Connect with us

ម៉ាក់​ម៉ាក់

អាថ៌កំបាំងទាំង ១០ កម្ចាត់អាការចាញ់កូនម្តងៗ ពិតជាសំខាន់សម្រាប់ស្ត្រីមានគភ៌

on

Advertisement

ការ​មាន​ផ្ទៃពោះ គឺជា​ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ការ​ចាញ់កូន​ច្រើនតែ​កើតឡើង​ជាមួយគ្នា​ដែរ​។ ការ​ចាញ់កូន​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ស្ត្រី​ខ្លះ​ត្រូវ​ជួប​បញ្ហា​នេះ​រាល់ថ្ងៃ ខ្លះទៀត​ជួបតែ​ពេល​ល្ងាច និង​ផ្សេងទៀត​មិនអាច​គេង​បានតែ​ម្តង​។ ការ​ចាញ់កូន អាច​កើតឡើង​នៅ​ដើម​សប្តាហ៍​ទី​៦​នៃ​ការ​មាន​ផ្ទៃពោះ ហើយក៏​ងាយ​នឹងមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​សប្តាហ៍​ទី ៨​និង​ទី​៩​ដែរ​។ យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​លែងមាន​បញ្ហា​ចាញ់កូន​នេះ​ទៀត​ក្រោយពី​គេ​ពរ​ពោះ​បាន ១២ ទៅ ១៤​សប្តាហ៍​រួច​។ ក្នុងពេលដែល​អ្នក​កំពុងតែ​ចាញ់កូន យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ទៅតាម​វិធី​ដូចខាងក្រោម​នេះ​ឲ្យ​បាន​ច្រើន​ផង បើសិនជា​អាចធ្វើ​បាន​៖

​ស្រង់ក្លិន​ធម្មជាតិ​ឲ្យ​បាន​ច្រើន​វិញ​
​ក្លិន​ផ្សែង​ឡាន​ម៉ូតូ រហូតដល់​ក្លិន​ទឹកអប់​អ្នកធ្វើការ​ជាមួយគ្នា សុទ្ធតែ​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​រើ​រហូតដល់​ចង់​ចង្អោ​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ទាំងអស់​។ ការ​ចាញ់កូន​ភាគច្រើន​មាន​ជាប់ទាក់ទង​នឹង​ក្លិន​។ អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​មាន​នាទី​លើ​ការ​ស្រង់ក្លិន ហើយ​បើសិនជា​អ័រម៉ូន​នេះ​ឡើង​ខ្ពស់ ជាពិសេស​ក្នុងពេល​មាន​ផ្ទៃពោះ ការ​ស្រង់ក្លិន​របស់​ច្រមុះ​អ្នកនឹង​ខ្លាំងក្លា​ដូច​រ៉ា​ដា​អ៊ីចឹង ដូច្នេះ​ក្លិន​អី​មិនល្អ​តិចតួច​គឺ​មិនអាច​គេចផុត​ពី​ច្រមុះ​អ្នក​ទេ ហើយក៏​ជា​របៀប​ដែល​ធ្វើ​ឲ្យ​អ្នក​ចង្អោ​បានដែរ​។ ដើម្បី​ស្រួល យក​ល្អ​គួរតែ​បើក​បង្អួច​នៅផ្ទះ​ដើម្បី​ទទួលយក​ក្លិន​បរិសុទ្ធ ឬ​ព្យាយាម​ទៅតាម​ទីជនបទ​ដែលមាន​ខ្យល់អាកាស​ស្រស់ស្រាយ​វិញ​។

​និយាយប្រាប់​គេ​ឲ្យ​ដឹង​
​ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​អតិ​ភាព ហើយ​អ្នក​ក៏​ត្រូវតែ​យល់ថា បើ​មាន​បញ្ហា​អ្វី​កើតឡើង​អ្នក​ត្រូវតែ​ប្រាប់​គេ​ឲ្យ​ដឹងផង​ជាពិសេស​អារម្មណ៍​របស់​អ្នក​ចំពោះ​មនុស្ស​ជុំវិញខ្លួន ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ចាញ់កូន​របស់​អ្នក​បាន​។ ធម្មតា អ្នកធ្វើការ​ជាមួយគ្នា​ទំនងជា​មិនបាន​ដឹងថា​ក្លិន​ទឹកអប់ ឬ​សាប៊ូ​គេ​ប្រើ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​ចង្អោ​ទេ ឬ​ការ​ថើប​របស់​ប្តី​អ្នក​ក៏​អាចធ្វើ​ឲ្យ​ចង្អោ​ដែរ ដោយសារតែ​គេ​ទើបតែ​ញ៉ាំ​អាហារ​មាន​ក្លិន​មាត់​ខ្លាំង និង​មិនបាន​ដុសធ្មេញ​។ ដូច្នេះ​ចូរ​ប្រាប់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ​ទៅ នោះ​អ្នក​នឹងមាន​អារម្មណ៍ល្អ​តាម​ហ្នឹង​ដែរ​។

​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​
​អ្នកជំនាញ​និយាយថា កាលណា​រាងកាយ​ខ្វះ​ជាតិ​ទឹក​កាន់តែច្រើន អ្នកនឹង​ចង្អោ​កាន់តែខ្លាំង​ថែមទៀត​។ ដូច្នេះ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​។ ដើម្បី​ស្រួល គួរតែ​ជ្រើស​រើសយក​ការ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើនជាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​។

​ជ្រើសរើស​អាហារ​ណា​ដែល​អ្នក​អាច​ញ៉ាំ​បាន​
​ទោះបី​ជាការ​ញ៉ាំ​អាហារ​គឺជា​រឿង​ចុងក្រោយ​ដែល​អ្នក​ចង់​ធ្វើ​ក៏ដោយ ក៏​អ្នក​ត្រូវតែរ​កអី​ញ៉ាំ​ដើម្បី​បំពេញ​ក្រពះ​ដែរ​។ ថ្វីបើ​វា​មិនមាន​ក្បួន​ណាមួយ​ពិតប្រាកដ​ចំពោះ​ការ​ញ៉ាំ​អាហារ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុងតែ​ចាញ់កូន​ក៏ដោយ តែ​ស្ត្រី​ភាគច្រើន​អាច​ស្វែងយល់​ដោយ​ខ្លួនឯងបាន ថា​អាហារ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​ញ៉ាំ ហើយ​ញ៉ាំ​បាន​ឆ្ងាញ់​ដោយ​ខ្លួនឯង បន្ទាប់មក​កត់ចំណាំ​ទុក​សម្រាប់​ការ​ញ៉ាំ​នៅ​ថ្ងៃក្រោយ​ទៀត​។

​ញ៉ាំ​តិចៗ តែ​ច្រើនដង​
​នៅពេល​និយាយ​ដល់​ការ​ញ៉ាំ​វិញ ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​ចង់​ញ៉ាំ​អ្វីដែល​ខ្លួនឯង​ចង់​ញ៉ាំ​។ ប៉ុន្តែ​ការដែល​ញ៉ាំ​ច្រើន​រហូតដល់​ជ្រុល​ពេក អាចធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ធ្វើការ ហើយក៏​បង្ក​ជាការ​ចង្អោ ឬ​ចាញ់កូន​បាន​ច្រើន​ដែរ​។ ដើម្បី​ជួយ​សម្រួល​ដល់​ក្រពះ​បែបនេះ យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង ដោយ​ធ្វើយ៉ាងណា​ឲ្យ​មាន​អាហារ​ក្នុង​ពោះ​ទាំង​ថ្ងៃ និង​ទាំងយប់ ទើប​អាច​ការពារ​ការ​ចាញ់កូន​បាន​។​

​ប្រើ​ខ្ញី​
​ខ្ញី​ត្រូវបាន​គេ​ស្គាល់​ជា​យូរ​មកហើយ​ក្នុងការ​សម្រួល​ដល់​បញ្ហា​ក្រពះ ហើយ​ការសិក្សា​ក៏បាន​បង្ហាញថា វា​ជួយ​សម្រួល​ដល់​ការ​ចង្អោ​ដោយសារ​ចាញ់កូន​ដែរ​។ យក​ល្អ​គួរតែ​ដាក់​ចំណិត​ខ្ញី​មួយ​ដុំ​ទៅក្នុង​ទឹក​ក្តៅ​មួយ​ពែង​ដើម្បី​ធ្វើជា​តែ​ផឹក​ទៅ​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ​បន្ថែមទៀត​បើសិនជា​ចង់បាន​រស់ជាតិ​ផ្អែម​។

​ផ្លាស់ប្តូរ​អ្វីៗ​ក្នុង​កុំព្យូទ័រ​
​សម្រាប់​ស្ត្រី​ដែល​ធ្វើការ​ជាមួយ​កុំព្យូទ័រ​ច្រើន អ្នក​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ការផ្លាស់ប្តូរ​រឿង​ខ្លះៗ​ក្នុង​កុំព្យូទ័រ​អ្នក​ក៏​អាច​សម្រួល​ដល់​ការ​ចាញ់កូន​បានដែរ​។ អ្នក​អាច​សម្រួល​ដល់​ពន្លឺ​នៅលើ​កញ្ចក់​កុំព្យូទ័រ​ដើម្បី​កុំ​ឲ្យ​ភ្នែក​ប្រឹង​ខ្លាំងពេក​។ ធ្វើ​អក្សរ​ឲ្យ​ដឹ​ត​ជាង​មុន និង​ធំ​ជាង​មុន​។ តែបើ​អាច គួរតែ​សម្រាក​ពី​ការ​អង្គុយ​មុខ​កុំព្យូទ័រ​ឲ្យ​បាន​ច្រើន​ផង ហើយ​បិទ​ភ្នែក​សម្រាក នោះ​អ្វីៗ​នឹង​ស្រួលបួល​ទៅតាម​គ្នា​ហើយ​។

​បន្លប់​ខ្លួនឯង​
​ការ​ចង្អោ​មិនមែន​ងាយ​នឹង​បន្លប់​ឡើយ តែ​ការរក​អ្វីមួយ​ដើម្បី​បន្លប់​វា​បាន វា​នឹងធ្វើ​ឲ្យ​អ្នក​ភ្លេច​ពី​វា​ហើយ​។ អ្នក​អាច​ប្រើ​វិធី​អាន​សៀវភៅ ឬ​ដើរ​រយៈពេល​ខ្លី​ខ្លះ​ក៏បាន​ដែរ​។ ស្ត្រី​ខ្លះ អាច​បំបាត់​ការ​ចង្អោ​តាមរយៈ​ការហាត់​ប្រាណ​តិចតួច ប៉ុន្តែ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា អ្នកធ្វើ​បាន​ឬ​អត់​។

​ប្រើ​ថ្នាំលេប​
​បើសិនជា​អ្នក​បាន​សាកល្បង​អស់ហើយ តែ​មិនមាន​ប្រយោជន៍​ទេ យក​ល្អ​គួរតែ​ដល់ពេល​ដែល​ត្រូវ​ជួប​ពេទ្យ​ដើម្បី​កំណត់ថា អ្នកត្រូវការ​ធ្វើ​អ្វី​បន្ថែមទៀត​ឬ​អត់​។ ពេលនោះ​គ្រូពេទ្យ​អាច​ចេញ​ជា​ថ្នាំ​ផ្សំគ្នា​រវាង វីតាមីន B6 និង​ថ្នាំ​ជំនួយ​ដល់​ការ​គេង ព្រោះ​វា​ត្រូវបាន​គេ​រកឃើញថា ជួយ​បំបាត់​ការ​ចង្អោ​បាន​ខ្លះ​ដែរ​។ បើសិនជា​ថ្នាំ​ទាំងនេះ​មិនមាន​ប្រសិទ្ធភាព​ទៀត ការ​ផ្សំ​ចូលគ្នា​នៃ​ថ្នាំខ្លាំង​ជាង​នេះ​ដូចជា ថ្នាំ​ទប់​ការ​ច្រាល​អាស៊ីត​ក្រពះ និង​ថ្នាំ​សម្រួល​ពោះវៀន ក៏​ប្រហែល​ជាមាន​ប្រយោជន៍​ដែរ​។

​គេង​
​ពេលខ្លះ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​គឺ​សាមញ្ញ​បំផុត​។ ចូរ​សាកល្បង​គេង​មួយស្របក ដោយ​ការដកដង្ហើម​ជ្រៅៗ នោះ​អ្វីៗ​អាច​នឹង​ធូរស្រាល​ខ្លះ​។ គ្រូពេទ្យ​ភាគច្រើន​និយាយថា ការ​គេង​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចៀស​ផុតពី​ការ​ចាញ់កូន ហើយ​រាងកាយ​ក៏ត្រូវ​ការ​វា​ដែរ​។ បើសិនជា​អ្នក​ធ្លាប់មាន​កូនតូច​មួយ​ឬ​ពីរ​នាក់ ការដែល​យក​គេ​ទៅ​ផ្ញើរ​ឪពុកម្តាយ​មើល​សិន ក៏​អាច​ជួ​ួ​យ​សម្រួល​ដល់​អាកា​រៈ​អ្នក​បានដែរ​។ ដើម្បី​សម្រួល​ដល់​ការ​គេង ចូរ​គេង​នៅ​ក​ន្លែ​ងងឹត និង​ស្ងាត់​ល្អ​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក