
ចែកគ្នាដឹង! ស្វែងយល់ពីម៉ោងគេងរបស់កូនៗ ចាប់ពីអាយុ ០ រហូតដល់អាយុ ១៨ ខែឡើង
ការគេងដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍទាំងខួរក្បាល និង រាងកាយរបស់កូន។ តាមធម្មតាក្មេងតូចមានតម្រូវការគេងច្រើនជាងមនុស្សធំ ជាពិសេសទារកទើបកើត។ អ្នកម្តាយតែងចង់ឱ្យកូនគេងបានច្រើនតាមដែលអាចធ្វើទៅបាន តែយ៉ាងណាមិញមុននឹងធ្វើរឿងនេះអ្នកគួរស្វែងយល់ជាមុនសិននូវម៉ោងគេងរបស់កូនឱ្យបានត្រឹមត្រូវទៅតាមអាយុ។ ខាងក្រោមនេះជាម៉ោងគេងសម្រាប់ទារកចាប់ពីពេលកើតរហូតដល់អាយុ ១៨ ខែឡើង។
អាយុ ០-៣ ខែ
- សរុបរយៈពេលគេងពី ១៦-១៧ ម៉ោង
- គេងមួយស្រលេត ៤-៦ ដង
- ភ្ញាក់នៅរៀងរាល់ ៦០-៩០ នាទីម្តង
- គេងមួយស្រលេតម្តងច្រើនបំផុត៣ម៉ោង
- ចូលគេងយប់នៅចន្លោះម៉ោង៨ទៅម៉ោង ៩ កន្លះ។
អាយុ ៣-៦ ខែ
- គេងមួយស្រលេត ៣-៤ ដង
- ភ្ញាក់នៅរៀងរាល់១ម៉ោងកន្លះឬ ២ ម៉ោងកន្លះម្តង
- គេងមួយស្រលេតអំឡុងពីម៉ោង ៧ ព្រឹកដល់ម៉ោង ៧ ល្ងាច
- រយៈពេលគេងថ្ងៃចន្លោះពី ៣ ម៉ោងកន្លះទៅ ៥ ម៉ោង
- រយៈពេលគេងយប់ ១២ ម៉ោង។
អាយុ ៦-៩ ខែ
- គេងមួយស្រលេត ២-៣ ដង
- ភ្ញាក់នៅរៀងរាល់ ១ ម៉ោងកន្លះឬ ៣ ម៉ោងកន្លះ
- ចាប់ផ្តើមកំណត់ម៉ោងគេង និង ម៉ោងគេងមួយស្រលេត
- គេងមួយស្រលេតលើកទី ១ នៅម៉ោង ៩ព្រឹក (គេងត្រឹម ២ ម៉ោង), គេងមួយស្រលេតលើកទី ២ នៅម៉ោង ១ ឬ ១ កន្លះថ្ងៃ (គេងត្រឹម ២-២ ម៉ោងកន្លះ), គេងមួយស្រលេតលើកទី ៣ នៅម៉ោង ៤ ឬ ៤ កន្លះ (គេងត្រឹម ៤៥ នាទី)
- ចូលគេងយប់ចន្លោះម៉ោង ៦ កន្លះល្ងាចទៅម៉ោង ៨ យប់
- រយៈពេលគេងយប់ ១២ ម៉ោង។
អាយុ ៩-១២ ខែ
- គេងមួយស្រលេត ២ ដង
- គេងមួយស្រលេតលើកទី ១ ម៉ោង ៨ កន្លះព្រឹក ឬ ម៉ោង ៩ ព្រឹក, គេងមួយស្រលេតលើកទី ២ ម៉ោង ២ ថ្ងៃ ឬ ម៉ោង ៤ ល្ងាច
- សរុបម៉ោងគេងមួយស្រលេតត្រឹម ៣ ម៉ោងកន្លះ
- ចូលគេងយប់នៅចន្លោះម៉ោង ៦ កន្លះទៅម៉ោង ៧ កន្លះ
- រយៈពេលគេងយប់ ១២ ម៉ោង។
អាយុ ១២-១៨ ខែ
- គេងមួយស្រលេត ២ ដង
- គេងមួយស្រលេតលើកទី ១ នៅម៉ោង ៩ ព្រឹក
- គេងមួយស្រលេតលើកទី ២ នៅម៉ោង ២ ថ្ងៃ ជួនអាចម៉ោង ៤ ល្ងាច
- សរុបម៉ោងគេងមួយស្រលេតត្រឹម ៣ ម៉ោង
- ចូលគេងយប់នៅម៉ោង ៧-៨ យប់
- រយៈពេលគេងយប់ ១១-១២ ម៉ោង។
អាយុ ១៨ ខែឡើងទៅ
- គេងមួយស្រលេតលើកទី ១ នៅចន្លោះម៉ោង ១១ កន្លះ ឬ ១២ កន្លះថ្ងៃ
- សរុបម៉ោងគេងមួយស្រលេត ២-៣ ម៉ោង
- ចូលគេងយប់នៅម៉ោង ៧ ឬម៉ោង ៨
- រយៈពេលគេងយប់ ១០-១២ ម៉ោង៕