Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រវាងពួកយើង…បានត្រឹមលើសពីមិត្ត មិនអាចឈានដល់ស្នេហា ចុងក្រោយមិនអាចសូម្បីជាមិត្តនឹងគ្នា
ស្នេហាស្នេហ៍ហឺត

រវាងពួកយើង…បានត្រឹមលើសពីមិត្ត មិនអាចឈានដល់ស្នេហា ចុងក្រោយមិនអាចសូម្បីជាមិត្តនឹងគ្នា

មករា ៥, ២០២០

ទីបំផុតមិត្តភាពស្ទើរស្នេហា ស្ទើរមិត្តភក្ដិមួយនេះ វាបានបញ្ចប់ហើយ បានបន្សល់ទុកនូវអានុស្សាវរីយ៍ លាយឡំជាមួយការឈឺចាប់ ការនឹករលឹក ដែលមិនដឹងថាពេលណាខ្ញុំអាចភ្លេចគេបាន ។ ចុងក្រោយខ្ញុំ គឺជាអ្នកដើរចេញ គឺជាអ្នកបញ្ចប់វា ព្រោះមើលដឹងថា គេម្នាក់នោះគ្មានចេតនានឹងរំលងបន្ទាត់ពីមិត្តភក្ដិ ក្លាយជាស្នេហាបាន ។ ខ្ញុំព្រមទទួលស្គាល់ហើយថា កន្លងមកអ្នកធ្វើល្អនឹងខ្ញុំ អ្នកលេងឆាតជាមួយខ្ញុំ មិនដែលលស់ថ្ងៃ ព្រោះអ្នកគ្រាន់តែចង់មានអ្នកកំដរ ព្រោះតែអ្នកឯកា ព្រោះអ្នកមិនទាន់មានអ្នកណា…!!

ខ្ញុំស្ដាយក្រោយនូវការលះបង់ នូវក្ដីស្រឡាញ់មួយនេះ ពិសេសពាក្យដែលខ្ញុំ ប្រាប់ថាអ្នកថាខ្ញុំស្រឡាញ់អ្នក ដែលខ្ញុំមិនធ្លាប់និយាយប្រាប់អ្នកណាសោះក្នុងជីវិត អ្នកជាមនុស្សដំបូងដែលខ្ញុំហ៊ាននិយាយ ទាំង​ដឹង​ច្បាស់​ថា ចម្លើយរបស់អ្នកយ៉ាងណានោះ ។ អ្នកធ្លាប់ប្រាប់ខ្ញុំថា អ្នកមិនបានស្រឡាញ់ខ្ញុំ តែ​អ្នក​មិន​ចង់​បាត់​បង់​ខ្ញុំ តែអ្នកក៏មិនព្រមទទួលយកខ្ញុំ នាមជាសង្សាររបស់អ្នក បានត្រឹមពាក្យថា លើសពីមិត្តធម្មតា តែមិនមែនស្នេហា ។ កាន់តែយូរទៅពាក្យថា លើសពីមិត្តរបស់អ្នក កាន់តែគ្មានន័យ ព្រោះអ្នកមិនអើពើ មិនព្យាយាមរក្សាវា អ្នកទុកខ្ញុំចោល ខ្ញុំមិនឆាតទៅអ្នក អ្នកក៏មិនឆាតមកខ្ញុំ ។

អ្នក​ដែល​គិត​ដល់​អារម្មណ៍​ខ្ញុំដែរទេ? ថារាល់ថ្ងៃខ្ញុំតែងរង់ចាំសាររបស់អ្នក តែងនឹកដល់អ្នក តែ​ខ្ញុំ​មិន​អាច​បន្តរត់​តាម​អ្នក​ទៀត​ទេ ខ្ញុំមិនអាចនៅតែបន្តឆាតទៅអ្នកមុនរហូតបានទេ ព្រោះ​ខ្ញុំ​មា​ន​អារម្មណ៍​ថា ខ្លួនឯងកាន់តែអន់ កាន់តែគ្មានតម្លៃ ហើយម្យ៉ាងទៀតអ្នកហាក់កាន់តែឃ្លាតឆ្ងាយទៅ ប្រហែល​ជា​អ្នក​រក​អ្នកជំនួសខ្ញុំបានហើយ ម្នាក់នោះប្រហែលជាស្នេហាពិតប្រាកដរបស់អ្នក ។

អរគុណពេលវេលាឱ្យខ្ញុំបានជួបអ្នក អរគុណពេលវេលាកន្លងមកដែលអ្នកធ្លាប់​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ស្នាម​ញញឹម ។ ពីពេលនេះទៅ​ ខ្ញុំមិនរំខានអ្នកទៀតទេ មិនចង់ដឹងលឺរឿងរបស់អ្នកទៀតទេ អ្នកចង់​ជួប​អ្នក​ណា ចង់ទៅណា ចង់ឆាតជាមួយអ្នកណា នោះជាសិទ្ធិរបស់អ្នក រវាងយើងទាំងពីរបានត្រឹមលើសពីមិត្ត មិនអាចឈានដល់ស្នេហា ចុងក្រោយមិនអាចសូម្បីតែមិត្ត ៕

តាក់តែងអត្ថបទដោយ ៖ ឬទ្ធិ

ដកស្រង់ពីរឿងពិតមនុស្សម្នាក់!!

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់