Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ផ្ដាំ​ទៅ​ស្រី​ៗ​ផង​ ​បើ​សង្សារ​កំពុង​ស្រឡាញ់ ​គ្មាន ៨ យ៉ាងនេះ​ទេ​ ​ដឹង​តែ​ស៊េរី​បោក​ហើយ​ ​
ស្នេហាស្នេហ៍ហឺត

ផ្ដាំ​ទៅ​ស្រី​ៗ​ផង​ ​បើ​សង្សារ​កំពុង​ស្រឡាញ់ ​គ្មាន ៨ យ៉ាងនេះ​ទេ​ ​ដឹង​តែ​ស៊េរី​បោក​ហើយ​ ​

សីហា ១, ២០២១

​មនុស្ស​ស្រី​គ្រប់រូប​នៅ​លើ​លោក​នេះ​ ​តែង​ចង់បាន​ស្នេហា​មួយ​ដែល​ច្បាស់លាស់​ ​និង ​ជួប​មនុស្ស​ប្រុស​ដែល​ប្រាកដប្រជា​ជាមួយ​នាង​ ។​ ​គ្មាន​នារី​ណា​ម្នាក់​ចង់​ជួប​ស្នេហា​បោកប្រាស់​នោះ​ទេ​ ​តែ​ពេលខ្លះ​អាចម​ក​ពី​នាង​មិនបាន​រៀន​កត់សម្គាល់​ថា​ ​មនុស្ស​ប្រុស​ក្បត់​យ៉ាងម៉េច​ ​និង ​អ្នកស្មោះត្រង់​មាន​ចរិត​យ៉ាងម៉េច​ ។​ ​ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​បង្ហាញថា​ ​បុរស​ម្នាក់​នោះ​ ​ប្រាកដប្រជា​ជាមួយ​រឿង​ស្នេហា​ ​តែបើ​គ្មាន​ទេ​ ​ដឹង​តែ​ស៊េរី​បោក​ហើយ ​៖​

​១​.​ ​តែងតែ​យល់ព្រម​ជាមួយ​អ្នក​រាល់​គ្រប់​រឿងរ៉ាវ​

​មិនថា​កិច្ចការ​ធំ​តូច​ប៉ុណ្ណា​ទេ​ ​ឲ្យតែ​អ្នក​ពឹង​អាស្រ័យ​ឲ្យ​ជួយ​ ​គាត់​តែងតែ​លះបង់​ពេលវេលា​របស់​ខ្លួន​ទៅ​ជួយ​អ្នក​ភ្លាម​ ​ព្រោះ​មិន​ចង់​ឲ្យ​មនុស្សជា​ទី​ស្រលាញ់​របស់​ខ្លួន​ពិបាកចិត្ត​ ​ឬ​មាន​ ​ទុក្ខ​។​

​ ​២​.​ ​គាត់​តែង​គាំទ្រ​ក្ដី​ស្រមៃ​របស់​អ្នក​មិនថា​អ្នក​ចង់​ធ្វើអ្វី​ក៏ដោយ​

​ពេល​អ្នក​ប្រាប់​ក្ដី​សុបិន​របស់​ខ្លួន​ទៅ​គាត់​ ​បុរស​ភាគច្រើន​តែងតែ​គាំទ្រ​ ​និង​ជំរុញ​បន្ថែម​តាម​លទ្ធភាព​គាត់​មាន​ ​ដោយសារ​ចង់​ឃើញ​អ្នកដើរ​ដល់​គោលដៅ​ ​ដែល​ធ្លាប់​មាន​ក្ដី​ស្រមៃ​ជាយូរមកហើយ​។​ ​

​៣​.​ ​អាច​ដើរកម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​

​ទោះ​គាត់​មិនធ្លាប់​ស្គាល់​មិត្តភ័ក្ដិ​របស់​អ្នក​ពីមុន​ក៏ដោយ​ ​គាត់​តែងតែ​សម្រប​ខ្លួន​ធ្វើជា​មនុស្ស​រួសរាយ​ ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​ ​ពិសេស​ក្នុង​ពិធី​ដំណើរ​កម្សាន្ត​ ​ឬកម្ម​វិធី​ជួបជុំ​ ​ផ្សេង​ៗ​។​

​៤​.​ ​មាន​ភាព​ចុះសម្រុង​ជាមួយ​គ្រួសារ​អ្នក​

​ពេល​ដាក់ចិត្ត​ស្រលាញ់​អ្នក​ ​គាត់​តែងតែ​ស្រលាញ់​គ្រួសារ​ ​ឬ​បងប្អូន​របស់​អ្នក​ ​ដូច​គ្រួសារ​គាត់​អីចឹង​។​ ​ពេលវេលា​ញ៉ាំ​អាហារ​ជុំគ្នា​ ​គឺជា​ឱកាស​ពិសេស​មួយ​ ​ដែល​គាត់​អាច​ឃើញ​បងប្អូន​សាច់ញាតិ​របស់​អ្នក​ផ្ទាល់​ ​ឲ្យតែ​អ្នក​ព្រម​បបួល​។​ ​បើ​បុរស​នោះ​ស្រលាញ់​ពិត​ ​គាត់​ចង់​ឲ្យ​គ្រួសារ​បងប្អូន​របស់​អ្នក​ ​ទទួលស្គាល់​គាត់​ជាស​មា​ជិ​ក​ថ្មី​មួយ​រូប​ទៀត​ដែរ​។​
​
​៥​.​ ​នាំ​អ្នក​ចេញដើរលេង​
​
​បុរស​ដែល​ស្រលាញ់​អ្នក​ ​តែងតែ​ចង់​មាន​ពេល​ជួប​ជជែកគ្នា​ ​ក្រោយ​សម្រាក​ពី​ការងារ​ ​ដូច្នេះ​គាត់​តែងតែ​ផ្ដល់​អាទិភាព​ឲ្យ​អ្នក​ជ្រើសរើស​ពេលមុន​គាត់​ ​ទើប​គាត់​សម្រេច​តាម​ក្រោយ​។​ ​ការ​ដើរលេង​ទៅ​ទី​ជិត​ ​ឆ្ងាយ​ ​ឬ​ញ៉ាំ​អ្វី​ជុំគ្នា​ ​ជា​ពេល​សាង​ភាព​ផ្អែមល្ហែម​ ​រ៉ូមែ​ន​ទិ​ក​ ​ឬ​បង្កើន​អនុស្សាវរីយ៍​បន្ថែម​ ​លើ​ចំណង​ស្នេហ៍​អ្នក​ទាំងពីរ​។​ ​
​
​៦​.​ ​ផ្ដល់​កម្លាំងចិត្ត​ ​ពេល​អ្នក​បាក់ទឹកចិត្ត​

​នៅពេល​គាត់​ចាត់ទុក​អ្នក​ ​ជា​មនុស្ស​សំខាន់​ ​មនុស្សជា​ទី​ស្រលាញ់​ ​គាត់​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ ​ផ្ដល់​ភាព​កក់ក្ដៅ​ ​មិន​ឲ្យ​អ្នក​ឯកា​ ​ឬ​តែងតែ​រិះរក​វិធី​នានា​តាម​ជួយ​អ្នកជា​និច្ច​។​ ​

​៧​.​ ​ហ៊ាន​ប្រឈម​អ្វី​ៗ​គ្រប់យ៉ាង​ជាមួយ​អ្នក​

​មិនថា​ស្ថិត​ក្នុង​កាលៈទេសៈ​យ៉ាងណា​ទេ​ ​គាត់​នៅ​ក្បែរ​អ្នក​រហូត​ ​ទោះជា​អ្នក​ជួប​បញ្ហា​ពិបាក​ដោះស្រាយ​ ​នោះ​គាត់​នឹង​ដើរតួ​នាទី​ ​ជាទី​ប្រឹក្សា​យោបល់​ ​រិះរក​មធ្យោបាយ​គ្រប់បែបយ៉ាង​ ​ដោយ​ចាត់ទុក​បញ្ហា​របស់​អ្នក​ ​ដូច​រឿង​ផ្ទាល់ខ្លួន​គាត់​ដូច្នោះ​ដែរ​។​

​៨​.​ ​គោរព​អ្នក​

​អ្នក​អាច​សង្កេតមើល​តាមរយៈ​សកម្មភាព​ប្រចាំថ្ងៃ​របស់​គាត់​ ​ថា​គាត់​បាន​គោរព​ពាក្យសម្ដី​ ​ឬ​ទង្វើ​របស់​អ្នក​ ​ដែរ​ទេ​ ​បើ​គោរព​បាន​មានន័យថា​គាត់​ពិតជា​ស្រលាញ់​អ្នក​ខ្លាំង​៕​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់