
សារធាតុចិញ្ចឹមសំខាន់ ៥ យ៉ាង ដែលអ្នកម្តាយគ្រប់រូបគួរទទួលយកដើម្បីកូនក្នុងផ្ទៃ
អំឡុងពេលពពោះអ្នកម្តាយត្រូវការសារធាតុចិញ្ចឹមបន្ថែមដើម្បីបំប៉នដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ។ ក្នុងនោះមានសារធាតុចិញ្ចឹមចំនួន ៥ យ៉ាងដូចជា៖ កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងអំបិលរ៉ែ។ ចុះតើសារធាតុចិញ្ចឹមទាំងនេះមាននៅក្នុងអាហារអ្វីខ្លះ?
- បន្ថែមប្រូតេអ៊ីនច្រើនជាងមុន១,៥ដង ដោយទទួលទានស៊ុត ទឹកដោះគោ សាច់សត្វ(សត្វលើគោក) គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ និងគ្រាប់ធញ្ញជាតិពពួកសណ្តែក។ ចំពោះស៊ុតទទួលទានក្នុងមួយថ្ងៃ១-២គ្រាប់ ចំណែកទឹកដោះគោ១-២កែវក្នុងមួយថ្ងៃ។ ស្ត្រីអាចទទួលទានតៅហ៊ូ និងទឹកសណ្តែក ដោយសារវាសម្បូរប្រូតេអ៊ីនច្រើនមិនចាញ់សាច់សត្វឡើយ។
- បន្ថែមកាបូនអ៊ីដ្រាត និងខ្លាញ់ល្អដែលផ្តល់ថាមពលកាន់ឡើងកាន់តែច្រើនឡើង។ អាចក្នុងមួយថ្ងៃ៣០០កាឡូរីជាមួយ បាយ ម្សៅ ស្ករ ខ្លាញ់ និងប្រេង។ អ្នកម្តាយតាំងគភ៌គ្រប់រូបគួរបរិភោគបាយក្នុងកម្រិតសមល្មម ហើយងាកមកថែមជាមួយការទទួលទានអាហារដែលផ្តល់ប្រូតេអ៊ីនទាំងនេះ។ លើសពីនេះអាចបន្ថែមជាមួយប្រេងរុក្ខជាតិដូចជា ប្រេងផ្កាឈូករ័ត្ន ប្រេងពោត ប្រេងសណ្តែក និងប្រេងល្ង។
- បន្ថែមវីតាមីន និងអំបិលរ៉ែ ដោយអ្នកម្តាយអាចហូបបន្លែផ្លែឈើរាល់ថ្ងៃដូចជា ក្រូច ប៉ោម ចេក ត្របែក ល្ហុង ព្រមទាំង ជាតិដែកសំខាន់ៗដូចជា កាល់ស្យូម ហ្វសហ្វរ៉ាស់ មែកនីសៀម ដែក ស័ង្កសី អៃអូឌីន និងវីតាមីន A, B, C, D, E និងK ។ ជាងនេះទៅទៀត គួរផឹកទឹកឱ្យបានគ្រប់គ្រាន់ពី ៦-៨កែវក្នុងមួយថ្ងៃ រួមទាំងទឹកផ្លែឈើស្រស់ និងតែផងដែរ៕