វិធីសាស្រ្តល្អៗដើម្បីផ្តាច់ដោះកូន ដែលអ្នកម្តាយគ្រប់គួរយល់ដឹង !
ការផ្តាច់ដោះរបស់ទារកតូចៗ អាចជារឿងពិបាកក៏ថាបាន ស្រួលក៏ថាបាន ប៉ុន្តែមានករណីឪពុកម្តាយខ្លះនិយាយថា ការផ្តាច់ដោះកូនគឺជារឿងពិបាកច្រើនជាង ។ បើសិនជាអ្នកដឹងអំពីមធ្យោបាយមួយចំនួនក្នុងការផ្លាស់ប្តូររបៀបញ៉ាំអាហាររបស់កូន ពីបៅដោះមកញ៉ាំអាហារក្រៅបន្ថែមវិញនោះ វានឹងមិនមានផលវិបាកអ្វីច្រើនឡើយ ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីជួយកូនក្នុងការផ្តាច់ដោះបានបន្តិចម្តៗ ៖
• សម្រាប់ទារកអាយុតិចជាង ១២ ខែ ម្តាយគួរតែច្របាច់ទឹកដោះដាក់ក្នុងកំប៉ុងទឹកដោះគោ ហើយបំបៅកូន ។ សម្រាប់ទារកអាយុច្រើនជាង ១២ ខែ អាចបៅដោយការបឺតពីពែងសម្រាប់ទារកបាន ។
• ការផ្តាច់ដោះទារកអាចធ្វើឲ្យគេមានអារម្មណ៍ថារងា និង ខ្វះការយកចិត្តទុកដាក់ ។ ដូច្នេះចូរថ្នាក់ថ្នមគេឲ្យបានច្រើនដើម្បីគេមានអារម្មណ៍ថាមានផាសុកភាព ជាមួយនឹងការថ្នាក់ថ្នមយ៉ាងកកក្តៅពីម្តាយ ។
• បន្ថយពេលវេលាបំបៅដោះ ដោយជំនួសមកវិញនូវអាហារបន្ថែមក្រៅដែលកូនបានចាប់ផ្តើមញ៉ាំរួច ។ ចូរមើលថាតើកូនត្រៀមខ្លួនសម្រាប់ការញ៉ាំប៉ុន្មានដងក្នុងមួយថ្ងៃដោយមិនបៅដោះ អ្វីដែលសំខាន់អ្នកត្រូវប្រាកដថា កូនមិនមានបញ្ហាអាឡែហ្ស៊ីនឹងអាហារទាំងនោះទេ ។
• ព្យាយាមធ្វើឲ្យកូនគេងក្នុងពេលញ៉ាំអាហារពេលយប់ ។ រឿងនេះអាចនឹងត្រូវការខ្លាំងដោយសារតែកូនឃ្លានច្រើននៅពេលយប់ ឬ នៅពេលព្រលឹមស្រាងៗ ។ ដើម្បីចាប់ផ្តើមអ្នកអាចបន្ថយពេលបៅនៅពេលយប់ ដោយមួយថ្ងៃរំលងមួយថ្ងៃវិញ ។
• ម្តាយគួរតែមានភាពសកម្មកាន់តែច្រើនបន្តិច និង មិនត្រូវអង្គុយជិតកូនពេកទេ ដោយរឿងនេះនឹងធ្វើឲ្យកូនងាយនឹងវាមករក ហើយទារបៅដោះ ព្រមទាំងមិនចាប់អារម្មណ៍លើការលេងអ្វីៗនៅជុំវិញខ្លួនទេ ។
ក្រៅពីព្យាយាមផ្តាច់ដោះកូន អ្នកក៏ត្រូវមើលថែខ្លួនឯងក្នុងពេលនេះដែរ ជាពិសេសសុខភាពផ្លូវកាយ និង ចិត្ត ។ ទឹកដោះម្តាយអាចនឹងត្រូវការពេល ២ ទៅ ៤ សប្តាហ៍ទើបស្ងួតចេញពីដោះអស់ ។ ការផ្តាច់ដោះកូនគួរតែជាការសម្រេចចិត្តបែបធម្មជាតិដោយផ្អែកទៅលើចំណងទំនាក់ទំនងរវាងអ្នក និង កូន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ onlymyhealth
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com