អាចទៅរួចទេ បើមានផ្ទៃពោះហើយ នៅតែរួមភេទទៀត ?
បើសិនជាការមានផ្ទៃពោះរបស់អ្នកមានការប្រឈមមុខតិច ដូច្នេះអ្នកប្រហែលមិនមានអ្វីត្រូវចៀសវាងការរួមភេទក្នុងពេលមានផ្ទៃពោះឡើយ ។ បើសិនជាអ្នកមានប្រវត្តិរលូតកូន ឬ សម្រាលកូនមិនគ្រប់ខែ អ្នកត្រូវតែសួរគ្រូពេទ្យសិនថាអ្នកអាចរួមភេទ ឬ អត់ ?
វាពិតជារឿងញឹកញាប់ណាស់ដែលទទួលបានអារម្មណ៍ដល់ចំណុចកំពូលក្នុងពេលរួមភេទ ហើយអាចធ្វើឲ្យមានការកន្ត្រាក់តិចតួចខ្លះនៅស្បូនដែរ ។ នៅពេលដែលក្បាលសុដន់ត្រូវបានអង្អែល ឬ ប្រដាប់ភេទត្រូវបានភ្ញោច វានឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលអ័រម៉ូននេះធ្វើឲ្យស្បូនកន្ត្រាក់ ហើយក្រៅពីនេះទឹកកាមរបស់ប្តីដែលមានសារធាតុគីមីជាច្រើនឈ្មោះ Prostaglandins នឹងជួយជំរុញដល់ការកន្ត្រាក់ស្បូនថែមទៀត ។ ការស៊ូកបញ្ចូលលិង្គក៏ភ្ញោចទៅមាត់ស្បូនដើម្បីបញ្ចេញ Prostaglandins ដែរ ។ ចាប់តាំងពីការកន្ត្រាក់ស្បូនបង្កឡើងដោយការឈានដល់ចំណុចកំពូល ការជួយខ្លួនឯងក៏អាចធ្វើឲ្យមានការកន្ត្រាក់ស្បូនខ្លះដែរ ។
*ត្រីមាសដំបូង
ការកន្ត្រាក់ស្បូនក្នុងពេលមានផ្ទៃពោះភ្លាមៗភាគច្រើនកើតចេញពីការប្រែប្រួលធម្មតាដែលកើតឡើងក្នុងរាងកាយក្នុងពេលធំធាត់របស់ទារក ។ នេះគឺជាអ្វីដែលកើតឡើងចំពោះអ្នក ។
*ត្រីមាសទីពីរ
ក្រោយពីរួមភេទរួច អ្នកប្រហែលជាធ្លាប់មានអាការស្បូនកន្ត្រាក់មិនទៀងទាត់ ឬ ហៅថាឈឺពោះសម្រាលលេងៗ ឬ Braxton Hicks ។ ភាគច្រើនវាគឺជារឿងធម្មតា និង កើតឡើងបណ្តោះអាសន្នទេ ដោយវាមិនអាចធ្វើឲ្យមានការឈឺចាប់ដល់កូនឡើយ ប៉ុន្តែបើសិនជាអ្នកមានការកន្ត្រាក់ស្បូនជារៀងរាល់ ១០ ទៅ ១២ នាទី ក្នុងរយៈពេល ១ ម៉ោង វាប្រហែលជាអាចនាំឲ្យសម្រាលកូនមិនគ្រប់ខែបាន ដូច្នេះចូរទាក់ទងទៅគ្រូពេទ្យភ្លាម ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com