Connect with us

ស្នេហាស្នេហ៍ហឺត

ប្រុសៗចឹងមែនអត់?​ ​ចេះ​ស្រឡាញ់​ស្រី​ដំ​បូងៗ​ ​ចរិត​ ​៦​ ​យ៉ាងនេះ​ដឹង​មក​ពីណាពីណី​ទេ​

on

Advertisement

​ស្រី​ៗ​មួយចំនួន​ធំ​ប្រហែលជា​ចង់​ដឹង​ណាស់​ថា​ពេល​មនុស្ស​ប្រុស​ចេះ​ស្រឡាញ់​ស្រី​ដំ​បូងៗ​ ​មាន​ចរិត​បែប​ណា​មែនទេ​ ​?​ ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​សូម​ទម្លាយ​ឱ្យ​ខ្ទេច​គ្មាន​លាក់​ទុក​បន្តិច​ឡើយ​ ​។​ ​ដូច្នេះ​សូម​មក​ដឹង​ទាំងអស់គ្នា​ ​៖​ ​

​១​.​ ​ចេះនិយាយ​ទូរស័ព្ទ​ច្រើន​ខុសពី​ធម្មតា​ ​

​ដឹង​ស្រាប់ហើយ​ថា​ ​មនុស្ស​ប្រុស​ពិត​មិនសូវ​ពូកែ​និយាយ​ច្រើន​នោះ​ទេ​ ​ពិសេស​និយាយ​ជាមួយ​មិត្ត​ភក្ដិ​ប្រុស​ៗ​គ្នាឯង​ច្រើនតែ​កំ​បុ​ត​ឆ្កុយ​ៗ​មិនសូវ​មាន​ឃ្លោងឃ្លា​ទេ​ ​ហើយ​ថែមទាំង​និ​យាយ​ខ្លាំង​ៗ​គ្មាន​លាក់លៀម​ ​។​ ​តែ​ក្រោយ​មាន​ស្នេហា​ស្រាប់តែ​ចេះ​និ​យាយ​ខ្សឹប​ៗ​ ​ចេះ​លេង​ពាក្យពេចន៍​មិនចាញ់​អ្នកប្រាជ្ញ​ ​ហើយ​និយាយ​តាំងពី​ថ្ងៃរះ​ដល់​ថ្ងៃលិច​នៅ​មិនទាន់​អស់រឿង​និយាយ​ផង​ ​។​

រូបតំណាង

​២​.​ ​ចេះ​រៀបចំខ្លួន​ ​និង ​អត្តចរិត​ប្រសើរ​ជាង​មុន​ ​

​កាលពីមុន​សំលៀកបំពាក់​អី​ក៏​ចេះតែ​ស្លៀក​មិនសូវ​ខ្វល់​រឿង​សម​មិន​សម​ទេ​ ​តែ​ពេលមាន​ស្នេហា​មុន​ចេញទៅ​ក្រៅ​និយាយ​ពី​ថា​ឡើង​ខ្ញង់​តែម្ដង​ ​។​ ​និយាយ​ពីអ​ត្ត​ចរិត​វិញ​កាលពីមុន​មិនសូវ​ ​ចេះ​លាក់​ទេ​ចង់​ធ្វើ​អី​ក៏​ធ្វើនឹង​ ​ជួន​កា​លប្រុសៗ​ខ្លះ​ហ៊ាន​ផោម​មុខ​អ្នកដទៃ​ទៀត​ ​។​ ​ពេល​មាន​ស្នេហា​អត្តចរិត​ផ្លាស់ប្ដូរ​អស់រលីង​ ​អ្វី​ដែល​ជា​ចំណុច​អាក្រក់​បែរជា​មក​ល្អ​ទាំងព្រម​ ​មិនបាច់​មាន​អ្នកណា​ប្រាប់​ទេ​ ​។​ ​

​៣​.​ ​ចេះ​លួង​អ្នកដទៃ​ខុសពី​មុន​ដែល​មិនមែន​ជាច​រិត​ខ្លួនឯង​

​ចរិតមនុស្ស​ប្រុស​មិនសូវ​ចេះ​ទ្រ​អ្នកណា​ទេ​ ​ហើយ​ភាគច្រើន​នៃ​មនុស្ស​ប្រុស​គឺ​ស្អប់​ណាស់​ភាព​ច្រំដែល​ ​។​ ​ផ្ទុយពី​ចរិតមនុស្ស​ស្រី​ចូលចិត្ត​ឲ្យ​គេ​លួង​ឲ្យ​គេ​ទ្រ​ណាស់​ ​។​ ​ដូច្នេះហើយ​បើ​គេ​មិន​ចេះ​លួង​ ​ចេះ​ទ្រ​ខ្លះ​ទេ​ ​ដឹង​តែ​ចប់ហើយ​ ​។​ ​បែបនេះ​ហើយ​ទើប​គេ​ក្លាយជា​មនុស្ស​ចេះ​លួង​អ្នក​​ដទៃ​ទាំង​មិនដឹង​ខ្លួន​ ​។​ ​

រូបតំណាង

​៤​.​ ​ចេះ​រៀន​សន្សំ​លុយ​ខុសពី​មុន​ ​

​កាលពីមុន​អាងតែ​ខ្លួន​មួយ​ចាយ​លុយ​មិន​ចេះ​គិតរក​បាន​ប៉ុន្មាន​ក៏​ចាយ​ប៉ុណ្ណឹង​ ​។​ ​គេ​បែរជា​ចេះ​ទុកដាក់​លុយកាក់​ខុសពី​មុន​ស្រឡះ​ ​ព្រោះ​ចង់​សន្សំ​លុយ​រៀបចំផែនការ​អនាគត​ជាមួយ​មនុស្ស​ស្រី​ដែលគេ​ប្រាកដជា​មួយ​ ​និង ​សន្សំ​ដើម្បី​ទិញ​របស់​ផ្គាប់ចិត្ត​គូ​ស្នេ​ហ៍​ខ្លួន​ជាដើម​ ​។​ ​

​៥​.​ ​លែង​សូវ​រវល់ជាមួយ​មិត្តភក្ដិ​ដូច​ពីមុន​ ​

​ពីមុន​អាច​ថា​ ​មិនទាន់​ខ្វល់ខ្វាយ​រឿង​គូស្រករ​អ្វី​ចេះតែ​លេងសើច​ច្រើន​ជាមួយ​មិត្តភក្ដិ​ ​ដើរលេង​ផឹកស៊ី​ ​ជួនកាល​ក៏​ដើរ​ដាច់​យប់​ ​​ប៉ុន្តែ​តាំងពី​កើតមាន​ចិត្ត​ចង់បាន​ប្រពន្ធ​មក​ ​ផ្លាស់ប្ដូរ​អត្តចរិត​ឯកឯង​ ​មិន​ចាំបាច់​មាន​គ្រូអាចារ្យ​ណាម​ក​ប្រដៅ​ទេ​ ​។​

​៦​.​ ​មិនដែល​ចេះ​នឹក​អ្នកណា​សោះតែ​ឥឡូវ​នឹក​កូនក្រមុំ​គេ​ខ្លាំង​ឃើញ​ត្រឹម​ដំបូលផ្ទះ​ក៏​អស់ចិត្ត​ ​

​ដល់​ដំណាក់កាល​មួយ​ចង់បាន​នារី​​ណា​ម្នាក់​មក​ធ្វើជា​គូគាប់​ទ្រនាប់​ទ្រូង​ខ្លាំង​ពេក​ ​រហូតដល់​ថ្នាក់​អង្គុយតែ​នឹក​គេ​បាយ​មិន​នឹក​ ​ទឹក​មិន​ស្រេក​ ​។​ ​ជួនកាល​បើ​ថា​បាន​ស្គាល់​ផ្ទះ​គេ​បាន​ត្រឹម​ជិះ​កាត់​ ​ឃើញ​ដំបូលផ្ទះ​ក៏​អស់ចិត្ត​ហើយ​ ​៕​ ​

រូបតំណាង

អត្ថបទ៖ រាជ

អត្ថបទដោយ​៖ Tomson

ស្នេហាស្នេហ៍ហឺត

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
Margie រៀបការជាមួយស្វាមីសំណាងដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
ស្ងាត់ឈឹង! ពេលនេះ ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ នៅឯណា?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V)...

អត្ថបទក្រុមហ៊ុន23 hours ago

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០% ទៀត

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០% ភាគរយពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង ប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។...

អត្ថបទក្រុមហ៊ុន2 days ago

វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។ បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមាព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

អត្ថបទក្រុមហ៊ុន3 days ago

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

​បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA...

អត្ថបទក្រុមហ៊ុន3 days ago

គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)

ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។ ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល...

អត្ថបទក្រុមហ៊ុន4 days ago

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ foodpanda បានផ្តល់ជាអាហារ ភេសជ្ជៈដឹកជូនពួកគាត់ដល់មន្ទីរពេទ្យ

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល ។ foodpanda និង ចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖ • មន្ទីរពេទ្យព្រះអង្គដួង...

អត្ថបទក្រុមហ៊ុន5 days ago

បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់

​វី​ង​ម៉​ល​ (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប និង​ ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​ បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ ។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង ​៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១០ ​យប់​ ។​ ​លោកស្រី សួស...

អត្ថបទក្រុមហ៊ុន5 days ago

លើសពីការពង្រីកសេវាកម្ម foodpanda មកដល់ខេត្តបន្ទាយមានជ័យដើម្បីជួយម្ចាស់អាជីវកម្ម និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និង ដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះនៅថ្ងៃទី ៧ ខែមេសា ២០២១ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី...

អត្ថបទក្រុមហ៊ុន6 days ago

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ ស៊េរី​ ​ដែល​អតិថិជន​បាន​ទ​ង្ទឹ​ង​រង់ចាំ​បានដាក់​លក់​ជា​ផ្លូវការ​ហើយ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​តំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង ​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​២០២១ ​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld...

អត្ថបទក្រុមហ៊ុន6 days ago

ឆាប់ៗ​នេះ​!!! “​ដំណើរ​ជីវិត​” កម្មវិធី​ថ្មី​ស្តីអំពីជីវិត​ពិត​ក្រោយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ផ្សាយ​នៅតែ CTN, MyTV, CNC និង CBS Digital​

​ភ្នំពេញ​៖ កម្មវិធី​ថ្មី “​ដំណើរ​ជីវិត​” នឹង​លាតត្រដាង​អំពី​រឿងរ៉ាវ​ជីវិត​ពិត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ដែលជា​មេរោគ​ដ៏​កាច​សាហាវ​ឥត​ត្រា​ប្រណី កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ផងដែរ​ ។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើង មកទល់ពេលនេះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ រួមទាំង​អ្នក​កំពុង​សម្រាក​ព្យាបាល​ក៏​បន្ត​កើនឡើង​ច្រើន​ផងដែរ ទន្ទឹមនឹងនោះ ក៏មាន​អ្នកជា​សះស្បើយ ជា​បន្តបន្ទាប់...