Connect with us

ម៉ាក់​ម៉ាក់

សម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះ មិនមែនជារឿងល្អទេ ចឹងគួរធ្វើម៉េចទៅ?

on

Advertisement

ការ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេលដែល​សរសៃឈាម​អាក់ទែ​ទៅជា​រួម​តូច និង​មានការ​ច្របាច់​ឈាម​ខ្លាំងពេក​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​បញ្ហា​លើស​សម្ពាធ​ឈាម គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​នៅក្នុង​សុក សម្រាលកូន​មិន​គ្រប់​ខែ និង​មានឱកាស​កាន់តែ​ខ្ពស់​កើត​ជំងឺ​បេះដូង​សរសៃឈាម​។ សំណាង​ដែរ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុងតែ​ពិបាក​គ្រប់គ្រង​សម្ពាធ​ឈាម អាចធ្វើ​រឿង​ខាងក្រោម​នេះ​ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​នៅ​ហ្នឹង​ល្អ ហើយក៏​ល្អ​ចំពោះ​ម្តាយ និង​កូន​ផងដែរ​។

​បន្ថយ ឬ​តម​អាហារ​មាន​ជាតិ​ប្រេង ឬ​ខ្លាញ់​ច្រើន​
​ការ​ញ៉ាំ​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ប្រេង ឬ​ខ្លាញ់​ច្រើន អាចមាន​ផល​អវិជ្ជមាន​ជាប់​ទៅលើ​ជំងឺ​របស់​សរសៃឈាម​អាក់ទែ​។ ជាតិ​ប្រេង​ដែល​ចេញពី​អាហារ​ទាំងនេះ​អាច​ប្រមូលផ្តុំ​ក្នុង​សរសៃឈាម​អាក់ទែ រហូតដល់​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។​

​ប្រើ​ថ្នាំ​ជា​ទៀងទាត់​
​បើសិនជា​អ្នក​កំពុងតែ​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់​វា​ទៅតាម​ពេលវេលា​ដែល​បានកំណត់​ហើយ​។ រឿងនេះ​នឹង​ជម្រុញ​ឲ្យ​លំហូរ​ឈាម​ហូរ​បាន​កាន់​ទែ​ល្អ ហើយក៏​ជួយ​ឲ្យ​សម្ពាធ​ឈាម​នៅ​ហ្នឹង​ធឹង​ដែរ​។

​តម​គ្រឿង​ស្រវឹង និង​បារី​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​ពេល​មាន​ផ្ទៃពោះ គឺជា​ទម្លាប់​ដែល​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ​នឹង​កូន្ស​រាប់​ហើយ ដូច្នេះ​វា​គឺជា​រឿង​ដែល​ត្រូវ​ហាមឃាត់​ដាច់ខាត​ហើយ ទោះបីជា​ដឹងថា វា​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​ក៏ដោយ​។

​តាំងសមាធិ​
​វិធី​ផ្សេង​មួយទៀត​ដែល​អ្នក​អាចធ្វើ​បាន​នៅពេល​បញ្ចុះ​សម្ពាធ​ឈាម​នោះ គឺ​រៀន​របៀប​តាំងសមាធិ​។ អ្នក​អាច​រៀន​ទាំង​របៀប​ដកដង្ហើម​ជ្រៅៗ ឬ​ហាត់​យូ​ហ្គា​ដើម្បី​ជួយ​បំបាត់​ស្ត្រេ​ស ដែល​នេះ​ពិតជា​ល្អ​ចំពោះ​សុខភាព​បេះដូង​ណាស់​។ ការហាត់​យូ​ហ្គា​ក៏​អាចជួយ​ដល់​ការបត់បែន​រាងកាយ ខណៈពេល​ពង្រឹង​ដល់​សាច់ដុំ​ថែមទៀត​។​

​តាមដាន​ទម្ងន់​រាងកាយ​
​ថ្វីបើ​អ្នកនឹង​ត្រូវ​ឡើង​ទម្ងន់​នៅពេល​មាន​ផ្ទៃពោះ ចូរ​ប្រាកដថា អ្នក​មិនបាន​ធ្វើ​អ្វីដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឡើយ​។ ក្រៅពីនេះ ការដែល​ធាត់​ពេក ក៏​អាចធ្វើ​ឲ្យ​ពិបាក​ដល់​ការ​សម្រាលកូន​ដែរ​។ ការតាមដាន​ទម្ងន់​ជា​រៀងរាល់​សប្តាហ៍​គឺជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​ត្រូវអនុវត្ត ដូច្នេះ​អ្នកនឹង​ដឹងថា ពេលណា​ដែល​ត្រូវ​ឡើង​ទម្ងន់ ឬ​ស្រក​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​។

​មិនត្រូវ​ផ្អាក​ការ​ណាត់ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ផ្ទៃពោះ​ឡើយ​
​វា​ពិតជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ផ្ទៃពោះ​តាម​ការកំណត់​ដើម្បី​តាមដាន​ការវិវត្តន៍​នានា ដូច្នេះ អ្នក​ន​ដឹងថា​តើ​មានការ​ប្រែប្រួល​អ្វីដែល​អ្នក​ត្រូវធ្វើ​ចំពោះ​របប​អាហារ ឬ​ទម្លាប់​ណាមួយ​ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​ការ​មាន​ផ្ទៃពោះ​កាន់តែ​មាន​សុខ​ភាពល្អ​ថែមទៀត​។ រឿងនេះ​ក៏មាន​ប្រយោជន៍​ដែរ​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​តាមដាន​សម្ពាធ​ឈាម​៕

( ប្រភព ៖ healthybuilderz )

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក