ស្រីៗត្រូវចាំណ៎ា ! កុំលង់នឹងសម្រស់ កុំឈ្លក់រង្វេងជាមួយសម្ដីផ្អែម
នាងស្គាល់គាត់តាមហ្វេសប៊ុក
នាងឆែករូប profile របស់គាត់
គាត់សង្ហាមែន
គាត់ផ្ញើសារមកនាង
នាងបានតបទាំងក្ដីរីករាយ
នាងចង់ទាក់ទងគាត់
នាងបានណាត់ជួបគាត់
នាងតុបតែងខ្លួនយ៉ាងសិចស៊ី
បាញ់ទឹកអប់ក្រអូបឈ្ងុយឈ្ងប់
នាងផាត់មុខ ខ្ពុលមាត់បំបាត់ក្លិន កែប្រែខ្លួនឯងដូចជាមនុស្សថ្មី
គាត់នាំនាងទៅញ៉ាំបាយថ្ងៃត្រង់នៅសណ្ឋាគារមួយ
គាត់នាំនាងទៅផឹកអីនៅហាងមួយកន្លែងទៀត
ពួកគេទាំង ២ ពោរពេញដោយភាពសប្បាយរីករាយ
គាត់បបោសអង្អែលដៃរបស់នាង
គាត់ធ្វើឲ្យនាងសើច
ធ្វើឲ្យនាងញញឹមពព្រាយ
នាងចាប់ផ្ដើមលង់ស្រឡាញ់គាត់ខ្លាំង
ធ្វើដូចជានាងធ្លាប់ស្គាល់គាត់ជាយូរណាស់មកហើយ
គាត់នាំនាងទៅផ្ទះរបស់គាត់
គាត់ធ្វើឲ្យនាងទុកចិត្តមកលើគាត់ ហើយក៏បានផ្ដួលនាងទៅលើគ្រែ
ថើបនាងដោយពោរពេញដោយក្ដីស្រឡាញ់
នាងចូលចិត្តទង្វើរបស់គាត់ដែលធ្វើមកលើនាងនៅពេលនេះ
នាងដឹងថា វាខុស ប៉ុន្តែនាងចូលចិត្ត
នាងសួរថា មានបានប្រើរបស់ការពារទេ គាត់ថាយឺតពេលហើយ
នាងក៏គិតថាមិនអី ហើយមិនខ្វល់
គាត់ថាគាត់ស្រឡាញ់នាង ហើយនាងក៏មិនរុញរានិយាយថានាងស្រឡាញ់គាត់ដូចគ្នា
ក្រោយមក គាត់ទៅផ្ទះបានដើម្បីយកទឹកផឹក
គាត់ក៏បានជួយយកឲ្យនាងផឹកដែរ
នាងមានអារម្មណ៍ថា នាងជាមនុស្សស្រីសំខាន់សម្រាប់គាត់
នាងគិតថា គាត់ជាមនុស្សតែម្នាក់គត់សម្រាប់នាង
គាត់នាំនាងទៅចំណតឡានតាក់ស៊ី
គាត់ថើបថ្ពាល់នាង ហើយនិយាយថា
ខ្ញុំពិតជាសប្បាយណាស់នៅថ្ងៃនេះ
គាត់ឲ្យលុយនាង
នាងញញឹម ហើយនិយាយទៅវិញថា
«គ្នាថ្ងៃស្អែកបងសម្លាញ់»
គាត់នៅស្ងៀម
ឡានរបស់នាងក៏បើកផុតទៅ
ក្នុងឡាន នាងញញឹមមិនឈប់
នាងទៅដល់ផ្ទះ ហើយផ្ញើសារទៅគាត់ ដើម្បីប្រាប់ថា នាងដល់ផ្ទះហើយ
គាត់ online ប៉ុន្តែមិនឆ្លើយតបនាងទេ
វាមិនដូចជាគាត់សោះ អ៊ីចឹងនាងផ្ញើសារទៅគាត់ម្ដងទៀត
គាត់នៅតែមិនតប
ប៉ុន្មាននាទីក្រោយ នាងរកឈ្មោះគាត់លែងឃើញលើបញ្ជីមិត្តភក្តិរបស់នាង
គាត់បាន blocked នាងចោលហើយ
ពីមួយថ្ងៃទៅមួយសប្ដាហ៍ ទៅមួយខែ
នាងចាប់ផ្ដើមមានអារម្មណ៍ថា ឈឺ ខ្សោយកម្លាំង ស្រកទម្ងន់ និងមានការឈឺចាប់នៅក្នុងមាត់
នាងបានទៅសម្ពពព្យាបាល
ដើម្បីធ្វើតេស្ដឈាម
ប៉ុន្មាននាទីក្រោយ
គិលានុបដ្ឋាយិកាបានដើរមកប្រាប់នាងថា «សុំទោស នាងកំពុងមានទម្ងន់ ហើយក៏ផ្ទុកមេរោគអេដស៍ផងដែរ»
ហេតុអ្វី?
នាងមិនយល់
ការពិតចាប់ផ្ដើមប៉ះទង្គិចផ្លូវចិត្តនាង
នាងបានដើរទៅផ្ទះ
ពោរពេញដោយភាពភ័យខ្លាច
ច្របូកច្របល់
នាងទៅចំណតឡានក្រុង
អង្គុយចុះ ដោយអស់សង្ឃឹម គ្មានព្រលឹងក្នុងខ្លួន
នាងសម្លឹងឃើញការស្លាប់កាន់តែខិតចូលមកដល់
នាងសម្លឹងមើលផ្ទៃមេឃ ធ្វើការបន់ស្រន់ខ្សឹបៗ
នេះជាចុងបញ្ចប់របស់នាងហើយ ។
កុំឲ្យខ្លួនឯងធ្លាក់ខ្លួនដូចជានារីម្នាក់នេះ ។ រស់នៅជីវិតឲ្យល្អ កុំរវល់តែរត់ដេញតាមគ្រឿងសម្ភារៈនិយម ។ កុំរត់រកមនុស្សដែលគេជួយឧបត្ថម្ភអ្នក ដើម្បីបំពេញតម្រូវការរបស់គេ។
ត្រូវធ្វើខ្លួនជាមនុស្សស្រីម្នាក់ដែលយើងចង់ឲ្យកូនស្រីរបស់យើងយកគំរូតាម
សូមផ្ញើសារនេះជូនទៅមិត្តនារីទាំងអស់គ្នា
សូមរស់នៅជីវិតឲ្យបានល្អ
កុំរស់នៅក្នុងភាពកុហក ៕
ដោយ៖ ភក្ត្រា
ប្រភព៖ ហ្វេសប៊ុក