Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រ​មុំ​ៗ​ត្រៀម​ទៅ​!​ ​ក្រោយ​ក្លាយជា​ប្រពន្ធ​គេ​ ​ត្រូវ​ប្រឈម​រឿង​ ​៦​ ​យ៉ាង​មិនធ្លាប់​ជួប​សោះ​ក្នុង​ជីវិត​
ស្នេហាស្នេហ៍ហឺត

ក្រ​មុំ​ៗ​ត្រៀម​ទៅ​!​ ​ក្រោយ​ក្លាយជា​ប្រពន្ធ​គេ​ ​ត្រូវ​ប្រឈម​រឿង​ ​៦​ ​យ៉ាង​មិនធ្លាប់​ជួប​សោះ​ក្នុង​ជីវិត​

មីនា ៣១, ២០២២

​មិនថា​បុរស​ ​ឬ​ ​នារី​មិន​អាច​ជៀស​ផុត​ពី​ជីវិត​គូ​ឡើយ​ ​ហើយ​ជីវិត​គូ​នេះ​ជា​ដំណាក់កាល​មួយ​ដែល​ផ្លាស់ប្ដូរ​ជីវិត​អ្នកឲ្យ​ផ្លាស់ប្ដូរ​ស្ទើរ​ទាំងស្រុង​ ​។​ ​ខាងក្រោម​នេះ​ជា​រឿង​ដែល​នា​រីៗ​ត្រូវ​ប្រឈម​ក្រោយ​រៀបការ​ហើយ​ ​ដែល​មិនធ្លាប់​ជួប​ពីមុន​សោះ​ ​៖​ ​

​១​.​ ​បញ្ហា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ ​

​ក្រោយពេល​រៀបការ​ហើ​យស្រីៗ​មាន​តួនាទី​សំខាន់​មួយ​គឺ​ការចាត់ចែង​លុយកាក់​ដែល​រកបាន​ ​មិនថា​លុយ​ដែល​រកបាន​ដោយ​ប្ដី​ ​និង​ ​លុយ​ដែល​រកបាន​ដោយខ្លួនឯង​ឡើយ​។​ ​កាល​ជីវិត​នៅ​ម្នាក់ឯង​មិន​​ដែល​ខ្វល់ខ្វាយ​រឿង​លុយកាក់​ច្រើន​ឡើយ​ ​សំខាន់​ឲ្យតែ​ផ្គត់ផ្គង់​ខ្លួនឯង​បាន​គ្រប់គ្រាន់​។​ ​ក្នុងនាម​ជា​ប្រពន្ធ​ត្រូវ​ចេះ​ចាត់ចែង​លុយកាក់​ឲ្យបាន​ត្រឹមត្រូវ​ដើម្បីឲ្យ​គ្រួសារ​មាន​ភាព​រីកចម្រើន​ ​មាន​សេដ្ឋកិច្ច​រឹង​មាំ​។​

រូបតំណាង

​២​.​ ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ត្រូវ​ផ្លាស់ប្ដូរ​ ​

​ការ​ដើរ​ដេក​ ​ឈរ​ ​អង្គុយ​ ​ការ​និយាយ​ស្ដី​ ​និង​ ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួនឯង​ត្រូវ​ផ្លាស់ប្ដូរ​ស្ទើរ​ទាំងស្រុង​។​ ​ក្លាយជា​ប្រពន្ធ​គេ​មិន​អាច​សម្រេចចិត្ត​ ​ឬ​ ​ធ្វើអ្វី​តាមតែ​ចិត្ត​ទៀត​ឡើយ​ ​មិន​អាច​គេង​ទ្រមក់​ដូច​ពីមុន​ ​ទៅណាមកណា​ក៏​មិន​ចេះតែ​ម្នាក់​ឯង​ឆ្កុយ​ៗ​ទៀត​ឡើយ​ ​ពោល​គឺ​ត្រូវ​ផ្លាស់ប្ដូរ​ស្ទើរគ្រប់​បែបយ៉ាង​។​

​៣​.​ ​បន្ទុក​គ្រួសារ​ត្រូវ​ទទួលខុសត្រូវ​ច្រើនជាង​មុន​ ​

​កាល​នៅ​លីវ​ត្រូវ​ខ្វល់ខ្វាយ​តែ​ពី​ខ្លួនឯង​ ​និង​ ​គ្រួសារ​ប៉ុណ្ណោះ​ ​តែ​ពេល​ក្លាយជា​ប្រពន្ធ​គេ​ ​ជា​កូនប្រសា​គេ​ ​ត្រូវ​យកចិត្ត​ទុកដាក់​ទាំង​ឪពុកម្ដាយ​បង្កើត​ ​ទាំង​ឪពុកម្ដាយ​ក្មេក​ ​ហើយក៏​ត្រូវ​ប្រឈម​ ​បញ្ហា​ជាច្រើន​ទាំង​សាច់បង្កើត​ ​និង​ ​សាច់ថ្លៃ​។​ ​

រូបតំណាង

​៤​.​ ​ជីវិត​ឯករាជ្យ​ច្រើនជាង​មុន​ចាប់ផ្ដើម​ក្លាយជា​មនុស្សចាស់​ទុំ​ ​

​មិនទាន់​រៀបការ​គឺ​ស្ថិតនៅ​ក្រោម​ការ​ឃុំគ្រង​ ​មើល​ខុសត្រូវ​ ​ដោយ​ឪពុកម្ដាយ​។​ ​ក្រោយ​រៀបការ​ហើយ​ ​ត្រូវ​រៀន​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ ​មាន​សេរីភាព​ច្រើនជាង​មុន​ ​ចាប់ផ្ដើម​ចេះ​គិត​ ​ចេះ​ធ្វើអ្វី​ ​ដោយ​ចេញ​ ​ពី​ខ្លួនឯង​ ​ហើយក៏​ចាប់ផ្ដើម​ក្លាយជា​មនុស្សចាស់​ទុំ​ជាង​មុន​ដែរ​។​ ​

​៥​.​ ​ត្រៀមខ្លួន​ក្លាយជា​ម្ដាយ​គេ​យល់​កាន់តែ​ច្បាស់​ពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​ ​

​នេះ​ជា​រឿង​ថ្មី​បំផុត​ដែល​មិនធ្លាប់​ឆ្លងកាត់​ពីមុន​សោះ​ ​គឺ​ការ​ក្លាយជា​ម្ដាយ​គេ​ ​។​ ​អំឡុង​ពេល​ពពោះ​ ​រហូតដល់​ពេល​សម្រាល​នាម​ជា​ម្ដាយ​ត្រូវ​ជួប​ការ​លំបាក​ស្ទើរគ្រប់​បែបយ៉ាង​ទាំង​ការ​មើលថែ​ទាំ​ខ្លួនឯង​ ​ទាំង​កូន​ក្នុង​ផ្ទៃ​ ​ពេលខ្លះ​អាច​ចាញ់កូន​ត្រូវ​តម​អាហារ​ ​ឬ​ ​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​ខុសពី​ធម្មតា​ ​។​ ​ដំណាក់​ ​កាល​នេះ​អ្នក​នឹង​យល់​កាន់តែ​ច្បាស់​ថា​ ​ធ្វើជា​ម្ដាយ​គេ​គឺ​មិន​ងាយស្រួល​ឡើយ​ ​តែ​អារម្មណ៍​ម្យ៉ាងទៀត​ ​អ្នក​ហាក់​មាន​ក្ដី​សុខ​ ​សុភមង្គល​ ​ខុសពី​ពេល​ណាៗ​ទាំងអស់​ក្នុង​ជីវិត​ ​ព្រោះតែ​ឥទ្ធិពល​នៃ​ក្ដី​ស្រឡាញ់​ទៅ​កូន​ ​និង​ ​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ពី​ស្វាមី​។​ ​

រូបតំណាង

​៦​.​ ​ត្រៀមខ្លួន​ក្លាយជា​ជីវិត​គូ​

​ជីវិត​គូ​មិន​ខុស​អី​ពី​ចាន​ក្នុង​រាវ​តែង​ប៉ះទង្គិច​គ្នា​។​ ​ជីវិត​គូ​មិនមែន​គ្រាន់តែ​និយាយ​ពាក្យ​ថា​ស្រឡាញ់​ ​អស់​បញ្ហា​ឡើយ​ ​គឺ​ត្រូវ​ប្រឈម​រឿងរ៉ាវ​ជាច្រើន​មាន​ផ្អែម​ ​ប្រៃ​ ​ល្វីង​ ​ជូ​ចត់​ ​ពេលខ្លះ​មាន​ក្ដី​សុខ​ខ្លាំង​ ​ហើយ​ពេលខ្លះ​ក៏​ត្រូវ​ស្រក់​ទឹកភ្នែក​។​ ​ដំណាក់កាល​នេះ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អត់ធ្មត់​ ​ការយោគយល់​ ​និង​ ​ការលើកលែង​ ​ទើប​ជីវិត​គូ​អាច​ដើរទៅ​មុខ​ជា​រៀង​រហូត​។​ ​

​៧​.​ ​ប្រែប្រួល​រូបសម្រស់

​ក្រោយ​រៀបការ​ហើយ​អ្នក​អាច​នឹង​ផ្លាស់ប្ដូរ​សម្រស់​ ​ជួនកាល​អាច​ស្អាត​ជាង​ពីមុន​ ​ឬ​ ​ជួនកាល​ ​អាច​ស្គម​ ​ឬ​ ​ធាត់​ជាង​មុន​ដែល​អាស្រ័យ​លើ​ស្ថានភាព​ដែល​អ្នក​រស់នៅ​។​ ​ជាពិសេស​ក្រោយពេល​មានកូន​ហើយ​ ​អ្នក​នឹង​កាន់តែ​ចាប់អារម្មណ៍​ថា​រូបរាង​ខុសគ្នា​ពីមុន​ដាច់​។​ ​ការ​រក្សាសុខ​ភាព​ ​និង​ ​រូបរាង​ឲ្យ​នៅតែ​ដូចដើម​ក៏​អាស្រ័យ​លើ​ការ​មើល​ខុសត្រូវ​លើ​ខ្លួនឯង​ដែរ​៕​

រូបតំណាង
ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២

មីនា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម)

មីនា ២៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់