Connect with us

ស្នេហាស្នេហ៍ហឺត

នារីខ្មែរម្នាក់បង្ហោះសារមួយយ៉ាងចាក់ដោត រៀបរាប់ពីមូលហេតុសម្រេចចិត្តរៀបការជាមួយជនបរទេស

on

Advertisement

នេះជាអត្ថបទដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក Mum on assignment ដែលរៀបរាប់ចេញពីជីវិតផ្ទាល់របស់នារីម្នាក់ បានសម្រេចចិត្តជ្រើសរើសគូជីវិត ជាជនបរទេស។ ចង់ដឹងថា នាងមានមូលហេតុជំរុញចិត្តអ្វីខ្លះ ដែលនាំឱ្យនាងសម្រេចចិត្តជ្រើសរើសជនបរទេសធ្វើជាស្វាមី និង តើទំនាក់ទំនងរបស់ពួកគេទាំងពីរ ចាប់ផ្ដើមឡើងយ៉ាងម៉េចខ្លះនោះ សូមតាមដានទាំងអស់គ្នា ៖

កាលពីមុនពាក្យ​ថា «អាពាហ៍ពិពាហ៍» គឺ​គ្មាន​ក្នុង​វចនានុក្រម​របស់​ខ្ញុំ​ទេ ។ ជីវិត​គ្រួសារ​របស់​ខ្ញុំ ​គឺ​មិន​ល្អ​នោះ​ទេ ។ ឪពុក​ម្ដាយ​ខ្ញុំ​តែង​តែ​ទម្លាក់​កំហុស​លើ​ខ្ញុំ​ រាល់​ពេល​ដែល​គាត់​ឈ្លោះ​គ្នា ។

ការ​រៀបការ​ជាមួយ​ជនជាតិ​យើង ឬ​ជន​ជាតិ​ដទៃ គឺ​មិន​មែន​ជា​បំណង​ក្នុង​ជីវិត​ខ្ញុំ​ទេ ។ ខ្ញុំ​រៀបការ​នេះ ដោយ​សារ​តែ​មនុស្ស​ប្រុស​ដ៏​រឹង​ក្បាល​ម្នាក់ ដែល​ខ្ញុំ​បាន​ជួប​កាល​ពី ៤ ឆ្នាំ​មុន ខិត​ខំ​តស៊ូ​គ្រប់​យ៉ាង​ដើម្បី​ចង់​រួមរស់​ជាមួយ​ខ្ញុំ ។ បុរសខ្មែរមួយចំនួនមិន​សូវ​ចាប់​អារម្មណ៍លើរូបរាងរបស់ខ្ញុំទេ ព្រោះ​ខ្ញុំ​មាន​ស្បែក​ស្រអែម កម្ពស់​ក៏​ទាប ច្រមុះ​កំពិត និង​រាង​ស្គម ។ ជាង​នេះ​ទៀត ខ្ញុំ​មិន​ចេះ​រៀបរឹក​ឲ្យ​ដូច​ជា​ស្ត្រី​ខ្មែរ​ផង ។ បន្ថែម​ពី​នេះ​ទៀត រូបរាង និង​អត្តចរិត​របស់​ខ្ញុំ ភាគច្រើនក្លាយជាមន្ដស្នេហ៍​ទាក់ទាញទៅកាន់​បុរស​អឺរ៉ុបទៅវិញ ។

ការ​ពិត​មួយ​នោះ​គឺ​ថា ខ្ញុំ​មិន​មែន​រៀបការ​ដើម្បី​បាន​ចូល​សញ្ជាតិ​នោះ​ទេ ។ ខ្ញុំ​រៀបការ​ជាមួយ​គាត់ ព្រោះ​ខ្ញុំ​លង់​ស្រឡាញ់​គាត់ ហើយ​ខាង​ក្រោម​នេះ ជា​មូលហេតុ ៨ យ៉ាង​ដែល​ខ្ញុំ​សម្រេច​រៀបការ​ជាមួយ​ជន​បរទេស ។

១. ភាព​ក្លាហាន ​គឺ​ជា​ភាព​ទាក់ទាញ​របស់​ខ្ញុំ ៖ បុរស​ខ្មែរ​ភាគច្រើន ចូលចិត្ត​មនុស្ស​ស្រី​ណា​រៀង​អៀនៗ ដែល​មិន​សូវ​ចេះ​មាត់​ករ តបត និង​គោរព​ពួកគេ ។ ប៉ុន្ដែសម្រាប់ខ្ញុំវិញ គឺផ្ទុយ​ពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត។ ខ្ញុំ​ ជាមនុស្សស្រីចូលចិត្ត​និយាយ​អ្វី​ត្រង់​ៗ ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ និង​ចូលចិត្ត​មាន​សេរីភាព ។

២. ខ្ញុំ​ជា​មនុស្ស​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ៖ ពិតជាអរគុណខ្លួនឯង ដែលបានរៀនសូត្របានច្រើនកន្លងមក។ វាបានជួយខ្ញុំបានច្រើនមែនទែនក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រៀនសូត្រពីគេបានច្រើន ជាពិសេសរៀនតាមរយៈ ការចេះភាសាទី ២ នោះឯង (អង់គ្លេស) ។ ជាមួយ​ការ​យល់​ដឹងកាន់តែស៊ីជម្រៅ វា​ជួយ​ឲ្យ​ខ្ញុំ​មិន​ចេះ​រើសអើង​អ្នក​ដទៃ ។

៣. ភាព​ជឿជាក់​ ជា​ចំណុច​ទាក់ទាញ​របស់​ខ្ញុំ ៖ ប្ដី​របស់​ខ្ញុំ​មើល​មក​ខ្ញុំ​ថា​ទាក់ទាញ ព្រោះ​ខ្ញុំ​ស្លៀកពាក់​វៀល​សិចស៊ី ប៉ុ​ន្តែ​ពោរពេញ​ដោយ​ភាព​ជឿជាក់ ។ សម្រាប់​មនុស្ស​ប្រុស​ខ្មែរ​ភាគ​ច្រើន មនុស្ស​ស្រី​ដែល​ជឿជាក់​លើ​ខ្លួន​ឯង​បែប​នេះ គឺ​ជា​សត្រូវ​របស់​គេ ព្រោះ​ពួកគេ​ពិបាក​នឹង​គ្រប់​គ្រង​ណាស់ ។

៤. ខ្ញុំ​ចេះ​សម្រប​ខ្លួន​ ៖ ខ្ញុំ​អាច​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌ អាហារ អាកាសធាតុ និង​ទំនៀមទម្លាប់​បារាំង​បាន​យ៉ាង​ងាយ ។ អ្នក​ខ្លះ​ថា ខ្ញុំភ្លេច​កំណើត​ហើយ តែ​ខ្ញុំ​មិន​យល់​ស្រប​តាម​គេ​នោះ​ទេ ។ ការ​សម្រប​ខ្លួន​នេះ គឺ​ជួយ​ឲ្យ​ខ្ញុំ​មាន​ឱកាស​សិក្សា រីក​ចំរើន និង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​មនុស្ស​មួយ​ថ្មី ក្នុង​សង្គម​ថ្មី​មួយ​ទៀត ។

៥. ការ​បាត់បង់​ព្រហ្មចារី​មុន​ពេល​រៀបការ គឺ​មិន​សំខាន់​នោះ​ទេ ៖ ភាព​បរិសុទ្ធ​មិន​មែន​ជា​គោល​ចម្បង​ដើម្បី​ការ​រៀបការ​នោះ​ទេ ហើយ​វា​ក៏​មិនមែនមាន​ន័យ​ថា អាច​ឲ្យ​គូ​ស្នេហ៍​មាន​សេចក្ដី​សុខ​បាន​ដែរ ។ ការ​បាត់បង់​ភាព​បរិសុទ្ធ​មុន និង​ក្រោយ​ពេល​រៀបការ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ ។ អ្នក​មិន​អាច​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​មនុស្ស​ស្រី​មិន​ល្អ ឬ មនុស្ស​ស្រី​ចើក ដោយ​គ្រាន់​តែ​ការ​រួមរស់​ជាមួយ​គ្នា មុន​ពេល​រៀបការ​នោះ​ទេ ។

៦. ពួកយើង​និយាយ​ភាសា​សាមញ្ញ​ជាមួយ​គ្នា ៖ ទោះ​បី​ជា​គាត់​ជា​ជនជាតិ​បារាំង ហើយ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​មែន តែ​ពួកយើង​ប្រើ​ភាសា​អង់គ្លេស​ ជា​​ភាសា​គោល​ក្នុង​ការ​ទាក់ទង​គ្នា ។ បែប​នេះ វា​ងាយ​ស្រួល​ណាស់ សម្រាប់​ពួកយើង​ក្នុង​ពេល​ទាក់ទង​គ្នា ទាំង​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ ពេល​មាន​បញ្ហា​សំខាន់​អ្វី​ក៏​ដោយ ។

៧. មាន​រឿងរ៉ាវដែលត្រូវ​ចែករំលែក​គ្នាច្រើន ៖ នៅ​ពេល​ពួកយើង​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន ពួកយើង​ក៏​មាន​អ្វី​ត្រូវ​ចែក​រំលែក​គ្នា​ច្រើន​ដូច​គ្នា ដូច​ជា ភាសា អាហារ វប្បធម៌ ទំនៀមទម្លាប់ ចំណេះដឹង មតិ និង​បទ​ពិសោធ ។ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់ទាញ​ណាស់​សម្រាប់​ពួកយើង ។

៨. ខ្ញុំ​ចូលចិត្ត​ការ​ប្រកួតប្រជែង ៖ ពិត​ណាស់ រៀបការ​ជាមួយ​ជន​បរទេស​គឺ​ទទួល​បាន​មតិ​អវិជ្ជមាន​ច្រើន តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ទទួល​យក​វា ដោយចាត់ទុកថា​ជា​ការ​ប្រកួតប្រជែង និងកាន់​តែ​​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​បន្ថែម​ទៀត៕

ដោយ៖ ភក្ត្រា
ប្រភព៖ ហ្វេសប៊ុក

អត្ថបទពេញនិយម

អត់​ខ្វល់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ចំណាយពេល​ដើរ​លម្ហែ​ក្រៅប្រទេស​ជាមួយ​ស្វាមី​ទាំង​កំពុង​ពពោះ​
មើលរូបភាពទាំងនេះហើយ អ្នកច្បាស់ជាលាន់មាត់ថា “វាមិនទាន់យឺតពេលទេសម្រាប់ការសិក្សា”ទេ !
មកតាំងពីចិន មកបើកបនរកស៊ីលក់ខ្លួននៅខេត្តកំពត
អាណិតណាស់ ពិការដៃទាំងសងខាងដល់ក្លៀកហើយ នាងនៅតែតស៊ូទៅប្រឡងមិនរុញរា

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន20 hours ago

ប្លែក ! កក្រើក ! ជាមួយកម្មវិធីប្រឡងចម្រៀងបែប Digital ឧបត្ថម្ភផ្តាច់មុខដោយ OPPO

ធ្លាប់តែ​ឮ​កម្មវិធី​ប្រឡង​ចម្រៀង​បែប​ធម្មតាៗ ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​មានកម្ម​វិធី​ប្រឡង​ចំរៀង​ថ្មី​បែប Digital ទៀត​ ! ប្លែក​ម្ល៉េះ​លោក​ព្រះ​ ? នោះ​កម្មវិធី​ប្រឡង​ចម្រៀង​ថ្មី​ដែលមាន​ឈ្មោះថា The Mask Singer Cambodia ​ដែល​ចាប់ផ្តើម​បើក​ដំណើរ​ការលក់​ពាក្យ​ចូល​ប្រឡង​ហើយ​បងប្អូន កាន់តែ​ពិសេស​នោះ​កម្មវិធី​នេះ​គឺ​ស្ថិតក្រោម​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ​OPPO ​ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ កន្លងមក​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន ​OPPO ក៏​ធ្លាប់​សហការ​ផ្តាច់​មុខជា​មួយ​នឹង​ក្រុមហ៊ុន​ហង្ស​មាស​ដែរ...

អត្ថបទក្រុមហ៊ុន24 hours ago

OPPO ថ្មី​ទៀតហើយ​!! សំណព្វចិត្ត​បង​អើយ! (​វីដេអូ​)

​សំណព្វចិត្ត​អើយ​! បង​ប្រើ OPPO Reno 10X Zoom មិនទាន់​ថ្នឹក​ដៃ​ផង អី​ឡូ​វ​ឮថា​ចេញ​អា​ម៉ូ​ដែ​ល​ថ្មី​មួយ​នោះ ​ដែលមាន​ឈ្មោះថា Reno2 អី​ណា អី​ណី ទៀតហើយ​…! មិន​យល់​ថេរ មិន​យល់​ថេរ (​ហាហា​ហា​) ចេញ​លឿន​ម្ល៉េះ​?​ ប៉ុន្មាន​ថ្ងៃនេះ​ឃើញតែ​ព័ត៌មាន​បែកធ្លាយ​ស្តីពី​ការបង្ហាញ​ខ្លួន​របស់​ស៊េរី Reno ដែលមាន​ឈ្មោះ​ថ្មី​ថា...

អត្ថបទក្រុមហ៊ុន1 day ago

Cambodian Idol Junior មកដល់ខេត្តស្វាយរៀងហើយ! ត្រៀមខ្លួន ត្រៀមសំឡេងហើយឬនៅ ?

កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​ប្លែក​គេ​ក្នុង​យុគសម័យ​ថ្មី Cambodian Idol Junior វគ្គ​ជម្រុះ​ដំបូង​បាន មកដល់​ខេត្តស្វាយរៀង​ហើយ​ ។ ដូច្នេះ​ប្អូនៗ​កុមារ​អាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ដែលមាន​ក្តី​ស្រមៃ​ចង់​ក្លាយជាតារាចម្រៀង​វី​យ​ក្មេង​សូម​ត្រៀមខ្លួន​ ។​ ​វគ្គ​ជម្រុះ​ដំបូង​នឹងធ្វើ​ឡើង​នៅមុខ​សណ្ឋាគារវ៉ៃ​គោ​ ទីរួមខេត្ដ​ស្វាយរៀង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​22...

អត្ថបទក្រុមហ៊ុន2 days ago

OPPO ប្រកាសមុខតំណែងថ្មីរបស់បុគ្គលពីររូបជាសាធារណៈ

ថ្មីៗ​នេះ ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានប្រកាស​ឈ្មោះ​បុគ្គល​ពីររូប​ដែល​នឹង​ទទួលបន្ទុក​ការងារ​ថ្មី​ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួម​របស់ OPPO​ទៅលើ​ទីផ្សារ​សកល​របស់​ពួកគេ​ និង​ កិច្ចការ​ផ្តល់ជូន​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​នូវ​ផលិតផល​ពិត​សេវាកម្ម​ឆ្លាត​វៃ​ដែលមាន​គុណភាព​នៅក្នុង​យុគសម័យ​ថ្មីៗ ដែល​តែងតែ​ដើរ​ទៅមុខ​ឥតឈប់ឈរ​។ ពួកគេ​ទាំងពីរ​គឺជា​បុគ្គល​ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ជម្រុញ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង លទ្ធភាព​នៃ​ការលក់​ផលិតផល​របស់​ពួកគេ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដែលមាន​ឈ្មោះ​លោក ​Alen Wu ​ដែល​ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា​អនុប្រធាន​ និង​ ជា​ប្រធាន​ផ្នែក​លក់​សកល ​(VicePresident and President...

អត្ថបទក្រុមហ៊ុន2 days ago

យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្សដ៏កម្រប្រចាំឆ្នាំពី សាមសុងបានមកដល់ហើយ…!!

មួយឆ្នាំ​មាន​ម្តង​កុំ​ឲ្យ​រំលង​ប្រូ​ម៉ូ​សិន​យក្ស​!!! ​ភ្នំពេញ ​ថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០១៩ ៖​កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​បាន​ត្រឡប់​មកវិញហើយ​មក​ជាមួយនឹង​ភាព​អស្ចារ្យ​និង​រំភើប​សម្រាប់​អតិថិជន​ទាំងអស់​! និយាយ​ទៅ​កម្មវិធី​ពិសេស​នេះ​គឺ​ទិញ​ថែម​…​ទិញ​ថែម​…​ថែមៗ​កប់​តែម្តង​! ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ចំណាយ​ក៏​កាន់តែ​តិច​…​ចំណេញ​វិញ​មហា​សែន​ច្រើន​…!! ​ឥឡូវនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិក​សាម​សុង​ធ្វើការ​ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ធំ​ប្រចាំឆ្នាំ​ដូចជា​៖​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​, ទិញ​១​ថែម​១, ទិញ​ទូទឹកកក​ថែម​ម៉ាស៊ីនបោកខោអាវ​, ទិញ​ម៉ាស៊ីន​បោក​ខោ​វ​អាវ​ថែម​ជូន​ម៉ាស៊ីន​បូម​ធូលី​ឬ​ថែម​ជូន​ម៉ាស៊ីន​ដុត​អគ្គិសនី (Microwave), ទិញ​ទូរទស្សន៍​ទទួល​បានកា​រ​បញ្ចុះតម្លៃ​ចាប់ពី​$25 ​រហូតដល់​ $750​ភ្លាមៗ​,​ទិញ​ម៉ាស៊ីនត្រជាក់​ថែម​ជូន​សេវា​តម្លើង​និង​ជើង​ភ្ជាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​…!!​ ចាប់ពី​ថ្ងៃនេះ​រហូតដល់ 30 កញ្ញា...

អត្ថបទក្រុមហ៊ុន3 days ago

ថ្មី​ជាមួយនឹង​ការ​វេច​ខ្ចប់​ដ៏​ស្រស់ស្អាត​របស់ MY BOY ​ទម្ងន់​២​គីឡូក្រាម និង​ងាយ​រក្សាទុក​

រាជធានី​ភ្នំពេញ​៖ ទឹកដោះគោ​ខាប់​ដែល​លោកអ្នក​តែង​និយម​ចូលចិត្ត MY BOY បាន​បន្ថែម​បរិមាណ​ និង ​សន្សំ​បាន​១០​ភាគរយ​ចំនេញ​សម្រាប់​រូបរាង​ថ្មី​របស់ខ្លួន​តាមរយៈ​ការ​វេច​ខ្ចប់​ជា​កញ្ចប់​ទម្ងន់ ២​គីឡូក្រាម និង​មាន​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ខែសីហា​ឆ្នាំ​២០១៩​ នេះ​តទៅ​។​ ​ការ​វេច​ខ្ចប់​ក្រោម​រូបរាង​ថ្មី​នេះ គឺជា​ការវិវត្តន៍​ខ្លួន​ដំបូងបង្អស់​របស់​ទឹកដោះគោ​ខាប់ MY BOY ដែលមាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លូន ភាពល្បីល្បាញ​លើ​រសជាតិ និង​គុណភាព​។ ការបន្ថែម​រូបរាង​លើ​ការ​វេច​ខ្ចប់​នេះ គឺ​ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​ដឹង​អំពី​អត្ថប្រយោជន៍​នៃ Color OS6 របស់ OPPO Reno (​វីដេអូ​)

Color OS6 របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series ជា​ប្រភេទ​មុខងារ​ថ្មី ដែល OPPO​ បានធ្វើការ Upgrade សម្រាប់​តម្រូវការ​ដ៏​ចាំបាច់​របស់​អតិថិជន​សំណព្វចិត្ត​របស់​ពួកគេ​ ។ អត្ថប្រយោជន៍​របស់ Color OS6 បាន​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​របកគំហើញ​ថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ គ្មាន​ដែន​កំណត់​ក្រោយពី​មាន Feedback...

អត្ថបទក្រុមហ៊ុន5 days ago

ពិតជា​គំរូ​មែន​! គេ​ប្រើ​ភាសាបរទេស​ព្រោងព្រាត តែ​សំអាងការ​មួយ​នេះ​បែរជា​ប្រែ​ឈ្មោះ​ពី​បរទេស​មកជា​ខេមរភាសា​វិញ​ដោយសារ​… (​​វីដេអូ​)

​នៅ​ក្នុងសម័យ​បច្ចុប្បន្ន​ដែល​យើង​សង្កេតឃើញថា ​ការប្រើប្រាស់​ឈ្មោះ​ហាង ​និង​ ជំនួញ​នានា​ជា​ភាសាបរទេស​ហាក់ជា​កំពុង​ពេញនិយម ស្លាប​ពេជ្រ សំអាងការ​ដែលជា​សំអាងការ​ដ៏​មានបទពិសោធន៍​យូរ​ឆ្នាំ​មួយ​បែរជា​សម្រេច​ប្រែ​ឈ្មោះ​ពី​ភាសា​បារាំង “​ភ្លី​ម​ឌី​យ៉ា​ម៉​ង់​” មកជា​ខេមរភាសា “​ស្លាប​ពេជ្រ​” វិញ​ ដែល​ពិតជា​ទង្វើ​មួយ​ដ៏​គំរូ​ដល់​អ្នកដទៃ ​។ ​ទាក់ទង​នឹង​ការ​ប្រែ​ឈ្មោះ​នេះ​ផងដែរ លោក ​ហេង រ​ត្ន័​មុនី ម្ចាស់​សំអាងការ​បាន​បកស្រាយ​ថា​ ការពិតទៅ​មិនមាន​ការផ្លាស់ប្ដូរ​អ្វី​ច្រើន​ឡើយ​គឺ​គ្រាន់តែ​ជាការ​បកប្រែ​ឈ្មោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ ព្រោះថា​ភ្លី​ម​ឌី​យ៉ា​ម៉​ង់​នេះ​គឺ​មានន័យថា​ជា​ស្លាប​ពេជ្រ​រួចទៅហើយ និង...

អត្ថបទក្រុមហ៊ុន6 days ago

គ្មានអ្វីដែលជាឧបសគ្គសម្រាប់ Gamer ទៀតឡើយនៅពេលនេះ!

កូនច្បង​ត្រកូល Reno របស់ OPPO ដែលមាន​ឈ្មោះថា​OPPO Reno 10X Hybrid Zoom ទាំងពីរ​ពណ៌ Ocean Green​និង Jet Black (​ដែលមាន​បង្កប់​បច្ចេក​វិទ្យា​កាមេរ៉ា​ 60X Digital Zoom)​ គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ថ្មី​ដែលមាន​ប្រជាប្រិយភាព​គួរសម​ដែរ នៅ​ពាក់កណ្តាល​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន6 days ago

ចំណាយ $10 នារដូវភ្លៀងនេះ អាចឈ្នះរង្វាន់ជិត $10,000 ពីផ្សារទំនើបអូឡាំព្យា ថែមទាំងអាចជួបអាយដលទៀត !

អីយ៉ា​ស់​! ឮថា​ចូល​រដូវភ្លៀង​នេះ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​រៀបចំ​កម្មវិធី​ថ្មី “​ដំណើរ​ទៅកាន់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​នា​រដូវភ្លៀង​” ដែល​នឹងមាន​ជា​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ហើយ​មាន​ទាំង​តារា​កិត្តិយស​ល្បីៗ​ចូលរួម​ដល់​ទៅ​ពីររូប​ទៀត​គឺ​កំលោះ​សង្ហារ​នី​កូ​ម្ចាស់​បទ​”​ចូក​មួយ​” និង​ ពិធីការិនី​ស្រស់ស្អាត​ពូកែ​វោហារ​ស័ព្ទ​អ្នកនាង ​សុខ​ សុ​ម៉ា​វ​ត្តី ​ទៀតផង​ ។ ​សរុប​ជា​ទឹកប្រាក់​ជិត $10,000 រង្វាន់​ទាំងអស់​រួមមាន​ដូចជា​ម៉ូតូ​ទំនើប 1 រង្វាន់​, ទូទឹកកក 3 រង្វាន់​, នាឡិកាដៃ​ទំនើប 10...