Connect with us

ម៉ាក់​ម៉ាក់

ហេតុផលមួយចំនួនទៀតដែលកូនតូចយំ មិនមែនមកពីបញ្ហាឈឺតែមួយមុខ !

on

Advertisement

មាន​មនុស្ស​ជាច្រើន​បានដឹង​រួចទៅហើយ​ថា ទារក​មិនចេះ​និយាយ​អ្វី​ក្រៅពី​យំ​ទេ ហើយ​ការ​យំ​ក៏​អាចជា​វិធី​ដែល​គេ​ចង់​បញ្ជាក់ថា ជាការ​ឃ្លាន ឈឺ ខ្លាច ត្រូវការ​គេង និង​អ្វី​ច្រើន​ទៀត​ដែរ​ ។ ដូច្នេះ​តើ​អ្នកធ្វើ​ម៉េច​ទើប​ដឹង​ច្បាស់​ថា ទារក​យំ​នេះ​កំពុងតែ​ប្រាប់​អ្វី​ដល់​អ្នក​ ​? ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល​ញឹកញាប់​បំផុត​ដែល​ធ្វើ​ឲ្យ​ទារក​យំ​ ៖

​ឃ្លាន​
​វា​ប្រហែលជា​រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​គិត​ហើយ​ពេលដែល​ទារក​យំ​ម្តងៗ ​។ អាកា​រយំ​ដែលថា​ជាការ​ឃ្លាន​នោះ អាច​មើល​ដឹង​តាមរយៈការ​លិ​ឍបបូរមាត់ ងាក់ក្បាល​រក​អ្វីដែល​ប៉ះ​មាត់ និង ​ចេះតែ​ដាក់​ម្រាមដៃ​ចូល​មាត់ ​។

​ឈឺពោះ និង​ ផោម​ច្រើន​
​ការ​ដែលមាន​បញ្ហា​នៅ​ក្រពះ​ច្រើនតែ​ជាប់ទាក់ទង​នឹង​ការ​ផោម​ច្រើន ឬ ​យំ​ច្រើន​តែម្តង ​។ ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​ឈ្មោះថា Colic វា​ជាការ​យំ​ច្រើន​ជាប់​យ៉ាងហោចណាស់ ៣ ​ម៉ោង​ក្នុង​មួយថ្ងៃ និង​ រយៈពេល ​៣ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដែល​យ៉ាងហោចណាស់ ៣ សប្តាហ៍​ជាប់​គ្នា ​។ បើសិនជា​កូន​អ្នក​យំ​ភ្លាមៗ​ក្រោយពី​បៅ​រួច គេ​អាច​នឹង​ឈឺពោះ​ហើយ​ ។ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​សិន​មុននឹង​ព្យាយាម​ឲ្យ​ថ្នាំ​គ្រប់​ប្រភេទ​ដល់​គេ​ប្រើ​ ។ ករណី​គេ​ផោម​ច្រើនហើយ​យំ​ទៀត យក​ល្អ​គួរតែ​ឲ្យ​គេ​គេង​ផ្ងា​លើ​គ្រែ ហើយ​ព្យាយាម​ឈ្លី​ជង្គង់​គេ​ឡើង​ទៅលើ ព្រោះ​វា​អាចជួយ​សម្រួលការ​ផោម​របស់គេ​បានដែរ​ ។ បើសិនជា​កូន​យំ​ជាប់​ពេញ​មួយថ្ងៃ វា​អាច​ជាការ​ទល់លាមក​ហើយ​ ។

​ត្រូវការ​ភើ​
​បើសិនជា​កូន​យំ​ក្រោយពី​បៅ​ឆ្អែត ការ​ភើ​ប្រហែលជា​ជួយ​ដល់​គេ​បាន​ ។ វា​អាច​ដោយសារតែ​ក្មេង​លេប​ខ្យល់​ច្រើន​នៅពេល​គេ​បៅដោះ ឬ ​កំប៉ុង​ទឹកដោះគោ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មិន​ស្រួល​ក្នុង​ពោះ និង​ ត្រូវ​បញ្ចេញ​ខ្យល់​នោះមក​ក្រៅ​តាមរយៈ​ការ​ភើវិញ​ ។ ករណី​ដែល​គេ​ពិបាក​ភើ អ្នក​អាចជួយ​គេ​បាន​តាមរយៈ​ការ​ត្រដុស​ខ្នង​គេ​តិចៗ​ដោយ​ប្រើ​បាតដៃ​។

 

ខោ​ទឹកនោម​ស្ងួត​
​ក្មេង​ខ្លះ​ចង់​ឲ្យ​អ្នកដឹង​ភ្លាម​នៅពេល​គេ​ត្រូវការ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ តែក្មេង​ផ្សេងទៀត​អាច​ស៊ាំ​នឹង​ការ​ស្ងួត​របស់​ខោ​ទឹកនោម​ដែរ​ ។ ដូច្នេះ​មិន​ខ្វល់​ថា​គេ​ត្រូវ​ការដូរ​ខោ​ទឹកនោម​ឬ​អត់​ទេ យក​ល្អ​គួរតែ​ពិនិត្យ​ផង​គ្រប់​ពេលដែល​គេ​យំ ​។

​ត្រូវការ​គេង​
​រឿងនេះ​មិន​ខុសគ្នា​ពី​ក្មេង​ដែល​អស់កម្លាំង និង​ ចង់​គេង​ឡើយ គឺ​គេ​អាច​គេង​គ្រប់កន្លែង និង ​គ្រប់ពេល​ ប៉ុន្តែ​អ្វីដែល​ពិបាក​គឺ​អ្នក​មិនអាច​ដឹងថា​ពេលណា​គេ​ត្រូវការ​គេង​ឡើយ​ ។ បើសិនជា​ក្មេង​យំចំពេល​ដែល​លេង​ច្រើនពេក មានន័យថា គេ​អស់កម្លាំង ហើយក៏​ត្រូវការ​គេង​ដែ​រ ។

​ចង់​ឲ្យ​គេ​ព ឬ ​បី​
​ក្មេង​តែងតែ​ត្រូវការ​ថ្នាក់ថ្នម​ច្រើន ​។ ពួកគេ​ក៏​ចង់​មើលមុខ​ឪពុកម្តាយ សំឡេង​របស់​ពួកគេ ​ស្តាប់​ចង្វាក់បេះដូង​ពួកគេ និង ​ស្រង់ក្លិន​ពិសេស​ថែមទៀត​ ។ ដូច្នេះ​ការ​យំ​របស់គេ​អាចជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​អ្នក​នៅ​ជិត​ខ្លួន​មក​បីត្រកង​គេ​ ។

​ក្តៅ​ពេក ឬ ​ត្រជាក់​ពេក​
​បើសិនជា​កូនអ្នកមាន​អារម្មណ៍​ញ័រ​ខ្លួន​ពេល​ដោះ​សម្លៀកបំពាក់​គេ​ដើម្បី​ដូរ​ខោ​ទឹកនោម ឬ​ លាង​គូថ​ដោយ​ប្រើ​កន្សែង​ត្រជាក់ គេ​ប្រហែលជា​បង្ហាញ​ឲ្យ​ដឹង​តាមរយៈ​ការ​យំ​ដែរ​ ។ ទារក​ទើបនឹង​កើត​ចូលចិត្ត​ឲ្យ​គេ​ឱប​ដើម្បី​រក្សា​ភាពកក់ក្តៅ តែ​មិនមែន​ក្តៅ​ពេក​ទេ​ ។ ដូច្នេះ​បើសិនជា​គេ​យល់ថា​ក្តៅ​ពេក​គឺ​យំ​ដូចគ្នា ​។

​ឈឺ​ខ្លាំង និង ​ពិបាក​សម្គាល់​
​ទារក​អាច​ពិបាក​ដោយសារ​តែមាន​អ្វីមួយ​ធុញ ឬ ​ចង​សក់​គេ​តឹងៗ ឬ​មាន​អ្វីមួយ​ជាប់ដៃ ឬ ​ជើង​គេ​ ។ កាលដែល​គេ​ទ្រាំ​មិនបាន​រយៈពេល​យូរ នោះ​ការ​យំ​នឹង​កើតឡើង​ដើម្បី​ឲ្យ​អ្នក​នៅ​ជិត​ខ្លួន​ជួយ​គេ ​។ ពេលខ្លះក្មេង​យំ​ដោយសារតែ​អា​ឡែ​កហ្ស៊ី​នឹង​សម្លៀកបំពាក់​ដែល​គេ​ស្លៀក​ផង​ ។

​ឈឺធ្មេញ​
​ការដែល​ធ្មេញ​ដុះ អាចជា​ការឈឺចាប់​ដែរ ដោយសារតែ​វា​ធ្វើ​ឲ្យ​តឹង​ដល់​អញ្ចាញធ្មេញ​ ។ ក្មេង​ខ្លះ​ក៏​អាច​ឈឺចាប់​ខ្លាំង តែ​រឿងនេះ​សុទ្ធតែ​គ្រប់គ្រាន់​ធ្វើ​ឲ្យ​គេ​ឈឺ​យំ​ដល់​ហូរ​ទឹកភ្នែក​បាន​ទាំងអស់​ ។ បើសិនជា​អ្នក​មិន​ច្បាស់​ថា គេ​យំ​ដោយសារ​ឈឺធ្មេញ​ឬ​អត់​នោះ អ្នក​អាចដាក់​ម្រាមដៃ​ស្ទាប់​ធ្មេញ​គេ​បាន​ថា តើ​មាន​ប៉ោង​ដែរ​ឬ​អត់​ ។ រឿងនេះ​អាច​កើតឡើង​នៅពេល​គេ​អាយុ​ពី ៤ ទៅ ៧ ​ខែ ឬ​ អាច​លឿន​ជាងនេះទៀត​ក៏មានដែរ​ ។

មាន​អារម្មណ៍មិនល្អ​
​បើសិនជា​អ្នក​បានធ្វើ​រឿង​ទាំងអស់​ដូចខាងលើ ហើយ​គេ​នៅតែ​យំ​ទៀត នោះ​អាច​និយាយបានថា កា​រយំ​នេះ​ទាក់ទង​នឹងមាន​អ្វីមួយ​ខុស​ប្រក្រតី​ចំពោះ​សុខភាព​គេ​ហើយ ដូចជា ក្តៅខ្លួន ឬ​ មាន​សញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​ខ្លួន​ហើយ​ ។ កា​រយំ​ដោយសារ​តែមាន​ជំងឺ​គឺ​ពិបាក​វាយតម្លៃ​ណាស់ តែ​បើសិនជា​កូន​យំ​ទៅ​មាន​សំឡេង​ខុសធម្មតា ចូរ​កុំ​គិត​យូរ​អី នាំទៅ​ជួប​ពេទ្យ​ទៅ ​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
( ប្រភព ៖ babycenter )​

ឧបត្ថម្ភដោយ ៖ UniDry

www.winsuncambodia.com

អត្ថបទពេញនិយម

លែងលះ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ស្អាត​ ​សុវណ្ណ​ ​រ៉ា​ផា​ ​ថ្ងៃនេះ​​
នាង ប្រាក់​សុគន្ធ រក​ទ្រនំបាន ​ក្រោយ​ដើរ​វិល​វល់​អស់​ជាច្រើន​ឆ្នាំ !
អាសូរណាស់ ! ស្រ្តីម្នាក់ដើរៗស្រាប់តែកើតកូនកណ្តាលថ្នល់ គ្មានអ្នកជួយមានតែអ្នកទាញទូរស័ព្ទថត ព្រោះយល់បែបនេះ !
ជនល្មើសម្នាក់ ត្រូវកាត់ទោសប្រហារជិវិត ពីបទប្លន់រំលោភ និង សម្លាប់នារីអ្នកដំណើរដ៏ស្រស់ស្អាតម្នាក់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន34 mins ago

តើ​អ្នក​បាន​ត្រៀមខ្លួន​ហើយ ​ឬ​នៅ​សម្រាប់​ការបង្ហាញ​ខ្លួន​របស់ Galaxy S10 នៅ​យប់​នេះ​ ? (វីដេអូ)

​ភ្នំពេញ​៖ ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុងធ្វើការ​រាប់​ថយក្រោយ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ។ ​គួរបញ្ជាក់​ផងដែរ​ថា​កាលពីពេល​ថ្មីៗ​នេះ​វីដេអូ Teaser ថ្មី​មួយ​នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែល​ទើប​បង្ហោះ​ចេញ​ជាមួយនឹង​លេខ ១០ ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នារាត្រី​នេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ​អ្នកឈ្នះ​ទាំងបី​រូប​ ពី​ការចាប់​រង្វាន់​លើកទីមួយនៃ​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei ! (វីដេអូ)

ភ្នំពេញ ថ្ងៃទី ១៨ កុ​ម្ភៈ ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និង ​កម្មវិធី​ចាប់​រង្វាន់​លើកទីមួយ...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ ! ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាតនឹងក្លាយជារបស់លោកអ្នកភ្លាមៗ ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយ OPPO

ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុននឹងរៀបចំកម្មវិធីតាំងបង្ហាញផលិតផលទូរស័ព្ទ ម៉ូឌែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ទូរស័ព្ទ ម៉ូឌែល R17 Pro ថ្មីសន្លាង និង ស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ ៦៩៩ ដុល្លារអាមេរិក...

អត្ថបទក្រុមហ៊ុន4 days ago

អគារតាំង​បង្ហាញរថយន្ត SsangYong​ ​ដែលស្ថិតនៅ​ទីតាំង​ប្រកបដោយ​សក្តានុពល​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​ បានបើក​ដំណើរការហើយ !

​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន SsangYong Cambodia និង​ ការទទួលយក​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ទំនើប​នេះ​របស់​ប្រជាជន​កម្ពុជា​បានធ្វើឱ្យ SsangYong សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​តម្រូវការ​លើសពី​ការរំពឹងទុក​ ។​ នៅក្នុង​ឆ្នាំនេះ SsangYong បាន​បើក​កន្លែង​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់ខ្លួន​នៅ​ទីតាំង​ដែល​ងាយស្រួល​រកឃើញ​បំផុត​នៅ​រាជធានី​ភ្នំពេញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ ​២០១៩ ​។ អគារ​តាំង​បង្ហាញ​រថយន្ត...

អត្ថបទក្រុមហ៊ុន5 days ago

ដោយសារតែចំណុចពិសេសៗទាំងអស់នេះ ទើបធ្វើឱ្យទូទឹកកក Samsung Twin Cooling Plus ក្លាយជាជម្រើសទី ១ សម្រាប់លោកអ្នក !

ភ្នំពេញ​៖ តើ​លោកអ្នក​កំពុង​ធុញទ្រាន់​ជាមួយនឹង​ក្លិនឆ្អាប ឬ​ក្លិន​មិនល្អ​នៅក្នុង​ទូ​ទឹក​ករ​បស់​អ្នក​មែន​ទេ​ ? ឈប់​បារម្ភ​ទៀត​ទៅ ​! ជាមួយ​ទូទឹកកក ​សាម​សុង ​ទា្វរ​ពីរ ម៉ូ​ដែល Twin Cooling Plus ដែលមាន​ភាពបត់បែន និង ​ភាពងាយស្រួល​បំផុត​ ។ ខាងក្រោម​នេះ​គឺជា​ហេតុផល និង ​ចំណុច​ពិសេស​ដែល​អាចធ្វើឱ្យ​អតិថិជន​ទាំងអស់​មិនអាច​ដកចិត្ត​ចេញពី​ទូទឹកកក​ស៊េរី​ថ្មី​មួយ​នេះ​បាន​...

តោះមើល3 months ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។«​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​» ស្ដេច​ហ្គេម...

តោះមើល4 months ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ សុទ្ធារ៉ា...

តោះមើល4 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា តាមរយៈ​យុទ្ធនាការ​ពិនិត្យ...

Loading…