Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 បើម៉ាក់ៗជ្រុះសក់មិនបាត់ក្រោយសម្រាលកូន វាអាចមកពីកង្វះវីតាមីនសំខាន់ៗទាំងនេះ
អ្នកម្ដាយ

បើម៉ាក់ៗជ្រុះសក់មិនបាត់ក្រោយសម្រាលកូន វាអាចមកពីកង្វះវីតាមីនសំខាន់ៗទាំងនេះ

អត្ថបទដោយ​៖ Sokkhim វិច្ឆិកា ៧, ២០២៣

បទពិសោធមានកូនដំបូង ស្ត្រីអាចជួបរឿងប្លែកៗលើខ្លួនរហូតនឹកស្មានមិនដល់។ មានករណីខ្លះអាចជាកត្តាទូទៅនៃធម្មជាតិ ឯខ្លះទៀតមកពីការថែទាំខ្លួនមិនបានដិតដល់។ ដូចជាការជ្រុះសក់នៅពេលសម្រាលកូនរួចវាជារឿងធម្មតាទៅហើយសម្រាប់ស្ត្រី ដោយសារតែអ័រម៉ូនម្យ៉ាងហៅថា Estrogen មានការធ្លាក់ចុះដែលបណ្តាលឱ្យសក់ជ្រុះនៅអំឡុងពេលមួយខ្លី។ យ៉ាងណាមិញ បើស្ត្រីសម្គាល់ឃើញថាសក់នៅតែជ្រុះមិនបាត់ វាអាចមកពីកត្តាកង្វះវីតាមីនមួយចំនួនដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ការបំពេញវីតាមីនគ្រប់គ្រាន់មកវិញ វាអាចជួយដល់ការបណ្តុះសក់ កាត់បន្ថយសក់ជ្រុះ រួមទាំងធ្វើឱ្យសក់មានសុខភាពល្អ។

១. វីតាមីន C

វីតាមីន C ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនដូចគ្នាទៅនឹងវីតាមីន E និង ស័ង្កសីដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ជួយកាត់បន្ថយការបំផ្លាញដោយរ៉ាឌីកាល់សេរីដែលជះផលអាក្រក់ចំពោះសក់។ តាមធម្មតារាងកាយស្ត្រីត្រូវការវីតាមីន C ៧៥ មីលីក្រាមក្នុងមួយថ្ងៃ។ បើស្ត្រីមានផ្ទៃពោះ និង កំពុងបំបៅដោះកូនអាចទទួលយកត្រឹម ៣៥ មីលីក្រាមជាប្រចាំ។ ស្ត្រីអាចបរិភោគអាហារផ្ទុកវីតាមីន C​​​​ ដូចជា ពពួកផ្លែក្រូច ម្ទេសប្លោកលឿង ល្ហុង និង ស្ត្រូបឺរី។

២. វីតាមីន E

វីតាមីន E ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត វាមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញដោយរ៉ាឌីកាល់សេរីទៅលើស្បែក និង ស្បែកក្បាល។ សារធាតុនេះនឹងជំរុញវីតាមីន E ឱ្យទៅពង្រឹងលើមុខងារការពារសរីរាង្គ និង ជាលិកានៃសក់ដែលរងការបំផ្លាញដោយរ៉ាឌីកាល់សេរី។ វីតាមីន E មាននៅក្នុងពពួកស្ពៃបៃតង ប្រេងផ្កាឈូករ័ត្ន គ្រាប់ផ្លែឈើ  ល្ពៅ និង ដំឡូងជ្វា។ បើស្ត្រីចង់លេបវីតាមីន E ត្រូវប្រាកដថាលេបត្រឹម 400 IU ក្នុងមួយថ្ងៃ និង មិនត្រូវលើសពី 1000 IU។

៣. វីតាមីន A

វីតាមីន A ជួយជំរុញដល់ការលូតលាស់របស់សក់ និង ល្អបំផុតសម្រាប់សុខភាពស្បែក។ ស្ត្រីអាចទទួលយកវីតាមីន A តាមរយៈការលេបប្រភេទគ្រាប់ ឬ អាចយកគ្រាប់វីតាមីនចោះយកទឹកមកលាបម៉ាស្សានៅលើស្បែកក្បាល និង សក់ផ្ទាល់តែម្តង។ ចំពោះអាហារដែលមានផ្ទុកវីតាមីន A មានដូចជា ការ៉ុត ដំឡូងជ្វា ពពួកស្ពៃខៀវ ល្ពៅ និង ត្រសក់ស្រូវ ជាដើម។

៤.​ អាស៊ីតខ្លាញ់អូមេហ្គា ៣

អាស៊ីតខ្លាញ់អូមេហ្គា ៣ អាចការពារការតម្ពែកដែលបណ្តាលមកពីបញ្ហាខាងក្រៅ និង អាចកាត់បន្ថយការតម្ពែកដែលបណ្តាលមកពីតំណពូជ។ ស្ត្រីអាចទទួលទានប្រេងត្រី ១ ស្លាបព្រាកាហ្វេ ឬ គ្រាប់វីតាមីនប្រេងត្រី ១ ទៅ ២ គ្រាប់ ក្នុងមួយថ្ងៃ ដែលវាអាចជួយការពារសក់ជ្រុះ និង ជំរុញឱ្យសក់ដុះឡើងវិញ។

៥. ជាតិដែក

គ្មានជាតិដែកគ្រប់គ្រាន់សក់នឹងកាន់តែជ្រុះច្រើន ឯសរសៃសក់នឹងចាប់ផ្តើមផុយ។ ស្រ្តីតែងជួបបញ្ហាខ្វះជាតិដែកដោយសារបាត់បង់ឈាមនៅពេលមករដូវ ជាពិសេសនៅពេលមានផ្ទៃពោះ និង ពេលកំពុងបំបៅដោះកូន។ កង្វះជាតិដែកអាចរាប់បញ្ចូលការប្រឈមជំងឺខ្វះឈាម។ អ្នកអាចទទួលយកជាតិដែកតាមរយៈអាហារដូចជា សណ្តែកក្រហម អ៊យស្ទ័រ ថ្លើមសត្វ ពពួកស្ពៃខៀវ និងគ្រាប់ល្ង។ ស្ត្រីអាយុ ១៩-៥០ ឆ្នាំ អាចទទួលយកជាតិដែក ១៨ មីលីក្រាមក្នុងមួយថ្ងៃ និង អាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ទទួលយក ៨ មីលីក្រាមក្នុងមួយថ្ងៃ។ ចំពោះស្រីមានផ្ទៃពោះវិញអាច ២៧ មីលីក្រាម ក្នុងមួយថ្ងៃ និងស្ត្រីកំពុងបំបៅដោះ ១០ មីលីក្រាមក្នុងមួយថ្ងៃ។

៦. Biotin

Biotin ជាពពួកនៃវីតាមីន B។​ ការទទួលយក Biotin គ្រប់គ្រាន់តាមរយៈរបបអាហារ និង ថ្នាំគ្រាប់ អាចជួយឱ្យសក់រឹងមាំ និង ការពារសក់ពីភាពផុយស្រួយ។ អាហារដែលសម្បូរទៅដោយជាតិ Biotin​ មានដូចជា សណ្តែកដី ថ្លើមសត្វ បន្លែបៃតង ស៊ុតស្ងោរ និង ស៊ុតឆៅ។

៧. ស័ង្កសី

អ្នកមានស្បែកក្បាលស្ងួតលាយឡំអង្គែអាចបណ្តាលមកពីកង្វះស័ង្កសី។ ការកង្វះវីតាមីន A និង D ក៏ជាហេតុផលនៃការធ្លាក់ចុះស័ង្កសីផងដែរ។ ការកង្វះស័ង្កសី និង ទទួលយកស័ង្កសីច្រើនលើសលុបពេកក៏បណ្តាលឱ្យកើតបញ្ហាជ្រុះសក់ផងដែរ។ តាមធម្មតាសារធាតុស័ង្កសីនៅក្នុងខ្លួនមនុស្សបង្កើតបានជាប្រេងធម្មជាតិ និង រក្សាសំណើមដល់ស្បែក។ ដូចនេះស្ត្រីអាចទទួលទានអាហារដែលមានផ្ទុកស័ង្កសីដូចជា អ៊យស្ទ័រ ពពួកសណ្តែក គ្រាប់ល្ពៅ ស៊ុតស្រស់ ថ្លើមសត្វ ស្រូវសាលី សណ្តែកសៀង និង គ្រាប់ផ្លែឈើ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់