វីធីជួយឱ្យកូនមានសុខភាពរឹងមាំ និង ឆ្លាតវាងវៃតាំងពីនៅក្នុងផ្ទៃ !
ស្ត្រីជាម្តាយភាគច្រើន ប្រហែលមិនបានដឹងទេថា ទារកអាចចាប់ផ្តើមរៀនពីអ្វីៗតាំងតែគេនៅក្នុងផ្ទៃម្ល៉េះនោះទេ ។ ក្នុងរយៈពេល ៩ ខែនេះ ទោះថាទារកមិនបានមើលពិភពលោកនៅឡើយក្តី ប៉ុន្តែត្រូវចងចាំថារាល់សកម្មភាពរបស់អ្នកម្តាយ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ថែទាំដល់សុភាពទារកក៏ដូចជាផ្តល់ភាពឆ្លាតវាងវៃរបស់ពួកគេដែរ ។ ត្រូវចងចាំថាកត្តាអាហារជាផ្នែកមួយយ៉ាងសំខាន់សម្រាប់កសាងដល់ការរីកលូតលាស់ទារកក្នុងផ្ទៃ និង វាជាផ្នែកមួយសម្រាប់ជំរុញដល់ផ្នែកចំណេះដឹងដំបូងបំផុតរបស់ទារកផងដែរ ។
តើកត្តាអ្វីខ្លះដែលជួយដល់ទារកក្នុងផ្ទៃ ដែលម្តាយគួរអនុវត្ត ៖
១- ថាមពលការងារ និង ថាមពលជីវិត ៖ ស្ត្រីមានគភ៌ចាំបាច់ត្រូវមានថាមពលរាងកាយគ្រប់គ្រាន់ ពោលគឺតាមធម្មតាយើងទទួលថាមពលជាមធ្យមត្រឹម ៣០០ កាឡូរីក្នុងមួយថ្ងៃ ហេតុនេះយើងចាំបាច់ត្រូវបន្ថែមថាមពលឱ្យបានលើសពីនេះ ដើម្បីឱ្យទារកក្នុងផ្ទៃមានការលូតលាស់បានយ៉ាងសម្បូរបែបទាំងរាងកាយ និង ខួរក្បាល ពិសេសនៅក្នុងអំឡុងត្រីមាសទី ២ និង ទី ៣ តែម្តង ។
២- ប្រូតេអ៊ីន គឺជាមូលដ្ឋាននៃការរីកលូតលាស់របស់ទារក ៖ តាមធម្មតានៅពេលស្ត្រីជាម្តាយបរិភោគអាហារចូលទៅ រាងកាយតែងប្រើប្រាស់ប្រូតេអ៊ីនក្នុងការបង្កើតជាលិកានានាក្នុងរាងកាយ ។ ហេតុនេះស្ត្រីមានគភ៌គប្បីទទួលទានប្រូតេអ៊ីនក្នុងមួយថ្ងៃ ១០០ ក្រាម ។ ក្នុងករណីរាងកាយមិនបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងបរិមាណនេះ ទារកតែងមានទម្ងន់តិច ហេតុនេះនៅពេលបរិភោគគ្រប់ពេលត្រូវសំដៅរកប្រូតេអ៊ីនជាកត្តាមួយសំខាន់ដំបូងគេបំផុត ។
៣- វិតាមីន អំបិលរ៉ែផ្តល់ភាពរឹងមាំ ៖ ក្នុងបន្លែផ្លែ ឈើ និង អាហារនានា តែងមានវីតាមីនអំបិលរ៉ែច្រើនប្រភេទ ហើយតែងផ្តល់នូវប្រយោជន៍ផ្សេងៗគ្នាផងដូចជា ៖
ក- វិតាមីន A: គឺស្ថិតនៅក្នុងរូបភាពនៃ បេតាឃែរ៉ូធីន ដែលផ្តល់ភាពចាំបាច់ក្នុងការរីកលូតលាស់នៃកោសិការាងកាយឱ្យពេញបរិបូរពិសេសកោសិការស្បែក ឆ្អឹង និង គ្រាប់ភ្នែក ។
ខ- កាល់ស្យូមៈ ជាចំណែកជួយផ្នែកការលូតលាស់យ៉ាងសំខាន់ដល់ឆ្អឺង និង ធ្មេញ ។
គ- ធាតុដែកៈ ស្ត្រីមានគភ៌រាងកាយចាំបាច់ត្រូវការបរិមាណធាតុដែកខ្ពស់ជាងប្រក្រតីសម្រាប់បង្កើតគ្រាប់ឈាមដល់ទារក ។
ឃ- វិតាមីន C: រាងកាយមិនអាចប្រមូលផ្ទុកវិតាមីន C ក្នុងខ្លួនបានទេ ហេតុនេះចាំបាច់ត្រូវបរិភោគជាប់ជាប្រចាំរៀងរាល់ថ្ងៃ ។ តូនាទីរបស់វីតាមីន C នោះគឺផ្តល់សារៈខាន់ណាស់ព្រោះថាវាជួយដុតបំផ្លាញថាមពលប្រភេទខ្លះ ក្នុងរាងកាយជួយឱ្យទារកមានឆ្នឹង និង ធ្មេញរឹងមាំ ។ ក្រៅពីនេះវីតាមីន C វាថែមទាំងជួយក្នុងការស្រូបទាញធាតុដែកផង ហេតុនេះស្ត្រីជាម្តាយចាំបាច់រកអាហារប្រភេទវីតាមីន C និង ធាតុដែកមកបរិភោគឱ្យបានគ្រប់គ្រាន់ ។
ង- ខ្លាញ់ល្អផ្តល់ផលប្រយោជន៍ៈបើទោះបីសារជាតិខ្លាញ់មួយចំនួនផ្តល់ផលអាក្រក់ចំពោះរាងកាយក្តី ប៉ុន្តែចំពោះខ្លាញ់ល្អវិញមិនដូច្នេះទេ គឺវានឹងជួយដល់ផ្នែករាងកាយមិនអាចខ្វះបានក្នុងនេះដូចជា សារជាតិខ្លាញ់ អូមេហ្គា ៣ ខ្លាញ់ត្រីប្រភេទ DHA ជួយដល់ការរីកលូតលាស់ដល់ភ្នែក ។ ហេតុនេះស្ត្រីមានគភ៌ចាំបាច់ត្រូវទទួលសារជាតិខ្លាញ់អូមេហ្គា ៣ ក្នុងមួយថ្ងៃពី ១០០ ទៅ ៣០០ មីលីក្រាម ។
ស្ត្រីមានគភ៌គួរទទួលបានសារជាតិអាហារគ្រប់មុខទាំងអាហារប្រចាំថ្ងៃក៏ដូចជាអាហារបន្ថែមដែលមានគុណភាព ដើម្បីជួយឱ្យរាងកាយរឹងមាំ និង ទារកក្នុងផ្ទៃមានការរីកលូតលាស់យ៉ាងល្អ ។ ពិសេសមានភាពឆ្លាតវាងវៃថែម ទៀតដែលជានេះជាក្តីប្រាថ្នាចង់បានធំបំផុតរបស់ស្ត្រីគ្រប់រូប ៕
(ប្រភព៖ RUKLUK)