ការសិក្សា៖ មានកូនក្រោយអាយុ ៣០ ឆ្នាំ ជួយឱ្យពួកគេរឹតតែឆ្លាត
ការស្រាវជ្រាវជាច្រើននិយាយថា អាយុល្អបំផុតក្នុងការផ្តល់កំណើត គឺក្នុងវ័យខ្ទង់ ២០ ឆ្នាំ ដោយសារតែមានរឿងស្មុគស្មាញច្រើន ប្រសិនបើអ្នកក្លាយជាម្តាយគេនៅអាយុចាស់ពេក ។ ប៉ុន្តែមនុស្សជាច្រើនបានពន្យាពេលមានកូន រហូតដល់ពួកគេមានអាយុច្រើនបន្តិច ហើយវាក៏ជារឿងល្អដែរ ព្រោះការសិក្សាថ្មីមួយបានរកឃើញថា ការមានកូនក្រោយអាយុ ៣០ ឆ្នាំ អាចជួយឱ្យក្មេងកាន់តែវៃឆ្លាត ។
ម្តាយស្ថិតក្នុងវ័យខ្ទង់ ៣០ ឆ្នាំ ជួយឱ្យកូនរឹតតែឆ្លាត
ការសិក្សាមួយនៅចក្រភពអង់គ្លេស បានរកឃើញថា ស្រ្តីជាម្តាយដែលផ្តល់កំណើតដល់កូនដំបូងនៅអាយុចន្លោះពី ៣០ ទៅ ៣៩ ឆ្នាំ ទំនងធ្វើឱ្យកូនរឹតតែឆ្លាត ជាងស្រ្តីជាម្តាយអាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ ។ មិនតែប៉ុណ្ណោះ ជាទូទៅពួកគេទទួលបានពន្ទុខ្ពស់ លើការធ្វើតេស្តិ៍ការយល់ដឹងនៅអាយុ ៥ ឆ្នាំ ជាងក្មេងដែលមានម្តាយអាយុតិចទៀតផង ។
ម្តាយវ័យចាស់បន្តិចមានធនធានជាងម្តាយវ័យក្មេង
ស្រ្តីដែលផ្តល់កំណើតលើកដំបូងនៅវ័យចាស់បន្តិច ទំនងមានការអប់រំ , ប្រាក់ចំណូល , ស្ថេរភាពនៃទំនាក់ទំនង , ការរស់នៅ និង គម្រោងសម្រាប់ផ្ទៃពោះរបស់ពួកគេ ប្រសើរជាងស្រ្តីដែលមានវ័យក្មេង ។
ម្តាយអាយុច្រើនមិនទទួលបានអត្ថប្រយោជន៍ឡើយ
ការសិក្សាមួយចំនួនបានរកឃើញថា ការពន្យាពេលមានផ្ទៃពោះរហូតដល់អាយុខ្ទង់ ៤០ ឆ្នាំ មិនជួយឱ្យកូនវៃឆ្លាតឡើយ ៕
ប្រភព ៖ brightside