ករណីដ៏រន្ធត់មួយបានកើតឡើងលើបវកញ្ញាប្រទេសម៉ិកស៊ិកម្នាក់ឈ្មោះ Alison Montano Guerrero ដោយកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) រូបនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ជីវិតទាំងវ័យត្រឹម ២១ ឆ្នាំ។

តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ នាង និង មិត្តប្រុសឈ្មោះ Jesus Eduardo Severiano Garcia បានធ្វើដំណើរលើមហាវិថី Jalostotitlan-Teocaltiche ហើយខណៈកំពុងធ្វើដំណើរនោះ ក៏បានជួបគ្រោះថ្នាក់បុកជាមួយឡានទំនិញមួយគ្រឿងទៀត បណ្ដាលឱ្យនាង និង គូសង្សារ ត្រូវបាត់បង់ជីវិតទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ។

គួរឱ្យដឹងថា នាង Guerrero កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ទើបតែប្រកួតឈ្នះមកុដបវរកញ្ញា Miss Teocaltiche 2025 ពោលគឺត្រឹម ៨ ថ្ងៃប៉ុណ្ណោះ មុននាងជួបប្រទះរឿងអកុសលបែបនេះ៕

