Connect with us

ស្នេហាស្នេហ៍ហឺត

ក្តីស្រឡាញ់ ៥ យ៉ាងចំពោះកូនៗ ដែលឪម្តាយមិនបានប្រាប់ផ្ទាលមាត់ តែបញ្ជាក់តាមកាយវិការទាំងនេះ !

on

Advertisement

គេ​តែង​និយាយថា គ្មាន​ការងារ​អ្វី​ពិបាក​ជាង​ធ្វើ​ឪពុក​-​ម្តាយ​គេ​ឡើយ តែ​ទោះបីជា​ការងារ​នេះ​វា​ពិបាក​ប៉ុនណា នឿយហត់​យ៉ាងណា ត្រូវ​រង​នូវ​ការឈឺចាប់​យ៉ាងណា ហើយ​ត្រូវ​ញាំញី​ដោយ​ទុក្ខវេទនា​យ៉ាងណា ឬ ត្រូវ​សម្រក់​ទឹកភ្នែក​យ៉ាងណា ក៏​ម៉ែ​-​ពុក​នៅតែ​អាច​ធ្វើបាន​ដើម្បី​កូន គឺ​មិន​រួញរា​ឡើយ ព្រោះ​ម៉ែ​-​ពុក​សប្បាយចិត្ត​ពេល​មានកូន​នៅក្បែរ ។ ឪពុកម្តាយ​តែង​ទុក​កូនៗ​ជាមុន​ស្ស​ទីមួយ និង ស្រឡាញ់​កូនៗ​គ្មាន​លក្ខខណ្ឌ ពេលខ្លះ​ទោះបីជា​មិន​បង្ហាញ​ចេញមក​ខាងក្រៅ​ពិតមែន ប៉ុន្តែ​តាមរយៈ​កាយវិការ​គឺ​បានបញ្ជាក់​យ៉ាងច្បាស់ ដែល​អ្នកជា​កូនៗ​អាច​សង្កេត​បាន នោះ​អ្នកនឹង​ដឹងថា​ឪពុកម្តាយ​អ្នក​ស្រឡាញ់​អ្នកខ្លាំង​កម្រិតណា ។​

​តើ​កាយវិការ​ណាខ្លះ ដែល​ស្តែង​ឱ្យឃើញ​ពី​ទឹកចិត្ត​ម្តាយ​ស្រឡាញ់​កូន ។ តោះ​មក​តាមដាន​ទាំងអស់គ្នា ៖

១-​អង្គុយ​រង់ចាំ​មើលផ្លូវ​កូន​ចេញពី​ធ្វើការ​
​គាត់​កម្រ​នឹង​ពោល​ពាក្យ​ត្រង់ៗ​ថា​ស្រឡាញ់​កូន​ណាស់ តែ​តាម​កាយវិការ និង ទង្វើ​មួយ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​ពិតជា​ស្រឡាញ់ និង បារម្ភ​ពី​សុវត្ថិភាព របស់​កូន​យ៉ាងខ្លាំង ។ គាត់​តែងតែ​អង្គុយ​រង់ចាំ​កូន​រាល់ពេល​ដែល​កូន​ចេញពី​ធ្វើការ ឬ ចេញពី​រៀន មិន​ថា​ពេល​ថ្ងៃ ឬ យប់​ជ្រៅ​នោះទេ អង្គុយ​រង់ចាំ​រហូត​ទាល់​ឃើញ​វត្ត​មានកូន​មកដល់​ផ្ទះ​ដោយ​សុវត្ថិភាព ទើប​ធ្វើឱ្យបាន​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ខ្លួន ។

២-​ទៅណា​មក​ណា​តែងតែ​យក​កូន​ទៅតាម​ជានិច្ច​
​ទៅណា​ក៏​យកទៅ​តាម ដូចជា យកទៅ​ដើរ​កម្សាន្ត យកទៅ​ចូលរួម​ពិធី​ផ្សេងៗ ជាដើម ក៏​ជា​ទង្វើ​មួយ​ដែល​បង្ហាញថា​ឪពុកម្តាយ​អ្នក​ស្រឡាញ់​អ្នកខ្លាំង​ដែរ ព្រោះ​គាត់​ចង់ឱ្យ​កូន​បាន​ស្គាល់​មនុស្សម្នា និង កន្លែង​កម្សាន្ត​ថ្មីៗ ម្យ៉ាង​គាត់​គិតថា​ការយក​ទៅតាម​នោះ គឺ​ងាយស្រួល​គាត់​បាន​មើលថែ​បាន​ដិតដល់ និង ពេញដៃពេញជើង​ជាង​អ្នកដទៃ ។

៣-​រៀបចំ​ម្ហូបអាហារ និង កន្លែង​គេង​ឱ្យ​យ៉ាង​រៀបរយ​
​ឪពុកម្តាយ​តែងតែ​ចម្អិនម្ហូប​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ដល់​កូនៗ ។ គាត់​តែងតែ​សម្រិតសម្រាំង និង ធ្វើ​រាល់​មុខម្ហូប​ទាំងឡាយ​យ៉ាង​ផ្ចិតផ្ចង់​បំផុត ដើម្បី​កូន​បាន ឆ្ងាញ់​មាត់ ។ ត្រូវ​ចាំ​ថា​រាល់​មុខម្ហូប​ដែល​ឪ​ម្តាយ​ធ្វើ គឺ​ឆ្ងាញ់់​គ្រប់មុខ ព្រោះ​គាត់​បាន​បង់​ក្តី​ស្រឡាញ់ និង មនោសញ្ចេតនា​ចូលក្នុង​នោះ ។​

៤-​ថែទាំ​ពេល​កូន​ឈឺ​ម្តងៗ​
​ពេល​កូនៗ​ឈឺ​គឺជា​ពេលដែល​ឪពុកម្តាយ​បារម្ភ​បំផុត ហើយ​បើ​គាត់​អាច​រើស​បាន​គាត់​នឹង​សុំ​ឈឺ​ជំនួស​កូនៗ ព្រោះ​គាត់​មិន​ចង់ឃើញ​កូនៗ មិន​ស្រួល​ក្នុង​ខ្លួន លំបាក​ក្នុង​ខ្លួន ឬ មាន​បញ្ហា​ណាមួយ​កើត​ឡើងលើ​កូនៗ​ឡើយ ។ ទឹក​ក្តៅ​ទឹក​ត្រជាក់​គាត់​តែងតែ​ធ្វើ​សម្រាប់​ក្នុងពេល​វេលា​ដ៏​អាក្រក់​នេះ ។​

៥-​រក​គូ​អនាគត​ដែល​ល្អ​ឱ្យ​កូន​
​នេះ​ក៏​ជា​ទង្វើ​មួយ​ដែល​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់​ឪពុកម្តាយ​ចំពោះ​កូនៗ​ដែរ ដោយ​គាត់​តែងតែ​ព្យាយាម​រកម​នុស្ស​ល្អ និង អាច​ទុកចិត្ត​ណា​ម្នាក់​ធ្វើជា​គូជីវិត សម្រាប់​មើលថែ​កូន​បន្ត​ពី​គាត់ ។ នេះ​គឺជា​អ្វីដែល​ឪពុកម្តាយ​ចង់​ធ្វើ​បំផុត​សម្រាប់​កូនៗ ដែល​ពេលខ្លះ​កូនៗ​មិនសូវ​ជា​បាន​ដឹងឮ​ពី​ទឹកចិត្ត​របស់​ពួកគាត់​ឡើយ ។ កាយវិការ​នេះ​គឺ​បង្ហាញថា​គាត់​កំពុង​យកចិត្តទុកដាក់​ចំពោះ​អនាគត​កូន និង សង្ឃឹម​កូនៗ​មានជីវិត​រស់នៅ​ដែល​ប្រសើរ​ទៅ​ថ្ងៃក្រោយ ។​

​នៅមាន​ជាច្រើន​ទៀត​ដែល​ឪពុកម្តាយ​តែងតែ​ធ្វើ​សម្រាប់​កូន​តាមរយៈ​កាយវិការ ដោយ​ទាំងអស់នោះ​សុទ្ធតែ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ពេញ​បេះដូង​របស់គាត់ ចំពោះ​កូនៗ ។ ចូល​ចាំ​ថា ឪពុកម្តាយ​ស្រឡាញ់​កូន​គឺ​គ្មាន​លក្ខខណ្ឌ​ទេ ដូច្នេះ​ចូរ​ស្រឡាញ់​ម្តាយ​អ្នក​ឱ្យបាន​ច្រើន និង នាំ​ភាពសប្បាយ​រីករាយ​ឱ្យបាន​ច្រើន​ដូចគ្នា​ដែរ ។​

​ដោយ ៖ សាកល​
​រូបភាពផ្តល់ដោយ ៖ ឡាំង សូលីណា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored