យឡើយ។ ពួកគេក៏បានធ្វើសេចក្តីសន្និដ្ឋានថា បើសិនជាកន្លែងនោះមានពន្លឺព្រះអាទិត្យច្រើនហើយកើតឡើងនៅលើស្ត្រីក្នុងត្រីមាសទីពីរទៀត នោះវានឹងធ្វើឲ្យថយចុះច្រើនលើការកើតជំងឺហឺតលើទារក។
ហេតុអ្វីបានជានិយាយតែលើត្រីមាសទីពីរ?
ត្រីមាសទីពីរពីគិតចាប់ពីសប្តាហ៍ទី ១៤ ទៅ ១៦នៃការពពោះ។ វាគឺជាពេលវេលាមួយដែលទារកកំពុងតែលូតលាស់ក្រពេញញើស និង កូនកណ្តុរ ហើយលំពែង និង ថ្លើមក៏ចាប់ផ្តើមផលិតរសរបស់វាដែរ។ វាគឺជាពេលវេលាដែលភ្នាសសំណើម និង ប្រព័ន្ធភាពស៊ាំរបស់ទារកកំពុងតែលូតលាស់។ ជំងឺហឺតគឺជាជំងឺមួយដែលកើតឡើងទៅលើភ្នាសសំណើម។
វីតាមីន D
អ្នកស្រាវជ្រាវបានធានាថា អត្ថប្រយោជន៍នេះគឺដោយសារតែវីតាមីន D ដែលរាងកាយផលិតចេញក្រោយពីប៉ះពាល់ពន្លឺព្រះអាទិត្យរួច។ វាអាចអ៊ីចឹងដែរ ប៉ុន្តែឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យទៅលើរាងកាយគឺមានផលវិបាកច្រើនជាងការផលិតវីតាមីន D ទៅទៀត។
មានការសន្និដ្ឋានជាច្រើននិយាយថា ថ្នាំបំប៉នវីតាមីន D គឺជាដំណោះស្រាយសម្រាប់រឿងនេះ។ ប៉ុន្តែសំណួរសួរថា តើថ្នាំបំប៉នវីតាមីន D នឹងមានប្រយោជន៍ដូចគ្នានឹងពន្លឺព្រះអាទិត្យដែរទេ។ យ៉ាងណាមិញ ថ្នាំបំប៉នការមានផ្ទៃពោះដែលស្ត្រីមានផ្ទៃពោះញ៉ាំរាល់ដង គឺមានវីតាមីន D នេះដែរហើយ។ ជាធម្មតា វីតាមីន D គឺជាជីវជាតិដែលត្រូវទទួលបានពីររបបអាហារ ប៉ុន្តែថ្នាំបំប៉នពេលមានផ្ទៃពោះដែលមានវីតាមីន D ដែរនោះ ប្រហែលជាមិនធ្វើឲ្យស្ត្រីទទួលបានប្រយោជន៍ពេញលេញពីវាឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ 1mhealthtips