ធ្វើដំណើរខណៈមានផ្ទៃពោះ តើមានអ្វីខ្លះដែលអ្នកគួរបារម្ភ?
តើអ្នកមានរៀបគម្រោងសម្រាប់ការធ្វើដំណើរកំសាន្តខណៈពេលដែលមានផ្ទៃពោះទេ? បើសិនជាអ៊ីចឹងមែន ខ្ញុំសូមណែនាំនូវរឿងខ្លះៗអំពីការធ្វើដំណើរក្នុងពេលមានផ្ទៃពោះដូចខាងក្រោមនេះ៖
ភាពភ័យខ្លាចលើការធ្វើដំណើរតាមផ្លូវអាកាស
បើសិនជាអ្នកមិនមានផលវិបាកដូចជា សុកបាំងមាត់ស្បូន ឬប្រវត្តិនៃការសម្រាលកូនមិនគ្រប់ខែទេ ការធ្វើដំណើរតាមយន្តហោះក្នុងពេលមានផ្ទៃពោះ គឺជារឿងមានសុវត្ថិភាពបំផុត។ សម្រាប់ការធ្វើដំណើរក្នុងត្រីមាសដំបូងគឺមិនអីទេ តែវាជាពេលវេលាដែលបារម្ភច្រើនចំពោះសុខភាពកូន ហើយការចាញ់កូន និងអស់កម្លាំងអាចធ្វើឲ្យអ្នកមិនសប្បាយចិត្តដែរ។ វាពិតជាមិនអីឡើយក្នុងការធ្វើដំណើរតាមយន្តហោះក្រោយពីមានផ្ទៃពោះបាន ៣០សប្តាហ៍ (មិនមានកូនភ្លោះ) តែអ្នកគួរតែកុំធ្វើដំណើរអីបើសិនជាកូនអាយុបាន ៣៦សប្តាហ៍ហើយ។
នៅពេលអ្នកហោះហើរ មានរឿងច្រើនដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការឈឺចាប់នានាក្នុងពេលមានផ្ទៃពោះ។ យកល្អគួរតែញ៉ាំទឹកឲ្យច្រើន និងធ្វើចលនាជាប់ក្នុងពេលហោះហើយ។ ចូរពុតពែនខ្លួនជាមួយការដើរចុះឡើងជារៀងរាល់ម៉ោង និងហាត់ប្រាណខ្លះៗពេលកំពុងតែអង្គុយ។ វិធីដ៏សាមញ្ញមួយគឺ ធ្វើចលនាលើកន្លែងណាដែលមានសន្លាក់។ ចូរកំណត់ធ្វើឲ្យបាន ១០ដង ចំនួនបីសារ ក្នុងរយៈពេលមួយម៉ោង។
ការធ្វើដំណើរតាមផ្លូវគោក
គ្រូពេទ្យភាគច្រើនណែនាំឲ្យកាត់បន្ថយការបើកបរមកត្រឹមតែ ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីរក្សាលំហូរឈាមធម្មតា។ បើសិនជាអ្នកអាចចៀវាងវាបាន ចូរកុំជិះឡានតែឯងឲ្យសោះ។ ចូរដាក់អាហារសម្រន់ និងទឹកគ្រប់គ្រាន់សម្រាប់ទទួលទានផង។ យកល្អគួរតែមានការសម្រាកជាទៀងទាត់ផងគ្រប់ពេលធ្វើដំណើរ ដើម្បីអាចមានឱកាសចូលបន្ទប់ទឹក។ ចូរស្វែងរកឲ្យហើយថា មានមន្ទីរពេទ្យណានៅជិតបំផុត ជាពិសេសពេលធ្វើដំណើរទៅទីជនបទ។ ចូរចាំថា ត្រូវពាក់ខ្សែក្រវ៉ាត់ជាប់រហូត។
ការធ្វើដំណើរដើម្បីធ្វើការ
បើសិនជាការងាររបស់អ្នកតម្រូវឲ្យធ្វើដំណើរច្រើន អ្នកប្រហែលជាត្រូវនិយាយជាមួយមេអំពីការកាត់បន្ថយហើយក្នុងពេលខ្លួនឯងមានផ្ទៃពោះ។ ប៉ុន្តែចូរប្រាកដថា អ្នកបានសម្រាកច្រើនបំផុតកាលណាអ្នកមិនមានផលវិបាកអ្វីច្រើនដូចជា លើសសម្ពាធឈាម ឬធ្លាក់ឈាម ហើយការធ្វើដំណើរញឹកញាប់មុនខែទី៩ នឹងមិនបង្កគ្រោះថ្នាក់អ្វីដល់កូនក្នុងផ្ទៃឡើយ។ បើសិនជាអ្នកនៅតែមិនមានផាសុកភាពជាមួយនឹងការធ្វើដំណើរទៀត ចូរទាក់ទងទៅគ្រូពេទ្យ ឬពេទ្យឆ្មបបន្ថែម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents