ធ្លាប់ឆ្ងល់ទេថា «ភាពឆ្លាតវៃ» របស់កូន គឺទទួលឥទ្ធិពលពីអ្នកណា?
វាគឺជាប្រធាទដែលមានការតស៊ូមតិដ៏ក្តៅមួយសម្រាប់គ្រួសារជាច្រើន ដែលនិយាយថា តើនរណាជាអ្នកផ្តល់ភាពឆ្លាតវៃដល់កូនរបស់ពួកគេ? ម្តាយ និងឪពុកចូលចិត្តការកំប្លែងដែលថា លក្ខណៈវិជ្ជមានចំពោះកូនរបស់ពួកកើតចេញពីពួកគេ ហើយលក្ខណៈវិជ្ជមានទាំងនោះមានដូចជា ភាពឆ្លាត រូបរាងល្អ ជំនាញនៃការលេងកីឡា ឬសមត្ថភាពលេងតន្ត្រីជាដើម។ ប៉ុន្តែមានហេតុផលបែបវិទ្យាសាស្ត្រពិតប្រាកដមួយបានបង្ហាញថា ក្មេងគឺទទួលបានភាពឆ្លាតវៃចេញពីម្តាយរបស់ពួកគេទេ ហើយក៏មិនមែនឪពុកគេដែរ។
ការសិក្សាជាច្រើនបានបង្ហាញថា ក្រូម៉ូសូម X មានការទទួលខុសត្រូវលើការដឹកនាំភាពឆ្លាតវៃ។ ស្ត្រីគឺមានក្រូម៉ូសូម XX ចំនួនពីរ ហើយបុរសមានតែមួយទេ គឺ XY ដូច្នេះ ស្ត្រីទំនងជាអាចផ្តល់ភាពឆ្លាតវៃដល់កូនរបស់ខ្លួនរហូតពីរដងឯណោះបើប្រៀបធៀបជាមួយឪពុកគេ។ ដូច្នេះ បើសិនជាអ្នកកំពុងតែរកមើលមធ្យោបាយដើម្បីដោះស្រាយការឈ្លោះគ្នាថា កូនឆ្លាតដោយសារនរណានោះ ចម្លើយគឺម្តាយរបស់គេឯង។
មានការសិក្សាជាច្រើនបានអះអាងទៅលើទ្រឹស្តីនេះរយៈពេលច្រើនឆ្នាំហើយ។ ការសិក្សាមួយនៅឯ Medical Research Council Social and Publich Health Science Unit ក្នុងតំបន់ Glasgow បានរកឃើញថា IQ របស់ក្មេងមាននិន្នាការស្រដៀងគ្នឹងនឹងម្តាយរបស់គេ។ អ្នកស្រាវជ្រាវបានធ្វើការសម្ភាសន៍ទៅលើក្មេងៗជារៀងរាល់ឆ្នាំចាប់ពី អាយុ ១៤ ទៅ ២២ឆ្នាំ ដើម្បីបញ្ចូលកត្តាជាច្រើនបន្ថែមទៀតដូចជា ការអប់រំ និង ស្ថានភាពសង្គមសេដ្ឋកិច្ចដែរ។ ពួកគេបានរកឃើញថា ការទាយទុកមុនដ៏ល្អបំផុតនៃភាពឆ្លាតវៃគឺជាម្តាយរបស់ពួកគេ ហើយ IQ របស់មនុស្សវ័យក្មេងគឺមានភាពខុសគ្នាតែ ១៥ ពិន្ទុអីប៉ុណ្ណោះទេ។
ប៉ុន្តែមិនមែនអ្នកវិទ្យាសាស្ត្រទាំងអស់សុទ្ធតែយល់ស្របទៅលើគោលការណ៍នៃលក្ខណៈមូលដ្ឋាន ក្រូម៉ូសូម X នេះឡើយ។
អ្នកស្រាវជ្រាវផ្សេងៗទៀតបានសង្ខេបថា ហ្សែនមិនមែនគ្រាន់តែជាកត្តាតែមួយគត់ក្នុងការកំណត់ភាពឆ្លាតវៃរបស់កុមារនោះទេ។ យោងទៅតាម Psychology Spot បានឲ្យដឹងថា ៣០ ទៅ៤០ភាគរយនៃភាពឆ្លាតវៃគឺបានមកពីដំណរពូជ ហើយអ្វីដែលនៅសល់គឺបានមកពីមជ្ឍដ្ឋានជុំវិញខ្លួនយើងទេ។
ដូច្នេះម្តាយ និងឪពុកអាចដើរតួនាទីដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ភាពឆ្លាតវៃ និង អារម្មណ៍ររបស់កូនបានតាមរយៈការសាងនូវទំនុកចិត្ត លេងជាមួយគេ និងបង្រៀនគេអំពីជំនាញថ្មីៗ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ mirror )