មនុស្សប្រុសគួរតែសង្កេត ៥ ចំណុចពីមនុស្សស្រី បើចង់ដឹងថានាងមានចិត្តឱ្យអ្នកឬអត់?
ជាការពិតណាស់ មិនថាមនុស្សប្រុស ឬក៏ស្រីទេតែងតែធ្លាប់ឆ្លងកាតជីវិតយុវវ័យ ឬ ជីវិតការងារជាមិនខាន ដូច្នេះពួកគេតែងតែចង់បាននៅភាពកកក្តៅ ភាពស្និតស្នាល ជាមួយមនុស្សយល់ចិត្តម្នាក់ តែមុននឹងឈានដល់គូសង្សារម្នាក់ៗតែងតែឆ្លងកាត់ការស្វែងយល់ចិត្តគ្នា និយាយគ្នាជាមុនសិនថាតើមនុស្សដែលយើងកំពុងតែចូលទៅនិយាយជាមួយនឹងគេមានចិត្តឱ្យយើងឬក៏អត់ ឬ គ្រាន់តែយើងស្រឡាញ់គេម្នាក់ឯង ។ ដូចច្នេះបើចង់ដឹងថាគេមានចិត្ត ឬ មនុស្សស្រីនោះចាប់អារម្មណ៍លើយើងឬអត់នោះ គួរតែសង្កេតលើ ៥ ចំណុចនេះភ្លាម ៖
១-ចូលទៅនិយាយដើម្បីផ្សារទំនាក់ទំង ឬ ស្គាល់គ្នាសិន
អ្នកត្រូវខ្លាហានហ៊ានចូលទៅនិយាយដើម្បីធ្វើការស្គាល់គ្នាជាមុនសិន ព្រោះយ៉ាងហោចណាស់យើងបានស្គាល់ពីនាងខ្លះដែរទៅតាមរយៈកាយវិកា ឬ ការនិយាយស្តីរបស់នាង ព្រោះថាបើនាងមានចិត្តឱ្យអ្នកដែរ ប្រាកដណាស់នាងច្បាស់ជាសម្តែងនូវកាយវិការអៀនៗ មិនហ៊ានមើលមុខអ្នកដោយក្រសែភ្នែកត្រង់ អ្នកសួរមួយម៉ាត់ឆ្លើយមួយម៉ាត់នោះ វាបញ្ជាក់ថានាងកំពុងតែចាប់អារម្មណ៍លើអ្នកដែរ តែប្រសិនបើអ្នកសួរនាងហើយនាងឆ្លើយបែបធម្មតា គឺបញ្ជាក់ថានាងមិនមានអារម្មណ៍ពិសេសណាមួយឱ្យអ្នកឡើយ ។
២-សង្កេតក្រសែភ្នែកនាងមកលើអ្នក
ការដែលក្រសែភ្នែកសម្លឹងឱ្យគ្នា អាចបញ្ជាក់នៅរឿងជាច្រើនដែលមាននៅក្នុងចិត្ត ដូច្នេះអ្នកអាចសង្កេតមើលក្រសែភ្នែកនាងដែលមើលមកលើអ្នក បើនិយាយចំពោះមនុស្សស្រីដែលពូកែអៀន ហើយមានចិត្តមកលើអ្នកនោះ គឺអ្នកអាចសង្កេតបានយ៉ាងងាយ ។ ពេលនាងចាប់អារម្មណ៍អ្នកមែននោះគឺ ច្បាស់ណាស់នាងនឹងសម្លឹងមើលអ្នកដោយកាយវិការខ្លាចៗ ខ្លាចមានអ្នកណាម្នាក់សម្លឹងមកនាងថានាងកំពុងតែចាប់អារម្មណ៍អ្នកណាម្នាក់ តែប្រសិនបើពេលដែលនាងសម្លឹងមើលអ្នកហើយ ស្រប់ពេលនោះអ្នកបែរជាក្រឡេកឃើញនាង ហើយនាងងាកមុខចេញយ៉ាងប្រញាប់នោះ វាអាចបញ្ជាក់បានថានាងអាចនឹងកំពុងតែមានចិត្តឱ្យអ្នក ។
៣-គួរតែសង្កេតទៅលើមិត្តភក្តិរបស់នាង
ជាការពិតណាស់មិត្តភក្តិនាងក៏ជារឿងមួយដែលសំខាន់ដែលអ្នកគួរតែសង្កេត ព្រោះប្រសិនបើមិត្តនាងដឹងថាបុរសណាដែលមិត្តគេចូលចិត្ត ឬ មានចិត្តលើនោះ គឺអ្នកគួរតែសង្កេតនៅពេលដែលអ្នកដើរនៅក្បែរនាង ប្រសិនបើពេលនោះមិត្តរបស់នាងបានឃើញអ្នកហើយស្រាប់តែគេលួចសម្លឹងមើលអ្នក ហើយលួចខ្សឹបគ្នា សើចបង្អាប់គ្នាពីនេះពីនោះ ច្បាស់ណាស់ថានារីម្នាក់នោះក៏កំពុងតែមានចិត្តលើអ្នក ឬ ធ្លាប់និយាយអ្វីឱ្យមិត្តភក្តិនាងស្តាប់ហើយទើបនាងមានអាការបែបនឹង ។
៤-សង្កេតនូវចំណុចៗដែលនាងបានផ្តល់ឱ្យអ្នក
មនុស្សស្រីដែលមានចិត្តឱ្យអ្នកគឺតែងតែចង់ជួយអ្នក មិនថារឿងនោះធំ ឬ តូចក៏ដោយ នាងតែងតែស្ម័គ្រចិត្តជួយអ្នកជានិច្ចនូវអ្វីដែលនាងអាចជួយបាន ព្រោះមនុស្សស្រីបើគ្មានចិត្តឱ្យនរណាម្នាក់ទេ ប្រាកដណាស់នាងមិនសូវជាយកចិត្តទុកដាក់លើអ្នកនោះឡើយ ។
៥-ញញឹមដាក់នាង
ស្នាមញញឹមក៏ជាភាពទាក់ទាញមួយដែរសម្រាប់មនុស្ស ប្រុស ឬ ស្រី គឺនៅពេលដែលយើងចាប់អារម្មណ៍អ្នកណាម្នាក់ យើងតែងតែផ្តល់ស្នាមញញឹមចំពោះគេនោះ ហើយប្រសិនបើជាការញញឹមរបស់យើងទាក់ទាញមានមន្តស្នេហ៍នោះគឺតែងតែធ្វើឱ្យមានអ្នកចាប់អារម្មណ៍មកលើអ្នកជាមិនខាន ប្រសិនបើថ្ងៃមួយអ្នកដើរជួបមនុស្សដែលអ្នកពេញចិត្តហើយញញឹមដាក់គេ ហើយគេស្រាប់តែញញឹមដាក់យើងវិញដោយភាពទន់ភ្លន់ សម្លឹងមើលមុខយើងចំៗដោយភាពស្រទន់ នោះបានន័យថាគេកំពុងតែចាប់អារម្មណ៍លើយើងដែរហើយ ៕