Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ក្រោយបែកស្នេហា មនុស្សស្រីធម្មតាតែងបន្ទោសប្រុសៗ តែមនុស្សស្រីដ៏អស្ចារ្យ ធ្វើរឿង ៣ យ៉ាងនេះ
ស្នេហាស្នេហ៍ហឺត

ក្រោយបែកស្នេហា មនុស្សស្រីធម្មតាតែងបន្ទោសប្រុសៗ តែមនុស្សស្រីដ៏អស្ចារ្យ ធ្វើរឿង ៣ យ៉ាងនេះ

អត្ថបទដោយ​៖ Muyly កក្កដា ២០, ២០២១

ជាទូទៅ ក្រោយគូស្នេហ៍បានជួបនូវរឿងរ៉ាវបែកបាក់ស្នេហា គេសង្កេតឃើញថា នារីមួយចំនួនភាគច្រើន តែងនៅខូចចិត្តត្រាំត្រែង និង និយមបន្ទោសទៅកាន់ដៃគូស្នេហារបស់ខ្លួន និង ចោទថា ប្រុសម្នាក់ណាក៏ដូចម្នាក់ណា សុទ្ធតែមិនល្អទាំងអស់ ។ ដោយឡែកសម្រាប់នារីដ៏អស្ចារ្យ ក្រោយពេលបែកបាក់ស្នេហា គេពុំពោលពាក្យបែបនេះឡើយ តែគេងាកមកធ្វើរឿងដ៏មានប្រយោជន៍ ៣​ យ៉ាងនេះវិញ ដែលមានដូចជា ៖

១. គេតែងផ្ដល់ពេលវេលាដល់ខ្លួនឯង ឱ្យបានច្រើនជាងមុន

យើងមិនមាននាឡិកាសម្រាប់វាស់ស្ទង់ដួងចិត្ត ថានឹងអាចយកឈ្នះទុក្ខព្រួយនៅពេលណាបាននោះទេ ។ ដូច្នេះហើយក្រោយពេលបែកបាក់ នារីដ៏អស្ចារ្យតែងចំណាយពេលឱ្យខ្លួនឯងឱ្យបានច្រើនជាងមុន យកចិត្តទុក្ខដាក់លើខ្លួនឯង ធ្វើរឿងដែលគេចង់ធ្វើ ញ៉ាំអាហារដែលគេចូលចិត្ត និង លេងកីឡាដើម្បីសុខភាព ហើយរឿងដែលដាច់ខាតនោះគឺ ក្រោយបែកបាក់ គេមិនយកពេលវេលារកអ្នកថ្មីជំនួសភ្លាមៗឡើយ ព្រោះការដែលបាត់បង់ដៃគូម្ដងទៀត នឹងធ្វើឱ្យស្ថានការរបស់គេកាន់តែពិបាកស្រោចស្រង់ ។

២. គេមិនទប់អារម្មណ៍ឡើយ ត្រូវយំគឺយំ ដើម្បីប្រឈមមុខភាពឈឺចាប់ និង ឆ្លងវាឱ្យផុត

អ្នកអាចនឹងមិនយល់ស្របនូវចំណុចនេះ តែមនុស្សស្រីដ៏អស្ចារ្យ ក្រោយពេលបែកបាក់ស្នេហា ប្រសិនបើគេចង់យំ គឺយំហ៊ូភ្លាមៗ បញ្ចេញអារម្មណ៍ឈឺចាប់របស់គេដែលមាននៅក្នុងខ្លួន ហើយព្យាយាមយកឈ្នះវាឱ្យបាន ។  មិនតែប៉ុណ្ណោះ គេមិនចូលចិត្តលាក់រឿងរ៉ាវនៅក្នុងចិត្ត ឱ្យមានអារម្មណ៍កាន់តែរំខានឡើយ គេតែងអនុញ្ញាតឱ្យខ្លួនឯងប្រឈមមុខនឹងវា ហើយឆ្លងផុតពីវា ។

៣. គេតែងថ្លឹងថ្លែងពីទំនាក់ទំនងដែលធ្លាប់មាន និង ចាប់ផ្ដើមរកផ្លូវចេញសាងអនាគតថ្មី

ជាការពិតណាស់ រឹងមាំពីការបែកបាក់ មនុស្សស្រីចាប់ផ្ដើមអង្គុយសញ្ជឹងគិតពីចំណុចវិជ្ជមាន និង ភាពអវិជ្ជមាននៃទំនាក់ទំនងដែលធ្វើឱ្យគេឈឺចាប់ ។  ក្រោយការគិត កាន់តែធ្វើឱ្យគេជម្នះការឈឺចាប់ ដើម្បីរៀនពីវា និង ចាប់ផ្ដើមជីវិតថ្មីបន្តឆ្ពោះទៅមុខ ដោយភាពជឿជាក់ ។ ក្រោយធ្វើបែបនេះ គេពុំអនុញ្ញាតឱ្យភាពឈឺចាប់របស់អតីតកាល ធ្វើឱ្យគេបដិសេធនូវរឿងល្អៗ ដែលកំពុងរង់ចាំគេឡើយ ៕

ប្រែសម្រួលពី ៖ PhunuToday

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់