តើស្ត្រីមានគភ៌ជិះយន្តហោះនៅអំឡុងត្រីមាសទី ១ អាចមានផលប៉ះពាល់ឬទេ?
ស្ត្រីចាប់ផ្តើមមានគភ៌ដំបូង រមែងតែកើតអារម្មណ៍ខ្លាចនេះខ្លាចនោះ តែបើគិតទៅហានិភ័យដែលបាត់បង់កូន ឬ រលូតកូនអាចមានភាគរយច្រើនបំផុតនៅក្នុងអំឡុងត្រីមាសទី ១។ ចុះចំណែកការជិះយន្តហោះ តើអាចមានផលប៉ះពាល់ឬទេ? ខណៈដែលកន្លងមកគេតែងគិតថា សម្ពាធ រំញ័រ និងវិទ្យុសកម្ម នៅលើយន្តហោះអាចបង្កហានិភ័យចំពោះសុខភាព។
សម្រាប់ចម្លើយអាចឆ្លើយថាពិតជាសំណាងល្អ។ បើតាមបណ្ឌិតវេជ្ជសាស្ត្រ Raul Artual អនុប្រធាននៃគណៈកម្មាធិការសម្ភព និង រោគស្ត្រីអាមេរិក លោកបានលើកឡើងថា ការជិះយន្តហោះសម្រាប់ស្ត្រីមានគភ៌នៅអំឡុងត្រីមាសទី ១ គឺមានភាគរយប្រឈមតិចតួចបំផុត ឬ អាចនិយាយបានថាមិនមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ។
យ៉ាងណាមិញ វាក៏ជាគំនិតល្អមួយដែលមុនពេលហោះហើរ ស្ត្រីតាំងគភ៌គួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យសម្ភព ដើម្បីតាមដានសុខភាពទាំងម្តាយ និង កូនក្នុងផ្ទៃ ព្រមទាំងទទួលបានការណែនាំអំពីការថែទាំខ្លួនផងដែរ៕