អារម្មណ៍ឈឺចាប់បំផុត ៥ យ៉ាង ពេលមនុស្សយើងស្រឡាញ់តែងទុកចោល ផ្ញើសាប្រាប់ក៏គ្មាន
មនុស្សពីរនាក់ស្រឡាញ់គ្នាតែងចង់បានភាពកក់ក្ដៅ ចង់នៅក្បែរគ្នារាល់ថ្ងៃ តែវាមិនអាចទេព្រោះម្នាក់ៗ មិនមែនមានតែរឿងស្នេហាទេ មានកាតព្វកិច្ចផ្សេងទៀតដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើទុកគ្នាចោល បាត់មុខ គ្មានដំណឹងសូម្បីតែការផ្ញើសារប្រាប់ក៏គ្មាននោះ នឹងធ្វើឲ្យម្នាក់ទៀតឈឺចាប់បំផុត ។ ខាងក្រោមនេះជាអារម្មណ៍ឈឺចាប់បំផុតពេលសង្សារតែងទុកចោលគ្មានអើពើ ៖
១. មានអារម្មណ៍ថាខ្លួនឯងមិនសំខាន់សម្រាប់គេ ៖ អារម្មណ៍មួយដែលស្រឡាញ់គេខ្លាំងតែងចង់ក្លាយជាមនុស្សសំខាន់ក្នុងបេះដូងគេ ជាមនុស្សដែលគេនឹកគ្រប់ពេលខ្វល់ខ្វាយ តែពេលគេទុកចោលមិន អើពើទៅណាមកណាបាត់ដំណឹងឈឹងយើងមានអារម្មណ៍មួយថា ខ្លួនឯងមិនធ្លាប់សំខាន់សម្រាប់គេឡើយ ។
២. មានអារម្មណ៍ថាមានសង្សារដូចអត់សង្សារនឹកគេបារម្ភពីគេតែម្នាក់ឯង ៖ មានសង្សារតែដូចមានតែឈ្មោះ មានតែខ្លួនឯងនឹកគេ បារម្ភពីគេ ចង់ឆ្កួតចង់ជា រីឯគេវិញដូចយើងដែរឬអត់ ។
រូបតំណាង
៣. មានអារម្មណ៍ថាគេមិនស្រឡាញ់ទេ តែខំធ្វើជាស្រឡាញ់ ៖ អារម្មណ៍នេះឈឺចាប់ឆួលៗក្នុងចិត្តរកថាមិនត្រូវ មានអារម្មណ៍ថា តើគេស្រឡាញ់ពិត ឬ អត់? ឬ មួយគេជ្រុលប្រាប់ថាស្រឡាញ់ទើបខំសម្ដែងធ្វើជាស្រឡាញ់ទាំងគេមិនបានស្រឡាញ់ពិតផង ។
៤. ចង់ដឹងពីសុខទុក្ខគេ ចង់ដឹងគេកំពុងធ្វើអ្វី នៅជាមួយអ្នកណា ឬ គេមានអ្នកថ្មីហើយ ៖ កាន់តែច្របូកច្របល់ក្នុងចិត្តពេលដែលកាន់តែស្ងាត់ៗទៅ តែងចូលមើលក្នុងប្រូហ្វាលហ្វេសប៊ុកគេ ចូលឆាតគេ ចង់ដឹងគេផ្ញើសារមកទេ គេនឹកយើងដែរទេ ? ហើយអារម្មណ៍កាន់តែឈឺមួយទៀតនោះ គឺឃើញគេអនឡាញតែគេមិនឆាតមកយើងឡើយ ។
៥. មានអារម្មណ៍កាន់តែឆ្ងាយទៅដូចអ្នកដទៃដែលគ្មានអ្វីនឹងគ្នា ៖ កាន់តែឃ្លាតឆ្ងាយ គេលែងមកជួប ដូចមុនដោយគ្មានប្រាប់ហេតុផលគ្មានដំណឹង អារម្មណ៍មួយរំលេចឡើងក្នុងខួរក្បាលថា តើយើងជាសង្សារនឹងគ្នា ឬ ជាអ្នកដទៃ ? តើគួរបញ្ចប់ ឬ បន្ត បើគេមិនដែលខ្វល់ខ្វាយពីខ្លួនបែបនេះ ៕
អត្ថបទ ៖ រាជ