Connect with us

ស្នេហាស្នេហ៍ហឺត

មនុស្ស​ស្រី​ ​ស្អាត​ ​ឆ្លាត​ ​មាន​ ​ម៉េច​ក៏ដោយ​ ​បើ​មិន​លះបង់​ចរិត​ ​៦​ ​យ៉ាងនេះ​ ​កុំ​សង្ឃឹម​មាន​ប្ដី​

on

Advertisement

​ធ្លាប់​ឆ្ងល់​ទេ​ថា​ ​មនុស្ស​ស្រី​មួយចំនួន​ ​ស្អាត​ ​ក៏​ស្អាត​ ​ឆ្លាត​ក៏​ឆ្លាត​ ​តែ​ហេតុអ្វី​ ​ទើប​អ្នកក្រ​មិន​ហ៊ាន​ ​អ្នកមាន​មិន​ចូល​ ​?​ ​ខាងក្រោម​នេះ​ជាហេតុ​ផល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ហេតុអ្វី​អ្នក​នៅតែ​មិនទាន់​ដល់​គូ​ ​៖​ ​

​១​.​ ​នៅតែ​គិតថា​ការសេពគប់​មនុស្ស​ប្រុស​មិនល្អ​ ​

​ជឿ​ទេ​ថា​មិត្តភាព​អាច​ក្លាយជា​ស្នេហា​ ​?​ ​ប្រសិនបើ​អ្នក​នៅតែ​គិតថា​រាប់អាន​មនុស្ស​ប្រុស​មិនល្អ​ ​តែង​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​ ​នោះ​អ្នក​ក៏​នឹង​គ្មាន​ថ្ងៃ​ក្លាយជា​មនុស្ស​ស្រី​ដែល​មាន​បុរស​ព្យាយាម​តាម​ស្រឡាញ់​ឡើយ​ ​។​ ​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការសេពគប់​មនុស្ស​ប្រុស​ខ្លះ​ផង​ ​ថា​មិន​ត្រូវ​ក្នុងចំណោម​ពួកគេ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ក៏​ថា​បាន​ ​។​ ​

រូបតំណាង

 

​២​.​ ​មិនដែល​បើកឱកាស​ដល់​ខ្លួនឯង​នៅពេល​ដែល​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​

​ប្រសិនបើ​ជួប​ប្រភេទ​បុរស​ក្នុង​ក្តី​ស្រមៃ​ ​នៅ​ទី​សាធារណៈ​ ​ឬកម្ម​វិធី​ជប់លៀង​នានា​ ​កុំ​ខ្លាច​ក្នុង​ការណែនាំ​ខ្លួនឯង​ឲ្យ​គាត់​ស្គាល់​។ ពេលខ្លះការដែលគិតថាមិនហ៊ាន ឬមិនអាចទៅរួច វាប្រៀបដូចជាមិនផ្ដល់ឱកាសដល់ខ្លួនឯង។​ ​ចូរ​ចងចាំ​ថា​បុរសភាគច្រើន​ចូលចិត្ត​មនុស្ស​ស្រី​ដែល​ក្លាហាន​​។​ ​បើ​អ្នក​នៅតែ​ឃុំខ្លួន​ឯង​បែបនេះ​ ​អ្នក​គ្មាន​ថ្ងៃ​បាន​ស្គាល់​មនុស្ស​ល្អ​ៗ​ ​ដើម្បី​បង្កើត​ចំណងមិត្តភាព​ឡើយ​ ​។​ ​

​៣​.​ ​តែង​លើកខ្លួន​ឯង​ខ្ពស់​ជ្រុល​ 

​ពេលខ្លះ​ប្រសិនបើ​អ្នកតែង​គិតថា​ខ្លួនឯង​ល្អ​គ្រប់យ៉ាង​ ​មើល​អ្នកដទៃ​មិន​ស្មើ​ខ្លួន​ ​ធ្វើខ្លួន​ខ្ពង់ខ្ពស់​ ​ឆ្មើងឆ្មៃ​ហួសហេតុ​ពេក​ក៏​ធ្វើឲ្យ​បុរស​ខ្លះ​មានការ​ស្ទាក់ស្ទើរ​នឹង​សេពគប់​អ្នក​ ​ទោះបី​បុរស​ម្នាក់​នោះ​ខ្ពង់ខ្ពស់​ដូច​អ្នក​ ​ឬ​ ​ទាប​ជាង​អ្នក​ក៏ដោយ​ ​។​ ​ការ​ធ្វើ​ខ្លួន​សាមញ្ញ​ៗ​ ​ញញឹម​ ​រួសរាយ​រាក់ទាក់​ ​មិនបាន​ធ្វើឲ្យ​អ្នក​ធ្លាក់​តម្លៃ​ឡើយ​ ​។​ ​

រូបតំណាង

​៤​.​ ​ប្រកាន់​ជីវិត​ឯកជន​ហួសហេតុពេក​ ​

​តាមពិត​នរណា​ក៏​ត្រូវការ​ភាព​ផ្ទាល់ខ្លួន​ ​រឿងរ៉ាវ​មួយចំនួន​ ​មិន​អាច​ឲ្យ​អ្នកដទៃ​ដឹង​ក្រៅពី​ខ្លួនឯង​ឡើយ​ ​តែ​ក៏​មិនដល់​ថ្នាក់​ ​ចេញពី​ធ្វើការ​ចូលផ្ទះ​ ​ចេញពីផ្ទះ​ទៅ​សាលា​ ​ទៅណាមកណា​ម្នាក់ឯង​ ​មិន​សេពគប់​មិត្ត​ច្រើន​ ​មិន​ប្រឡូក​ក្នុង​សង្គម​ខ្លះ​ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​ ​កុំថាឡើយ​មនុស្ស​ដែល​ចង់​មក​ស្រឡាញ់​អ្នក​ ​។​ ​

​៥​.​ ​គិតថា​នៅ​ម្នាក់ឯង​មាន​សេរីភាព​ ​

​ដោយសារ​មាន​ផ្នត់គំនិត​គិតថា​នៅ​ម្នាក់ឯង​ល្អ​ជាង​ ​មាន​សេរីភាព​ ​មិន​ខ្វល់ខ្វាយ​រឿង​ស្នេហា​ ​មិន​ចង់​ស្ថិត​ក្រោម​គំនាប​អ្នកណា​ ​និង​ ​មានហេតុ​ផល​ជាច្រើន​ទៀត​ ​ទើប​អ្នក​មិនដែល​ខ្វល់ខ្វាយ​រឿង​គូ​ស្រក​ ​។​ ​តែ​អ្នក​គិតថា​ ​អាច​នៅ​ម្នាក់ឯង​មួយ​ជីវិត​បែបនេះ​បានទេ​ ​?​ ​នៅពេល​ដែល​គិតថា​ចង់​នៅ​ម្នាក់ឯង​ ​ពេលនោះ​អាច​ថា​នៅ​វ័យក្មេង​ ​តែ​ពេល​វ័យ​រាង​ជ្រេ​បន្តិច​ ​អ្នក​នឹង​ចាប់ផ្ដើម​ឯកា​ ​មានកូន​ចិត្ត​លួច​ច្រណែន​អ្នកមាន​គូ​មិនខាន​ ​៕​ ​

រូបតំណាង

ដោយ៖ រាជ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored