កំហុសទាំង ៥ យ៉ាងនេះ ធ្វើឱ្យកំលុងពេលមានផ្ទៃពោះ មិនមានផាសុកភាព !
ស្ត្រីមានផ្ទៃពោះច្រើនតែមានអារម្មណ៍ថា ខ្លួនមានការយកចិត្តទុកដាក់ពីប្តី និង ក្រុមគ្រួសារដូចមុនឡើយ។ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលនិយាយថា ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃអ្នកគឺជារឿងអស្ចារ្យបំផុត តែអ្នកត្រូវតែធ្វើរឿងគ្រប់យ៉ាងដើម្បីថែរក្សាមនុស្សពីរនាក់ក្នុងពេលតែមួយវិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចនឹងសាងកំហុសមួយចំនួន ជាពិសេសទាក់ទងនឹងទម្លាប់នៃការញ៉ាំអាហារតែម្តង ដែលជាហេតុនាំឲ្យអ្នកមិនមានផាសុកភាពក្នុងពេលមានផ្ទៃពោះ។ ខាងក្រោមនេះគឺជារឿង ៥ យ៉ាងដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះមិនសូវមានផាសុកភាពឡើយ។
ពឹងផ្អែកតែទៅលើថ្នាំបំប៉ន
ស្ត្រីមានផ្ទៃពោះភាគច្រើនច្រើនតែពឹងពាក់តែលើថ្នាំបំប៉នផ្ទៃពោះ ដើម្បីទទួលបានជីវជាតិដែលរាងកាយត្រូវការ។ យ៉ាងណាមិញ យើងច្រើនតែរកឃើញថា រាងកាយមិនទទួលបានជីវជាតិគ្រប់គ្រាន់តាមរយៈចំណីអាហារឡើយនៅពេលពិនិត្យសុខភាពម្តងៗ។ រាងកាយមនុស្សយើងក៏មិនអាចបឺតស្រូបជីវជាតិបានទាំងអស់ពីថ្នាំបំប៉នទាំងនេះដែរ។ ញ៉ាំវីតាមីនច្រើនពេកក៏អាចមានផលរំខានមួយចំនួនដែរ។ ជម្រើសដើម្បីទទួលបានជីវជាតិល្អគួរតែជ្រើសរើសអាហារណាដែលសម្បូរសារធាតុ Folate ជាតិដែក កាលស្យូម និងវីតាមីន D។
ញ៉ាំអាហារដើម្បីពីរនាក់
ដោយសារតែអ្នកមានផ្ទៃពោះ វាមិនមែនមានន័យថា អ្នកគួរតែញ៉ាំអាហារដើម្បីមនុស្សពីរនាក់ឡើយ។ ជាធម្មតា ការញ៉ាំអាហាររបស់អ្នកក្នុងមួយថ្ងៃគួរតែមានពី ១៨០០ ទៅ ២០០កាឡូរី។ ចាប់តាំងពីអ្នកមានផ្ទៃពោះមក អ្នកគ្រាន់តែត្រូវការបន្ថែមប្រហែល ៣០០កាឡូរីឡើងប៉ុណ្ណោះ។ ការដែលគិតតែញ៉ាំអាហារច្រើនពេកដោយសារតែមានផ្ទៃពោះ មិនមែនជារឿងដែលត្រូវបានគ្រូពេទ្យណែនាំឡើយ ព្រោះវាអាចធ្វើឲ្យមានបញ្ហាក្នុងពេលមានផ្ទៃពោះនៅពេលខាងមុខវិញទេ។
មិនបានញ៉ាំអាហារសម្បូរជីវជាតិ
ការញ៉ាំអាហារផ្តល់សុខភាពគឺជារឿងដែលល្អ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវការញ៉ាំអាហារណាដែលជាគោលដៅដែរក្នុងមួយថ្ងៃៗ។ យកល្អអ្នកគួរតែចេះស្រាវជ្រាវថា អាហារណាសម្បូរជីវជាតិ ដើម្បីអាចប្រើប្រាស់វាជារបបអាហារសម្រាប់ការមានផ្ទៃពោះរបស់អ្នកបាន។ អ្នកនឹងត្រូវតែបន្ថែមវាចូលទៅក្នុងរបបអាហារអ្នកមួយ ឬពីរពេលដើម្បីឲ្យការមានផ្ទៃពោះ មានភាពជោគជ័យ។
មិនបានញ៉ាំអាហារដែលខ្លួនចូលចិត្ត
មានស្ត្រីមានផ្ទៃពោះជាច្រើនចៀសវាងការញ៉ាំអាហារដែលខ្លួនធ្លាប់តែចូលចិត្ត ដោយសារតែយល់ថា វាអាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែវាអត់មានអ្វីត្រូវខុសឡើយនៅពេលញ៉ាំស្ករសូកូឡា នំខេក ឬអ្វីដែលអ្នកចង់ញ៉ាំ តែគួរញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ បើសិនជាអ្នកមិនច្បាស់ថា គួរញ៉ាំប៉ុនណា ចូរឲ្យមាននរណាម្នាក់តាមដាន ឬពិគ្រោះជាមួយគ្រូពេទ្យ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
(ប្រភព៖ healthdigezt)